ការចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការរវាងការិយាល័យ កសថឆ. និង Korea Communications Standards Commission (KCSC) ប្រទេសកូរ៉េខាងត្បូង

ថ្ងៃនេះ(12 ឧសភា 2558) ការិយាល័យគណៈកម្មការកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍និងកិច្ចការទូរគមនាគមន៍ជាតិ(ការិយាល័យ កសថឆ.) នឹងរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការរវាងការិយាល័យ កសថឆ. និង Korea Communications Standards Commission (KCSC) ប្រទេសកូរ៉េខាងត្បូង ក្នុងថ្ងៃអង្គារទី 12 ឧសភា 2558 នៅឯអាគារសាលប្រជុំជាន់ទី 2 ការិយាល័យ កសថឆ.។ ការចុះហត្ថលេខាលើអនុស្សារណៈលើកនេះមកពីគំនិតរបស់ប្រធានទាំងពីរអង្គភាពដែលបានគិតអំពីភាពសំខាន់និងប្រយោជន៍ក្នុងការបង្កើតក្របខណ្ឌក្នុងការសហប្រតិបត្តិការរួមគ្នាដើម្បីឲ្យមានការសហការគ្នាជាក់ស្ដែង។

ការចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការរវាងការិយាល័យ កសថឆ. និង Korea Communications Standards Commission មានគោលបំណងដើម្បីបង្កើតកិច្ចសហប្រតិបត្តិការរវាង

អង្គភាព ជំរុញនិងផ្លាស់ប្ដូរពត៌មានលើវិស័យគ្រប់គ្រងក្នុងឧស្សាហកម្មវិស័យកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍។​ដោយការចុះហត្ថលេខាលើនេះ នឹងធ្វើឲ្យមានកិច្ចសហប្រតិបត្តិការនានាក្រោម MOU ដែលនឹងគាំទ្រដល់គោលនយោបាយវិស័យការគ្រប់គ្រងនិងការអនុវត្តការងារដែលជាប្រយោជន៍សម្រាប់ទាំងពីរភាគីដើម្បីប្រយោជន៍ចំពោះប្រជាជនទាំងពីរប្រទេស។ ដោយកិច្ចសហប្រតិបត្តិការនេះ រួមមាន 1) ការបង្កើតកិច្ចសហប្រតិបត្តិការជាផ្លួវការរវាងពីរអង្គភាពដែលមានការចាប់អារម្មណ៍រួមគ្នា 2) ការបង្កើតកិច្ចសហប្រតិបត្តិការដើម្បីផ្លាស់ប្ដូរពត៌មានរវាងគ្នា 3) ការរៀបចំនិងកែសម្រួលមធ្យោបាយការទំនាក់ទំនងរវាងពីរអង្គភាព 4)ការផ្លាស់ប្ដូរអ្នកជំនាញក្នុងវិស័យនានាដើម្បីរៀនដឹងរួមគ្នា 5)ការជំរុញកិច្ចសហប្រតិបត្តិការអង្គភាពផ្នែកទំនាក់ទំនងនានាដែលទាក់ទងនិងរួមគ្នាបង្កើតបរិស្ថានដែលអាចកើតឡើងបានរួមគ្នា។

ភាពជោគជ័យនៃការចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការលើកនេះ នឹងនាំមកនៅការផ្លាស់ប្ដូរពត៌មានលើវិស័យកិច្ចការផ្សាយសំឡេងនិងបង្កើតវប្បធម៌ការទំនាក់ទំនងតាមរយះអ៊ីនធើណេដោយសុវត្ថិភាពដោយការឲ្យពត៌មានដ៏ត្រឹមត្រូវនិងមានសុវត្ថិភាព។ រួមទាំងអង្គភាពគ្រប់គ្រងចាំបាច់ត្រូវបង្កើតសមភាពនិងគិតអំពីសាធារណៈប្រយោជន៍ជាសំខាន់។

អង្គភាព KCSC គឺគណៈកម្មការស្ដង់ដាការទំនាក់ទំនងកូរ៉េខាងត្បូង មានតួនាទីចម្បងក្នុងការទទួលខុសត្រូវចំពោះការគ្រប់គ្រងការផ្សាយកម្មវិធីរបស់សារពត៌មានក្នុងប្រទេសកូរ៉េខាងត្បូងឲ្យដំណើរទៅយ៉ាងត្រឹមត្រូវនិងគួរសម សមភាពនិងយុត្តិធម៌ជាមួយគ្រប់ភាគី ដើម្បីប្រយោជន៍របស់ប្រជាជន។

Download

បង្កើតឡើងដោយ  -   (24/05/17 16:12:42)

Download

Page views: 738