“JAS-ធ្រូ” ឈ្នះការដេញថ្លៃប័ណ្ណអនុញ្ញាតរលកអាកាសប្រេកង់ 900 MHz ចំណាយពេល 4 យប់ 5 ថ្ងៃ តម្លៃរួមជាង 151,952 លានបាទ

នាយឧត្តមសេនីយ៍ ថៈរ៉េត ប៉ុនស៊ី ប្រធានកម្មការកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ជាតិ(ប្រធាន កសថឆ.) ពោលថា ការដេញថ្លៃរលកប្រេកង់ 900 MHz បានបញ្ចប់ដោយឈានចូលថ្ងៃទី 5 នៃការដេញថ្លៃ(19 ធ្នូ 2558) ដោយចំណាយពេលទាំងអស់ 65 ម៉ោង 55 នាទី (មិនរួមម៉ោងសម្រាក) រួម 198 លើក។ ក្នុងការដេញថ្លៃមានការប្រកួតប្រជែងតម្លៃគ្នាជាបន្តបន្ទាប់ បង្ហាញឲ្យឃើញតម្រូវការក្នុងការប្រើរលកអាកាសរបស់អ្នកប្រកបកិច្ចការទូរគមនាគមន៍ក្នុងប្រទេសថៃ ដែលជាការល្អដែលប្រទេសនឹងឈានចូលបច្ចេកទេសទូរគមនាគមន៍ដ៏ទំនើប ប្រជាជនបានប្រយោជន៍ពីការប្រើសេវាដែលមានគុណភាពនិងតម្លៃគួរសម។ អាចបង្កើតបណ្ដាញការទំនាក់ទំនងដើម្បីជាគ្រឹះនៃសេដ្ធកិច្ចឌីជីថលតាមគោលនយោបាយរបស់រដ្ធ ហើយអាចនាំចំណូលពីការដេញថ្លៃទៅជាចំណូលរដ្ធ។

 វរសេនីយ៍ឯក បណ្ឌិត សេដ្ធផុង ម៉ៈលិសុវណ្ណ អនុប្រធានកម្មការកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ជាតិ(អនុប្រធាន កសថឆ.) និងប្រធានកម្មការកិច្ចការទូរគមនាគមន៍(កថខ.) ពោលថា លទ្ធផលការដេញថ្លៃរលកប្រេកង់ 900 MHz តាមប្រកាស កសថឆ. ស្ដីពីគោលការណ៍និងវិធីការអនុញ្ញាតឲ្យប្រើរលកអាកាសសម្រាប់កិច្ចការទូរគមនាគមន៍រលកប្រេកង់ 900 MHz ចាប់ពីថ្ងៃទី 15 ធ្នូ 2558 និងបញ្ចប់នៅម៉ោង 00.15 របស់ថ្ងៃទី 19 ធ្នូ 2558 តម្លៃដេញថ្លៃរួមរបស់រលកប្រេកង់ទាំង 2 ឈុត ស្មើនឹង 151,952 លានបាទ ដោយមានអ្នកឈ្នះការដេញថ្លៃរបស់រលកប្រេកង់នីមួយៗ ដូចតទៅ

  1. ឈុតទីមួយ រលកប្រេកង់ 895-905 MHz គូនិង 940-950 MHz អ្នកឈ្នះការដេញថ្លៃគឺ ក្រុមហ៊ុន JAS Mobile broadband តម្លៃចុងក្រោយដែលស្មើគឺ 75,654 លានបាទ និង
  2. ឈុតទីពីរ រលកប្រេកង់ 905-915 MHz គូនិង 950-960 MHz  អ្នកឈ្នះការដេញថ្លៃគឺក្រុមហ៊ុន True Move H Universal Communication Co., Ltd. តម្លៃចុងក្រោយដែលស្មើគឺ 76,298 លានបាទ

សម្រាប់អ្នកដែលមិនឈ្នះការដេញថ្លៃរួមមាន ក្រុមហ៊ុន Advanced Wireless Network Co., Ltd. ឈុតរលកប្រេកង់ចុងក្រោយដែលស្នើគឺឈុតទី 2 តម្លៃចុងក្រោយដេលស្នើ 75,976 លានបាទ និងក្រុមហ៊ុន dtac TriNet Co., Ltd. ឈុតរលកប្រេកង់ចុងក្រោយដែលស្នើគឺ​ ឈុតតី 1 តម្លៃចុងក្រោយដែលស្នើ 70,180 លានបាទ។

គណះកម្មការកិច្ចការទូរគមនាគមន៍សូមប្រកាសលទ្ធផលការដេញថ្លៃរលកប្រេកង់ 900 MHz និងឲ្យការដេញថ្លៃរលកប្រេកង់ 900 MHz ក្នុងលើកនេះបានបញ្ចប់។

លោកថាកន តាន់ថៈសិទ្ធ លេខាធិការគណៈកម្មការកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ជាតិ (លេខាធិការ កសថឆ.) ពោលថា សម្រាប់ប័ណ្ណអនុញ្ញាតប្រកបកិច្ចការទូរគមនាគមន៍លើរលកប្រេកង់ 900 MHz ទាំងពីរប័ណ្ណអនុញ្ញាតមានអាយុ 15 ឆ្នាំ។ ដោយដំណាក់ការជាបន្ត កថខ. នឹងមានការប្រជុំដើម្បីឯកភាពលទ្ធផលការដេញថ្លៃជាផ្លូវការ។ ហើយការិយាល័យ កសថឆ. នឹងប្រកាសលទ្ធផលការដេញថ្លៃជាផ្លូវការក្នុង 7 ថ្ងៃ។ បន្ទាប់ កសថឆ. នឹងចេញប័ណ្ណឲ្យប្រើរលកប្រេកង់ 900 MHz និងប័ណ្ណអនុញ្ញាតប្រកបកិច្ចការទូរគមនាគមន៍ប្រភេទទីបីចំពោះអ្នកដែលចូលរួមការដេញថ្លៃក្រោយពីអ្នកចូលរួមដេញថ្លៃបានអនុវត្តតាមលក្ខណ្ឌការដំណើរការមុនទទួលប័ណ្ណអនុញ្ញាតបានគ្រប់គ្រាន់ ត្រឹមត្រូវក្នុង 90 ថ្ងៃ ចាប់ពីថ្ងៃដែលបានទទួលលិខិតជូនដំណឹងលទ្ធផលការដេញថ្លៃ។

សម្រាប់ការដេញថ្លៃរលកប្រេកង់ 900 MHz កសថឆ. បានកំណត់យន្តការដើម្បីការពារអ្នកបរិភោគទុកក្នុងលក្ខណ្ឌនៅចុងក្រោយប័ណ្ណអនុញ្ញាត។ ដោយកំណត់ឲ្យអ្នកបានប័ណ្ណអនុញ្ញាតត្រូវពង្រីកបណ្ដាញឲ្យគ្របដណ្ដប់លើប្រជាករ 50% ក្នុង 4 ឆ្នាំ ហើយត្រូវគ្របដណ្ដប់លើប្រជាករ 80% ក្នុង 8 ឆ្នាំ។ រីឯអត្រាតម្លៃសេវា 4G ត្រូវមានអត្រាតម្លៃសេវាថោកជាងអត្រាតម្លៃសេវា 3G លើរលកប្រេកង់ 2.1 GHz ដែលឲ្យបំរើសេវានៅ
បច្ចុប្បន្ន។

ក្រៅពីនេះអ្នកបានប័ណ្ណអនុញ្ញាតត្រូវរៀបចំឲ្យមានកញ្ចប់តម្លៃថោកសម្រាប់ជនពិការ អ្នកគ្មានឱកាស និងអ្នកមានចំណូលក្នុងមួយខែមិនលើស 10,000 បាទ។ ដោយអ្នកបានប័ណ្ណអនុញ្ញាតត្រូវបញ្ជូនគម្រោងចំពោះ កថខ. មុនចាប់ផ្ដើមឲ្យបំរើសេវា ហើយត្រូវអនុវត្តតាមគម្រោងក្នុង​ 1 ឆ្នាំចាប់ពីថ្ងៃដែលចាប់ផ្លើមឲ្យបំរើសេវា។

“ការដេញថ្លៃរលកប្រេកង់ 900 MHz ក្នុងលើកនេះ ដំណើរការទៅដោយតម្លាភាព និងយុត្តិធម៌ ដោយយកផលប្រយោជន៍របស់ប្រជាជនជននិងរដ្ធជាគោល។ រួមទាំងបង្កើតតុល្យភាពលើការប្រកួតប្រជែងសេរីយុត្តិធម៌ឲ្យកើតមានក្នុងឧស្សាហកម្មទូរគមនាគមន៍” លោកថាកន បានពោល។

បង្កើតឡើងដោយ  -   (24/05/17 22:20:31)