นโยบายของ กสทช.

គោលនយោបាយរបស់ NBTC
 1.គោលនយោបាយគ្រប់គ្រងវិសាលភាព - រៀបចំដោយយុត្តិធម៌និងការប្រើប្រាស់វិសាលភាពប្រកបដោយប្រសិទ្ធភាពដើម្បីផលប្រយោជន៍ល្អបំផុតរបស់ប្រជាពលរដ្ឋនិងប្រទេសជាតិ។
2.គោលនយោបាយប្រកួតប្រជែង - គាំទ្រការប្រើប្រាស់យន្តការទីផ្សារ ក្នុងគោលបំណងដើម្បីប្រកួតប្រជែងស្របតាមច្បាប់ដោយយុត្តិធម៌នៅក្នុងទីផ្សារទូរគមនាគមន៍ និងឧស្សាហកម្មពាក់ព័ន្ធ
3. គោលនយោបាយផ្តល់អាជ្ញាបណ្ណ - ផ្ដល់អាជ្ញាប័ណ្ណដោយផ្តោតលើការប្រកួតប្រជែងដោយយុត្តិធម៌និងការប្រឆាំងភាពផ្ដាច់មុខ
4. គោលនយោបាយអ៊ីនធឺណេត - លើកកម្ពស់អាជីវកម្មអ៊ិនធឺណេតឱ្យរីករាលដាល ជាមួយនឹងកម្រៃអាជ្ញាប័ណ្ណទាបបំផុត ឬលើកលែងថ្លៃអាជ្ញាប័ណ្ណ
5. គោលនយោបាយក្នុងការអនុញ្ញាតិនិងត្រួតពិនិត្យប្រតិបត្តិការអាជីវកម្ម - ត្រួតពិនិត្យប្រតិបត្តិការអាជីវកម្មដើម្បីធានាការប្រកួតប្រជែងដោយយុត្តិធម៌ ដើម្បីអនុញ្ញាតឱ្យសេវាកម្មទូរគមនាគមន៍អាចប្រកួតប្រជែងបាននៅថ្នាក់តំបន់និងមានគុណភាពល្អ
6. គោលនយោបាយតភ្ជាប់បណ្តាញ - បង្កើតលក្ខណ្ឌការតភ្ជាប់គ្នាដោយផ្អែកលើដើមទុនប្រកបដោយយុត្តិធម៌។
7. គោលនយោបាយលេខទូរគមនាគមន៍ - ផ្តល់លេខទូរគមនាគមន៍ដែលមានប្រសិទ្ធភាព និងគ្រប់គ្រាន់សម្រាប់ពង្រីកនិងបណ្តាញប្រតិបត្តិករ និងលេខជាក់លាក់ សម្រាប់អត្ថប្រយោជន៍សាធារណៈ សន្តិសុខជាតិ និងការបម្រុងទុកលេខអាសន្ន
8. គោលនយោបាយសេវាទូរគមនាគមន៍ទូលំទូលាយ - ជំរុញឱ្យផ្តល់សេវាទូរគមនាគមន៍ទូលំទូលាយនិងស្មើភាពគ្នានៅទូទាំងប្រទេស
9. គោលនយោបាយលើកកម្ពស់ឧស្សាហកម្ម - លើកកម្ពស់ឧស្សាហកម្មដើម្បីអាចប្រកួតប្រជែងនៅក្នុងប្រទេសនិងក្រៅប្រទេស។ ដោយគាំទ្រការស្រាវជ្រាវ ការអភិវឌ្ឍន៍ ការផលិតឧបករណ៍អេឡិចត្រូនិកនៅថៃ
10. គោលនយោបាយការពារអ្នកប្រើប្រាស់ - ដាក់បទបញ្ជាឱ្យអ្នកប្រើប្រាស់ជ្រើសរើសពីសេវាទូរគមនាគមន៍ផ្សេងៗ និងមានគុណភាពជាស្តង់ដារក្នុងតម្លៃសមរម្យ
11. គោលនយោបាយអភិវឌ្ឍន៍បុគ្គលិក - លើកកម្ពស់ការអភិវឌ្ឍបុគ្គលិក ការផ្លាស់ប្តូរអាកប្បកិរិយានិងវប្បធម៌សាជីវកម្ម ដោយផ្តល់អាហារូបករណ៍ដល់បុគ្គលិកដែលមានសក្តានុពលក្នុងការហ្វឹកហាត់ សិក្ខាសាលា បន្តធ្វើការស្រាវជ្រាវនិង / ឬកម្មសិក្សាជាមួយអង្គការត្រួតពិនិត្យក្រៅប្រទេសនិងផ្តោតលើការងារជាក្រុម។ និងជំនាញឯកទេសនៃបុគ្គលិក និងការគាំទ្របុគ្គលិកដែលមានសមត្ថភាពឬការងារដើម្បីទទួលបានការរីកចម្រើន
 

បង្កើតឡើងដោយ  - Supawan  Sittipanya (27/06/19 09:13:01)