ប្រភេទការជំរុញនិងគាំទ្រទឹកប្រាក់ពី កថប៉ស.

ការជំរុញនិងគាំទ្រប្រាក់ពី កថប៉ស. ជាការអនុវត្តតាមប្រកាសគណៈកម្មការគ្រប់គ្រងមូលនិធិ ស្ដីពីគោលការណ៍ វិធីសាស្ត្រ និងលក្ខណ្ឌការចំណាយប្រាក់ ការតាមដាន និងវាយតម្លៃមួលនិធិវិច័យនិងអភិវឌ្ឍកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ដើម្បីសាធារណៈប្រយោជន៍។ ដោយតាមសេចក្ដីក្នុង ខ៥ នៃប្រកាសនោះបានកំណត់ប្រភេទការរៀបចំប្រាក់ដើម្បីការគាំទ្រនិងជំរុញទឹកប្រាក់ពី កថប៉ស. ចែកជា ៣ ប្រភេទ ដូចតទៅ

ប្រភេទទី ១ គម្រោងដែលកើតពីអ្នកសុំការគាំទ្រទឹកប្រាក់ពី កថប៉ស. ដែលស្របទៅតាមគោលបំណងតាមមាត្រា ៥២ (១) (២) (៣) និង (៤) ដែលមានន័យដល់ប្រាក់ជំរុញគាំទ្រប្រភេទទូទៅ ដែលអ្នកសុំទឹកប្រាក់អាចស្នើសុំគម្រោងដើម្បីសុំការគាំទ្របាន បើគម្រោងនោះស្របទៅនឹងគោលបំណងតាមមាត្រា ៥២(១) ផ្នែកបម្រើសេវាយ៉ាងគ្រប់គ្រាន់ ៥២(២) ផ្នែកការវិច័យអភិវឌ្ឍនិងដឹងទាន់សារពត៌មាន ៥២(៣) ផ្នែកការអភិវឌ្ឍបុគ្គលិក និង ៥២(៤) ផ្នែកការការពារអ្នកបរិភោគ

ប្រភេទទី ២ គម្រោងដែលគណៈកម្មការគ្រប់គ្រងមូលនិធិប្រកាសកំណត់ដើម្បីឲ្យទទួលបានជោគជ័យតាមគោលបំណងរបស់មូលនិធិតាមមាត្រា ៥២(១) (២) (៣) និង (៤) និងដើម្បីជំរុញ គាំទ្រ និងអនុវត្តឲ្យស្របទៅនឹងនយោបាយរបស់រដ្ធ និងគម្រោងគំរូការគ្រប់គ្រងរលកអាកាស គម្រោងគំរូកិច្ចការផ្សាយសំឡេងនិងកិច្ចការទូរទស្សន៍ គម្រោងគំរូកិច្ចការទូរគមនាគមន៍ និងគម្រោងគំរូការរៀបចំឲ្យមានការបម្រើសេវាទូរគមនាគមន៍ចម្បងយ៉ាងគ្រប់គ្រងនិងសេវាដើម្បីសង្គម ដែលមានន័យថា ប្រាក់ជំរុញគាំទ្រប្រភេទកំណត់រឿង ដោយគណៈកម្មការគ្រប់គ្រង់មូលនិធិនឹងមានប្រកាសក្របខណ្ឌរបស់ការងារ(Terms of Reference: TOR)ដើម្បីឲ្យអ្នកសុំទឹកប្រាក់ដាក់ពាក្យសម្នើក្នុងការអនុវត្តការងារឲ្យស្របទៅតាមគម្រោងដែលបានប្រកាសកំណត់។

ប្រភេទទី ៣ គាំទ្រការអនុវត្តតាមច្បាប់ស្ដីពីមូលនិធិអភិវឌ្ឍសារពត៌មានសវត្ថិភាពនិងផ្ដួចផ្ដើមតាមមាត្រា ៥២(៥)

បង្កើតឡើងដោយ   - TNBTC