Banner

រច្ចនាសម្ព័ន្ធការគ្រប់គ្រងនិងអំណាចតួនាទី

តាមមាត្រា ៥៤ នៃព្រះរាជបញ្ញត្តិ ព.ស.២៥៥៣ បានកំណត់ឲ្យមានគណៈកម្មការគ្រប់គ្រងមូលនិធិដោយមានប្រធាន កសថឆ. ជាប្រធានគណៈកម្មការគ្រប់គ្រងមូលនិធិ។ ក្រៅពីនេះមានកម្មការដោយតំណែងពីអង្គភាពរដ្ធចំនួន ៤ រូប រូមមាន អគ្គនាយកដ្ធានខុទ្ធកាល័យនាយករដ្ធមន្ត្រី  លេខាធិការគណៈ
កម្មការអភិវឌ្ឍសេដ្ធកិច្ចនិងសង្គមជាតិ អគ្គនាយកដ្ធានបញ្ជីកណ្ដាល និងនាយកមជ្ឈមណ្ឌលបច្ចេកទេស
អេឡិចត្រូនិនិងកុំព្យូទ័រជាតិជាកម្មការដោយតំណែង និងកំណត់ឲ្យមានកម្មការអ្នកមានជំនាញនិងបទពិសោធន៍ផ្នែកនានា ដែលទាក់ទងនឹងគោលបំណងរបស់ កថប៉ស. ទៀត ៥​ រូប រូមមានកម្មការផ្នែកការអភិវឌ្ឍបុគ្គលិកនិងវិជ្ជាជីវៈសារពត៌មានផ្សាយសំឡេង ១​ រូប ផ្នែកសារពត៌មានទូរទស្សចំនួន ១​ រូប ផ្នែកការបម្រើសេវាទូរគមនាគមន៍ចម្បងយ៉ាងគ្រប់គ្រាន់និងចំពោះអ្នកគ្មានឱកាសចំនួន ១ រូប និងផ្នែកការជំរុញសិទ្ធិនិងការពារសិទ្ធិអ្នកគ្មានឱកាសចំនួន ១​ រូប។ ដោយមានលេខាធិការ កសថឆ. ជាកម្មការនិងបំពេញតួនាទីជាលេខានុការ និងមានការិយាល័យមូលនិធិវិច័យនិងអភិវឌ្ឍដែលជាអង្គភាពក្រោមបង្គាប់ការិយាល័យ កសថឆ. ទទួលខុសត្រូវការងាររដ្ធបាល រួមទាំងគាំទ្រការដំណើរការរបស់គណៈកម្មការគ្រប់គ្រងមូលនិធិនិងការងារទូទៅដែលទាក់ទងនឹងការដាក់ផែនការ ការគ្រប់គ្រងហិរញ្ញវត្ថុ ការរៀបចំប្រាក់មូលនិធិ ការរៀបចំធ្វើបញ្ជី ការបង្រួបបង្រួមនិងធ្វើរបាយការណ៍ ការផ្សព្វផ្សាយ ការវិភាគគម្រោងការដើម្បីឲ្យដំណើរការស្របទៅតាមគោលបំណង។

ក្រៅពីនេះ មាត្រា ៥៥ នៃព្រះរាជបញ្ញត្តិ ព.ស.២៥៥៣ កំណត់ឲ្យគណៈកម្មការគ្រប់គ្រងមូលនិធិមានអំណាចដូចតទៅ

            (១) គ្រប់គ្រង កថប៉ស.
            (២) ការស្នើមតិយោបល់ទាក់ទងនឹងការរៀបចំថវិកាដើម្បីចំណាយតាមគោលបំណងរបស់មូលនិធិចំពោះ កសថឆ. ដើម្បីឯកភាព
            (៣) ចេញបទដ្ធានទាក់ទងនឹងការរក្សា ការចំណាយ​ ការរៀបចំធ្វើបញ្ជីនិងប្រព័ន្ធបញ្ជី
            (៤) បង្ហាញពត៌មានលំអិតទាក់ទងនឹងការរៀបចំថវិកានិងការដំណើរការរបស់ កថប៉ស. ឲ្យប្រជាជនបានជ្រាបតាមរបស់សារអេឡិចត្រូនិរបស់ការិយាល័យ កសថឆ.

ក្រៅពីគណៈកម្មការគ្រប់គ្រងមូលនិធិហើយ មាត្រា ៣៣ នៃព្រះរាជបញ្ញត្តអង្គការរៀបចំរលកអាកាស ២៥៥៣ ប្រកបនឹងមតិអង្គប្រជុំ កសថឆ. លើកទី ៤/២៥៥៩ គណៈកម្មការ កសថឆ. បានតែងតាំងគណៈអនុកម្មការចំនួន ៤ ក្រុម បំពេញតួនាទីក្នុងការគាំទ្រការដំណើរការរបស់គណៈកម្មការគ្រប់គ្រងមូលនិធិ ដូចតទៅ

 

គណៈអនុកម្មការពិនិត្យពិច័យគម្រោងការនិងថវិកាដែលចំណាយពីថវិការមូលនិធិវិច័យនិងអភិវឌ្ឍកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ ដើម្បីសាធារណៈប្រយោជន៍

គណៈអនុកម្មការពិនិត្យពិច័យគម្រោងការនិងថវិកា មានតួនាទីគាំទ្រការប្រតិប្បត្តិការរបស់គណៈកម្មការគ្រប់គ្រង់មូលនិធិក្នុងការពិចារណាពិនិត្យពិច័យគម្រោងការនិងថវិកាដែលស្នើសុំថវិកាពីមូលនិធិ ដោយមានអំណាចដូចតទៅ

            (១) ស្នើមតិទាក់ទងនឹងការកំណត់លក្ខណ្ឌ ដំណាក់កាល និងកម្មវិធីការពិចារណាពិនិត្យពិច័យគម្រោងការដែលស្នើសុំការគាំទ្រពីមូលនិធិ                
            (២) ពិចារណាពិនិត្យពិច័យគម្រោងការនិងថវិកាដែលបានទទូលពីការគាំទ្ររបស់មូលនិធិដើម្បីស្នើមតិឲ្យគណៈកម្មការគ្រប់គ្រងមូលនិធិពិចារណា
            (៣) ទំនាក់ទំនងនិងសហការឬគាំទ្រការប្រតិប្បត្តិការជាមួយអង្គភាពផ្សេងៗដែលទាក់ទង
            (៤) ផ្ដល់មតិការតែងតាំងក្រុមការងារដើម្បីជំនួយការអនុវត្តការងាររបស់គណៈអនុកម្មការតាមការគួរសម
            (៥) អញ្ជើញបុគ្គលឬអង្គភាពដែលទាក់ទងមកបញ្ជាក់ពីការពិត ផ្ដល់ពត៌មានឬផ្ដល់មតិយោបល់ដើម្បីនាំមកប្រកបជាមួយការអនុវត្តការងាររបស់គណៈអនុកម្មការ
            (៦) ធ្វើរបាយការណ៍លទ្ធផលការអនុវត្តការងារជូនគណៈកម្មការគ្រប់គ្រងមូលនិធិឲ្យបានជ្រាបយ៉ាងហោចណាស់ ១ ដងក្នុងមួយត្រីមាស
            (៧) អនុវត្តការងារនានាតាមដែលគណៈកម្មការគ្រប់គ្រងមូលនិធិបានប្រគល់
 

គណៈអនុកម្មការតាមដាននិងវាយតម្លៃគម្រោងការមូលនិធិវិច័យនិងអភិវឌ្ឍកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ ដើម្បីសាធារណៈប្រយោជន៍

គណៈអនុកម្មការតាមដាននិងវាយតម្លៃគម្រោងការ រៀបចំឡើងដើម្បីគាំទ្រការអនុវត្តការងាររបស់គណៈកម្មការគ្រប់គ្រងមូលនិធិក្នុងការតាមដាននិងវាយតម្លៃគម្រោងការដែលបានការគាំទ្រឲ្យដំណើរការទៅដោយរលូននិងមានប្រសិទ្ធិភាព ដោយមានអំណាចដូចតទៅ

            (១) ស្នើមតិទាក់ទងនឹងគោលការណ៍ក្នុងការតាមដាននិងវាយតម្លៃគម្រោងការដែលបានការគាំទ្រថវិការពីមូលនិធិ ដើម្បីស្នើឲ្យគណៈកម្មការគ្រប់គ្រងមូលនិធិពិចារណា
            (២) តាមដាននិងវាយការចំណាយថវិកាឲ្យស្របទៅតាមគោលបំណងរបស់មូលនិធិ រូមទាំងស្នើគោលការណ៍ក្នុងការកែសម្រួលឲ្យកាន់តែមានប្រសិទ្ធិភាព  
            (៣)​ សិក្សា បង្រួបបង្រួម និងរៀបចំធ្វើរបាយការណ៍ប្រសិទ្ធិភាពនិងប្រសិទ្ធិផលការចំណាយថវិកាមូលនិធិ តាមមាត្រា ៥២ នៃព្រះរាជបញ្ញត្តិអង្គការរៀបចំរលកអាកាស ព.ស.២៥៥៣ ដើម្បីស្នើជូនឲ្យគណៈកម្មការពិចារណា
            (៤) វាយតម្លៃការដំណើរការប្រចាំឆ្នាំរបស់មូលនិធិ ដើម្បីស្នើជូនឲ្យកម្មការពិចារណា
            (៥) ទំនាក់ទំនងនិងសហការឬគាំទ្រការអនុវត្តការងារជាមួយអង្គភាពនានាដែលទាក់ទង
            (៦) ផ្ដល់យោបល់ការតែងតាំងក្រុមការងារដើម្បីជំនួយការអនុវត្តការងាររបស់គណៈអនុកម្មការតាមការគួរសម
            (៧) អញ្ជើញបុគ្គលឬអង្គភាពដែលទាក់ទងមកបញ្ជាក់ពីការពិត ផ្ដល់ពត៌មានឬផ្ដល់មតិយោបល់ដើម្បីនាំមកប្រកបជាមួយការអនុវត្តការងាររបស់គណៈកម្មការ
            (៨) ធ្វើរបាយការណ៍លទ្ធផលការអនុវត្តការងារជូនគណៈកម្មការគ្រប់គ្រងមូលនិធិឲ្យបានជ្រាបយ៉ាងហោចណាស់ ១ ដងក្នុងមួយត្រីមាស
            (៩) អនុវត្តការងារនានាតាមដែលគណៈកម្មការគ្រប់គ្រងមូលនិធិបានប្រគល់     
 

គណៈអនុកម្មការជំរុញនយោបាយនិងគម្រោងយុទ្ធសាស្ត្រមូលនិធិវិច័យនិងអភិវឌ្ឍកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ ដើម្បីសាធារណៈប្រយោជន៍

គណៈអនុកម្មការជំរុញនយោបាយនិងគម្រោងយុទ្ធសាស្ត្រ មានតួនាទីក្នុងការគាំទ្រការអនុវត្តការងាររបស់គណៈកម្មការគ្រប់គ្រងមូលនិធិក្នុងការជំរុញនយោបាយនិងគម្រោងយុទ្ធសាស្ត្ររបស់មូលនិធិឲ្យដំណើរទៅប្រកបទៅដោយប្រសិទ្ធិភាពនិងស្របទៅតាមគោលបំណងរបស់មូលនិធិតាមព្រះរាជបញ្ញត្តិអង្គការរៀបចំរលកអាកាសនិងគ្រប់គ្រងការប្រកបកិច្ចការវិទ្យុសំឡេង វិទ្យុទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍

ព.ស.២៥៥៣ ដោយមានតួនាទីដូចតទៅ
            (១) ស្នើមតិទាក់ទងនឹងនយោបាយនិងគម្រោងយុទ្ធសាស្ត្រមូលនិធិដើម្បីនាំទៅកែសម្រួលនយោបាយនិងគម្រោងយុទ្ធសាស្ត្រនិងបង្កើតផែនការណ៍អនុវត្តការងារប្រចាំឆ្នាំរបស់មូលនិធិ
            (២) ស្នើមតិទាក់ទងនឹងការកំណត់នយោបាយការរៀបចំថវិការមូលនិធិសម្រាប់គម្រោងការតាមដែលគណៈកម្មការគ្រប់គ្រងមូលនិធិបានកំណត់(គម្រោងការប្រភេទទី ២) និងក្របខ័ណ្ឌការគាំទ្រការអនុវត្តតាមច្បាប់ស្ដីបីមូលនិធិតាមមាត្រា ៥២ (៥) នៃព្រះរាជបញ្ញត្តិអង្គការរៀបចំរលកអាកាសនិងគ្រប់គ្រងកិច្ចការវិទ្យុសំឡេង វិទ្យុទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ ព.ស.២៥៥៣
            (៣) ស្នើមតិទាក់ទងនឹងការរៀបចំបង្កើតក្រខណ្ឌការងារ (TOR) គម្រោងការតាមដែលគណៈកម្មការគ្រប់គ្រងមូលនិធិបានកំណត់(គម្រោងការប្រភេទទី២)
            (៤) ស្នើមតិទាក់ទងនឹងការកំណត់លក្ខណ្ឌវិធីការរក្សាទុក ការចំណាយ ការធ្វើបញ្ជី និងប្រព័ន្ធបញ្ជីរបស់មូលនិធិចំពោះគណៈកម្មការគ្រប់គ្រងមូលនិធិពិចារណា
            (៥) ស្នើមតិទាក់ទងនឹងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់មូលនិធិ ឲ្យមានប្រសិទ្ធិភាពនិងមានស្ថិរភាព
            (៦) សិក្សា បង្រួបបង្រួម និងស្នើក្របខណ្ឌថវិការប្រចាំឆ្នាំចំពោះគណៈកម្មការគ្រប់គ្រងមូលនិធីពិចារណាដើម្បីឲ្យការចំណាយថវិការដំណើរការប្រកបទៅដោយប្រសិទ្ធិភាពនិងស្របទៅតាមគម្រោងយុទ្ធសាស្ត្រដែលបានកំណត់
            (៧) ភ្ជាប់ការទំនាក់ទំនងជាមួយ កសថឆ. ដែលទាក់ទងនឹងការកំណត់នយោបាយនិងការរៀបចំថវិការមួលនិធិ ដើម្បីជាការសមហរណ្ណកម្មនិងដើម្បីឲ្យទទួលបានប្រសិទ្ធិភាពបំផុត
            (៨) ទំនាក់ទំនងនិងសហការឬគាំទ្រការអនុវត្តការងារជាមួយអង្គភាពនានាដែលទាក់ទង
            (៩) អញ្ជើញបុគ្គលឬអង្គភាពដែលទាក់ទងមកបញ្ជាក់ពីការពិត ផ្ដល់ពត៌មានឬផ្ដល់មតិយោបល់ដើម្បីនាំមកប្រកបជាមួយការអនុវត្តការងាររបស់គណៈអនុកម្មការ
            (១០) ធ្វើរបាយការណ៍លទ្ធផលការអនុវត្តការងារជូនគណៈកម្មការគ្រប់គ្រងមូលនិធិឲ្យបានជ្រាបយ៉ាងហោចណាស់ ១ ដងក្នុងមួយត្រីមាស
            (១១) អនុវត្តការងារនានាតាមដែលគណៈកម្មការគ្រប់គ្រងមូលនិធិបានប្រគល់     
 

គណៈអនុកម្មការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់មូលនិធិវិច័យនិងអភិវឌ្ឍការផ្សាយសំឡេង
កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ ដើមប្បីសាធារណៈប្រយោជន៍

គណៈអនុកម្មការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់មូលនិធិវិច័យនិងអភិវឌ្ឍការផ្សាយសំឡេង
កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ ដើមប្បីសាធារណៈប្រយោជន៍ មានតួនាទីគាំទ្រការអនុវត្តការងាររបស់គណៈកម្មការគ្រប់គ្រងមូលនិធិ ដោយមានតួនាទីដូចតទៅ

            (១) រៀបចំក្របខណ្ឌនយោបាយ លក្ខណ្ឌ និងក្របខណ្ឌការអនុវត្តទាក់ទងនឹងការវិនិយោគរបស់មូលនិធិវិច័យនិងអភិវឌ្ឍ ដោយគិតអំពីកម្រិតហានិភ័យនិងកម្រៃដែលគួរសម ដើម្បីស្នើជូនឲ្យគណៈកម្មការគ្រប់គ្រងមូលនិធិបានពិចារណា
            (២) តាមដាន គ្រប់គ្រងហិរញ្ញវត្ថុរបស់មូលនិធិ និងរាយការលទ្ធផលឲ្យគណៈកម្មការគ្រប់គ្រង
បានជ្រាប
            (៣) អនុវត្តការងារផ្សេងៗតាមដែលបានប្រគល់

 

បង្កើតឡើងដោយ  -   (25/05/17 16:39:34)

Download

Page views: 1114