ការដេញថ្លៃរលកប្រេកង់ 1800 MHz បានបញ្ចប់ហើយ មានការស្នើតម្លៃទៅដល់ 8 ម៉ឺនលានបាទ “AIS – True” បានមួយក្រុមហ៊ុនមួយប័ណ្ណអនុញ្ញាត

នាយឧត្តមសេនីយ៍ ថៈរ៉េត ប៉ុនស៊ី ប្រធានកម្មការកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ជាតិ(ប្រធាន កសថឆ.) បញ្ជាក់ថា ការដេញថ្លៃរលកប្រេកង់ 1800 MHz ក្នុងថ្ងៃនេះ(12 វិច្ឆិកា 2558) បានបញ្ចប់ជាស្ថាពរ។ ការដែញថ្លៃមានការប្រកួតប្រជែងយ៉ាងខ្លាំងទាំងពីរថ្ងៃបន្តបន្ទាប់ បញ្ជាក់ឲ្យឃើញនូវតម្រូវការក្នុងការប្រើរលកអាកាសរបស់អ្នកប្រកបកិច្ចការទូរគមនាគមន៍ក្នុងប្រទេសថៃ។ ដែលជាការល្អសម្រាប់ប្រទេសក្នុងការឈានទៅរកបច្ចេកវិទ្យាទូរគមនាគមន៍ដ៏ទំនើប។ ប្រជាជនទទួលបានប្រយោជន៍ពីការប្រើសេវាដែលមានគុណភាពនិងតម្លៃសមរម្យ។ បង្កើតបណ្ដាញការទំនាក់ទំនងដើម្បីជាគ្រឹះសម្រាប់សេដ្ធកិច្ចឌីជីថលតាមគោលនយោបាយរបស់រដ្ធបាល ហើយអាចនាំចំណូលដែលបានពីការដេញថ្លៃនាំទៅជាចំណូលរដ្ធ។

វរសេនីយ៍ឯក បណ្ឌិត សេដ្ធផុង ម៉ៈលិសុវណ្ណ អនុប្រធានកម្មការកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ជាតិ(អនុប្រធាន កសថឆ.) និងប្រធានកម្មការកិច្ចការទូរគមនាគមន៍(កថខ.) បញ្ជាក់ថា លទ្ធផលការដេញថ្លៃរលកប្រេកង់ 1800 MHz តាមប្រកាស កសថឆ. ស្ដីពី គោលការណ៍និងវិធីការអនុញ្ញាតឲ្យប្រើរលកអាកាសសម្រាប់កិច្ចការទូរគមនាគមន៍ប្រេកង់ 1800 MHz ក្នុងថ្ងៃទូ 11 វិច្ឆិកា 2558 ដោយការដេញថ្លៃបានចាប់ផ្ដើមនៅម៉ោង 10 ព្រឹក ហើយបានបញ្ចប់នៅម៉ោង 07.05 យប់ របស់ថ្ងៃទី 12 វិច្ឆិការ 2558 ។ ដោយមានការដេញថ្លៃចំនួយ 86 លើក និងមានតម្លៃដេញថ្លៃរួមរបស់រលកប្រេកង់ទាំងពីរឈុត ស្មើនឹង 80,778 លានបាទ ដោយមានអ្នកឈ្នះការដេញថ្លៃ ដូចតទៅ

1. ឈុតទីមួយ រលកប្រេកង់ 1710-1725 MHz គូនិង 1805-1820 MHz អ្នកឈ្នះការដេញថ្លៃគឺ ក្រុមហ៊ុន True Move H Universal Communication Co., Ltd. តម្លៃចុងក្រោយដែលស្មើគឺ 39,792 លានបាទ និង

2. ឈុតទីពីរ រលកប្រេកង់ 1725-1740 MHz គូនិង 1820-1835 MHz អ្នកឈ្នះការដេញថ្លៃគឺក្រុមហ៊ុន Advanced Wireless Network Co., Ltd. តម្លៃចុងក្រោយដែលស្មើគឺ 40,986 លានបាទ

សម្រាប់អ្នកដែលមិនឈ្នះការដេញថ្លៃរួមមានក្រុមហ៊ុន JAS Mobile broadband ឈុតរលកប្រេកង់ចុងក្រោយដែលស្នើគឺ ឈុតទី 1 តម្លៃចុងក្រោយដែលស្នើ 38,996 លានបាទ និងក្រុមហ៊ុន dtac TriNet Co., Ltd. ឈុតរលកប្រេកង់ចុងក្រោយដែលស្នើគឺ ឈុតទី 1 តម្លៃចុងក្រោយដែលស្នើ 17,504 លានបាទ

គណៈកម្មការកិច្ចការទូរគមនាគមន៍សូមប្រកាសលទ្ធផលការដេញថ្លៃរលកប្រេកង់ 1800 MHz និងបានឲ្យការដេញថ្លៃរលកប្រេកង់ 1800 MHz ក្នុងលើកនេះបានបញ្ចប់។

លោកថាកន តាន់ថៈសិទ្ធ លេខាធិការគណៈកម្មការកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ជាតិ (លេខាធិការ កសថឆ.) បញ្ជាក់ថា សម្រាប់ប័ណ្ណអនុញ្ញាតប្រកបកិច្ចការទូរគមនាគមន៍លើរលកប្រេកង់ 1800 MHz ទាំងពីរប័ណ្ណមានអាយុ 18​ ឆ្នាំ។ ដោយដំណាក់ការជាបន្ត កថខ. នឹងមានការប្រជុំដើម្បីឯកភាពលទ្ធផលការដេញថ្លៃជាផ្លូវការ។ ហើយការិយាល័យ កសថឆ. នឹងប្រកាសលទ្ធផលការដេញថ្លៃជាផ្លូវការក្នុង 7 ថ្ងៃ។ បន្ទាប់ កសថឆ. នឹងចេញប័ណ្ណឲ្យប្រើរលកប្រេកង់ 1800 MHz និងប័ណ្ណអនុញ្ញាតប្រកបកិច្ចការទូរគមនាគមន៍ប្រភេទទីបីចំពោះអ្នកដែលចូលរួមការដេញថ្លៃក្រោយពីអ្នកចូលរួមដេញថ្លៃបានអនុវត្តតាមលក្ខណ្ឌការដំណើរការមុនទទួលប័ណ្ណអនុញ្ញាតបានគ្រប់គ្រាន់ ត្រឹមត្រូវក្នុង 90 ថ្ងៃ ចាប់ពីថ្ងៃដែលបានទទួលលិខិតជូនដំណឹងលទ្ធផលការដេញថ្លៃ។

សម្រាប់ការដេញថ្លៃរលកប្រេកង់ 1800 MHz កសថឆ. បានកំណត់យន្តការដើម្បីការពារអ្នកបរិភោគទុកក្នុងលក្ខណ្ឌនៅចុងក្រោយប័ណ្ណអនុញ្ញាត។ ដោយកំណត់ឲ្យអ្នកបានប័ណ្ណអនុញ្ញាតត្រូវពង្រីកបណ្ដាញឲ្យគ្របដណ្ដប់លើប្រជាករ 40% ក្នុង 4 ឆ្នាំ ហើយត្រូវគ្របដណ្ដប់លើប្រជាករ 50% ក្នុង 8 ឆ្នាំ។ រីឯអត្រាតម្លៃសេវា 4G ត្រូវមានអត្រាតម្លៃសេវាថោកជាងអត្រាតម្លៃសេវា 3G លើរលកប្រេកង់ 2.1 GHz ដែលឲ្យបំរើសេវានៅ
បច្ចុប្បន្ន។

ក្រៅពីនេះអ្នកបានប័ណ្ណអនុញ្ញាតត្រូវរៀបចំឲ្យមានកញ្ចប់តម្លៃថោកសម្រាប់ជនពិការ អ្នកគ្មានឱកាស និងអ្នកមានចំណូលក្នុងមួយខែមិនលើស 10,000 បាទ។ ដោយអ្នកបានប័ណ្ណអនុញ្ញាតត្រូវបញ្ជូនគម្រោងចំពោះ កថខ. មុនចាប់ផ្ដើមឲ្យបំរើសេវា ហើយត្រូវអនុវត្តតាមគម្រោងក្នុង​ 1 ឆ្នាំចាប់ពីថ្ងៃដែលចាប់ផ្លើមឲ្យបំរើសេវា។

“ការដេញថ្លៃរលកប្រេកង់ 1800 MHz ក្នុងលើកនេះ ដំណើរការទៅដោយតម្លាភាព និងយុត្តិធម៌ ដោយយកផលប្រយោជន៍របស់ប្រជាជនជននិងរដ្ធជាគោល។ រួមទាំងបង្កើតតុល្យភាពលើការប្រកួតប្រជែងសេរីយុត្តិធម៌ឲ្យកើតមានក្នុងឧស្សាហកម្មទូរគមនាគមន៍” លោកថាកន បានពោល។

បង្កើតឡើងដោយ  -   (24/05/17 21:36:32)

Download

Page views: 2969