ប្រភពនៃថវិការបស់មូលនិធិ

ប្រភពនៃថវិការរបស់មូលនិធិវិច័យនិងអភិវឌ្ឍអាចចែកជា ៤​ បញ្ជីតាមប្រភពរបស់ទឹកប្រាក់និងប្រភេទរបស់ការចំណាយដែលកំណត់តាមច្បាប់ មានពត៌មានលម្អិតដូចតទៅ
          បញ្ជី ១ “បញ្ជីមូលនិធិវិច័យនិងអភិវឌ្ឍកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ ដើម្បីសាធារណៈប្រយោជន៍” ប្រកបទៅដោយដើមទុនពីរដ្ធបាល ប្រាក់ដែលបានពីការ
ដែញថ្លៃរលកអាកាសក្នុងកិច្ចការផ្សាយសំឡេងនិងកិច្ចការទូរទស្សន៍ ប្រាក់ដែលបានពីចំណែកនៃចំណូលរបស់ការិយាល័យ កសថឆ. តាមមាត្រា 65 កថាខណ្ឌទីពីរនៃព្រះរាជបញ្ញត្តិអង្គការរលកអាកាស ព.ស.២៥៥៣ ប្រាកពិន័យដែលពិន័យតាមព្រះរាជបញ្ញត្តិអង្គការរៀបចំរលកអាកាស ព.ស.២៥៥៣ និងតាមច្បាប់ស្ដីពីការប្រកបកិច្ចការផ្សាយសំឡេងនិងកិច្ចការទូរទស្សន៍ និងតាមច្បាប់ស្ដីពីការប្រកបកិច្ចការទូរគមនាគមន៍ ផ្លែផ្កាពីចំណូលរបស់មូលនិធិនិងប្រាក់ឬទ្រព្យនានាដែលធ្លាក់ទៅជារបស់មួលនិធិ ទាំងនេះប្រាក់ពីបញ្ជីទី ១ អាចចំណាយបានគ្រប់គោលបំណងតាមមាត្រា ៥២


2017-05-25_14-47-51.png

បញ្ជីទី ២ “បញ្ជីមូលនិធិគ្រប់គ្រងកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍យ៉ាងគ្រប់គ្រាន់”
ប្រកបទៅដោយប្រាក់ដែលបញ្ជូនចូលមូលនិធិតាមច្បាប់ស្ដីពីការប្រកបកិច្ចការផ្សាយសំឡេងនិងកិច្ចការទូរទស្សន៍ ដែលអាចចំណាយជាមួយការបម្រើសេវាកិច្ចការផ្សាយសំឡេងនិងកិច្ចការទូរទស្សន៍យ៉ាងគ្រប់គ្រាន់។



2017-05-25_14-48-19.png

បញ្ជីទី ៣ “បញ្ជីមូលនិធិបម្រើសេវាទូរគមនាគមន៍យ៉ាងគ្រប់គ្រាន់” ប្រកបទៅដោយប្រាក់ដែលបញ្ជូនចូលមូលនិធិតាមច្បាប់ស្ដីពីការប្រកបកិច្ចការទូរគមនាគមន៍ ដែលអាចចំណាយជាមួយការបម្រើសេវាកិច្ចការទូរគមនាគមន៍យ៉ាងគ្រប់គ្រាន់។
2017-05-25_14-48-29.png

បញ្ជីទី ៤ “បញ្ជីមូលនិធិបម្រើសេវាកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍យ៉ាងគ្រប់គ្រាន(ដែលបានផ្ទេរមក)” ជាប្រាក់ដែលបានពីការផ្ទេរមកពីមូលនិធិអភិវឌ្ឍកិច្ចការទូរគមនាគមន៍ដើម្បីសាធារណៈប្រយោជន៍(មូលនិធិចាស់) ដែលអាចចំណាយជាមួយការដំណើរការឲ្យប្រជាជនបានទទួលសេវាផ្នែកផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទួរគមនាគមន៍យ៉ាងគ្រប់គ្រាន់ រូមទាំងជំរុញជុំជននិងគាំទ្រអ្នកវិនិយោគក្នុងជុំជនតាមមាត្រ ៥១ នៃព្រះរាជបញ្ញត្តិអង្គការរៀបចំរលកអាកាស ព.ស.២៥៥៣។


2017-05-25_14-48-40.png

បង្កើតឡើងដោយ   - TNBTC