ITU ប្រកាសលំដាប់ថ្នាក់ការអភិវឌ្ឍវិស័យ ICT របស់ប្រទេសថៃឆ្នាំ 57 ជាប់លំដាប់ 74 នៃពិភពលោក

របាយការណ៍ពីលោកថាកន តាន់ថៈសិទ្ធ លេខាធិការគណៈកម្មការកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ជាតិ (លេខាធិការ កសថឆ.) បញ្ជាក់ថា ពីការចូលរួមអង្គប្រជុំ WTTS "The ITU Telecommunication/ICT Indicators symposium" នៅឯទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន រវាងថ្ងៃទី 30 វិច្ឆិកា - 2 ធ្នូ 2558។​ សហភាពទូរគមនាគមន៍រវាងប្រទេស (ITU) បានប្រកាសលទ្ធផលរបាយការណ៍សន្ទស្សន៍ការអភិវឌ្ឍវិស័យ ICT របស់ប្រទេសនីមួយៗ ទូទាំងពិភពលោកឆ្នាំ 2557។ ប្រទេសថៃបានខិតមកនៅក្នុងលំដាប់ថ្នាក់ទី 74 នៃពិភពលោក បីលំដាប់ថ្នាក់ទី 81 ក្នុងឆ្នាំ 2556 ដែលជាលទ្ធផលពីការបើកឲ្យបំរើសេវា 3G លើរលកប្រេកង់ 2.1 GHz ក្នុងឆ្នាំ 2556 ។

លោកថាកន បានបញ្ជាក់ទៀតថា ប្រទេសថៃជាទីចាប់អារម្មណ៍និងជាករណីសិក្សារបស់សហភាពទូរគមនាគមន៍រវាងប្រទេសយ៉ាងខ្លាំងដែលមានការអភិវឌ្ឍវិស័យ ICT យ៉ាងឆាប់រហ័សក្នុងអំឡុងពេល 2​-​3 ឆ្នាំកម្លងមក។

“ពីការដេញថ្លៃរលកអាកាស 4G ទាំងក្រុងប្រេកង់ 1800 MHz និង 900 MHz នោះ ជឿជាក់ថាក្នុងឆ្នាំ 2558 នឹងធ្វើឲ្យលំដាប់ការអភិវឌ្ឍ ICT របស់ថៃមានលំដាប់ថ្នាក់ល្អជាងនេះជាមិនខាន” លោកថាកន បានពោល។ សម្រាប់ការដេញថ្លៃរលកអាកាសប្រេកង់ 1800 MHz ដែលទើបតែដេញថ្លៃរួចរាល់កាលពីថ្ងៃទី 12 វិច្ឆិកា 2558 កន្លងមក សង្ឃឹមថានឹងមានការបើកបំរើសេវា 4G នៃរលកអាកាសប្រេកង់នោះបានមុនខែមករា 2559។ សម្រាប់រលកប្រេកង់ 900 MHz នឹងមបើកឲ្យដេញថ្លៃក្នុងថ្ងៃទី 15 ធ្នូ 2558 នេះ។

បង្កើតឡើងដោយ  -   (24/05/17 22:12:03)

Download

Page views: 550