ការរៀបចំឲ្យមានសេវាទូរគមនាគមន៍ចម្បងយ៉ាងគ្រប់គ្រាន់និងសេវាដើម្បីសង្គម

ការរៀបចំឲ្យមានសេវាទូរគមនាគមន៍ចម្បងយ៉ាងគ្រប់គ្រាន់និងសេវាដើម្បីសង្គម ( Universal Service Obligation : USO)
ដំណើរដើមទងនៃការរៀបចំឲ្យមានសេវាទូរគមនាគមន៍ចម្បងយ៉ាងគ្រប់គ្រាន់និង
សេវាដើម្បីសង្គម

ការរៀបចំឲ្យមានសេវាទូរគមនាគមន៍ចម្បងយ៉ាងគ្រប់គ្រាន់ក្នុងលក្ខណ្ឌរបស់ប្រទេសថៃត្រូវកំណត់តាមអំណាចនៃព្រះរាជបញ្ញត្តិអង្គការរៀបចំរលកអាកាសនិងគ្រប់គ្រងកិច្ចការវិទ្យុសំឡេង​ វិទ្យុទូរទស្សន៍      និងកិច្ចការទូរគមនាគមន៍ ព.ស.២៥៥៣ មាត្រា ២៧(១២) និងមាត្រា ៥០ ប្រកបព្រះរាជបញ្ញត្តិទូរគមនាគមន៍ ព.ស.២៥៤៤ មាត្រា ១៧ ដែលបានកំណត់ឲ្យ កសថឆ. មានតួនាទីក្នុងការរៀបចំឲ្យមានសេវាទូរគមនាគមន៍ចម្បងយ៉ាងគ្រប់គ្រាន់។

ភារកិច្ច USO (Universal Services Obligation) ឬការរៀបចំឲ្យមានសេវាទូរគមនាគមន៍ចម្បងយ៉ាងគ្រប់គ្រាន់និងសេវាដើម្បីសង្គម មានគោលការណ៍សំខាន់ដោយការផ្ដោចទៅលើការដោះស្រាយបញ្ហា ដើម្បីកាត់បន្ថយភាពខុសគ្នាក្នុងការចូលទៅកាន់សេវាទូរគមនាគមន៍។

ជាមួយមូលហេតុដែលថា ការវិនិយោគក្នុងទីផ្សារសេរីដែលមានការប្រកួតប្រជែង។
អ្នកវិនិយោគតែងតែវិនិយោគក្នុងតំបន់ដែលមានកម្រៃ។ បណ្ដាលឲ្យការវិនិយោគរចនាសម្ព័ន្ធចម្បងមាននៅតែក្នុងទីក្រុង។ ធ្វើឲ្យប្រជាជនដែលរស់នៅក្នុងតំបន់ដាច់ស្រយាលមិនអាចចូលដល់ការបំរើសេវាដូចនឹងប្រជាជនដែលរស់នៅក្នុងទីក្រុង។

ជាមួយនឹងមូលហេតុនេះទើបចាំបាច់ត្រូវកំណត់យន្តការជួយអន្ត្រាគមន៍ដើម្បីឲ្យមានការវិនិយោគក្នុងការរៀបចំឲ្យមានការបំរើសេវាក្នុងតំបន់ដែលខ្វះខាតដោយមិនប៉ះពាល់ដល់ការប្រកួតប្រជែងយ៉ាងសេវីនិងយុត្តិធម៌។

ក្រៅពីនេះ បើពិចារណាដល់ការចូលទៅកាន់សេវាទូរគមនាគមន៍តាមរយះតំបន់។ ក្រៅពីការដោះស្រាយបញ្ហាដោយការគាំទ្រដល់ចំណាយដើម្បីឲ្យមានការពង្រីកបណ្ដាញ
សេវាក្នុងតំបន់ដែលខ្វះខាតហើយ បញ្ហាមិនស្មើភាពក្នុងការប្រើសេវាទូរគមនាគមន៍នៅមានកើតឡើងក្នុងរូបភាពសង្គមផងដែរ។ ទាំងនេះ សុទ្ធតែជាកម្រិតរបស់បុគ្គល ដូចជា ក្រុមអ្នកពិការ ចាស់ជរា កុមារ អ្នកមានចំណូលតិច និងអ្នកដែលមិនមានចំណេះក្នុងការប្រើបច្ចេកវិទ្យា ជាដើម។

និយាយរួម ការរៀបចំឲ្យមានសេវាទូរគមនាគមន៍ចម្បងយ៉ាងគ្រប់គ្រាន់និងសេវាដើម្បីសង្គម(USO) មានគោលដៅដើម្បីដោះស្រាយបញ្ហាការមិនស្មើភាពក្នុងការប្រើសេវាទូរគមនាគមន៍ (Digital Divide) ក្នុង ៣ ផ្នែកសំខាន់ ដូចតទៅ

  1. ការបង្កើតបណ្ដាញយ៉ាងគ្រប់គ្រាន់ (Availability)
  2. ការរៀបចំឲ្យមានឧប្បករណ៍សម្រួលផ្នែកទូរគមនាគមន៍ដើម្បីក្រុមមនុស្សមានតម្រូវការពិសេស រួមទាំងគាំទ្រដើម្បីឲ្យមានការអភិវឌ្ឍក្នុងការប្រើប្រាស់  ICT (Accessibility)
  3. ការរៀបចំឲ្យមានសេវាដើម្បីឲ្យក្រុមដែលមានចំណូលតិចបានមានឱកាសបានប្រើសេវាទូរគមនាគមន៍យ៉ាងស្មើភាព(Affordability)។
និយមន័យរបស់សេវាទូរគមនាគមន៍ចម្បង

សេវាទូរគមនាគមន៍ចម្បង មានន័យថា សេវាទូរស័ព្ទនិងសេវាអ៊ីនធើណែល្បឿនលឿន ដោយមិនចំកាត់ប្រភេទរបស់បច្ចេកទេសនិងលក្ខណៈការប្រើប្រាស់ រួមទាំងឧប្បករណ៍គោលដៅ គ្រឿងទន់ ឬចំណែកផ្សេងតាមការចាំបាច់។ ហើយមានការរៀបចំឲ្យមានការជំរុញនិងបង្កើនចំណេះវិជ្ជាដែលមានប្រយោជន៍ចំពោះប្រជាជនឲ្យអាចមានលទ្ធភាពប្រើសេវាទូរគមនាគមន៍ចម្បងយ៉ាងគួរសមនិងមានប្រសិទ្ធិភាព។

សម្រាប់ប្រាក់ចំណាយដែលនាំមកចំណាយក្នុងការដំណើរការ USO នោះ មានច្រើនយ៉ាង ស៊ីសងទៅលើលក្ខណ្ឌច្បាប់របស់ប្រទេសនីមួយៗ ។ សម្រាប់ប្រទេសថៃ ច្បាប់បានកំណត់ឲ្យអង្គភាពគ្រប់គ្រងកិច្ចការទូរគមនាគមន៍មានតួនាទីក្នុងការទាវប្រាក់ចំណូលមួយចំណែកពីការវិនិយោគកិច្ចការរបស់អ្នកបានប័ណ្ណអនុញ្ញាត ដើម្បីនាំទៅគាំទ្រអ្យមានសេវាតាមគោលដៅដែលបានកំណត់។

​          លទ្ធផលការដំណើររៀបចំឲ្យមានសេវា USO

ប្រទេសថៃ បានចាប់ផ្ដើមដំណើររៀបចំឲ្យមានសេវា USO ដែលស្របទៅតាមគោលការណ៍សាកល ចាប់ពីឆ្នាំ ព.ស.២៥៤៨ មក ដែលអាចចែកគោលដៅក្នុងការដំណើរការដល់បច្ចុប្បន្នបាន ៣ ដំណាក់កាល គឺ

  • ដំណាក់កាលទី ១ ព.ស.២៥៤៨ - ២៥៥២ ផ្ដោចទៅលើការពង្រីកការប្រើសេវាទូរគមនាគមន៍ផ្នែកសំលេង ដោយកំណត់ឲ្យមានការដាក់ទូរស័ព្ទសាធារណៈប្រចាំភូមិដែលនៅក្នុងតំបន់ដាច់ស្រយាលដែលគ្មានសេវានានាចូលទៅដល់ ចំនួន ៦០០០ លេខ។ ដាក់ទូរស័ព្ទតុនៅឯមន្ទីពេទ្យបង្អែក ចំនួន ៤០០០ លេខ ក្នុងតំបន់ទីប្រជំជនដែលមានចំណូលតិច ចំនួន ២៦០០ លេខ ទូទាំងប្រទេស រួមទាំងការរៀបចំឲ្យមានសេវាទូរស័ព្ទសាធារណៈភាសាកាយវិការ ដែលមានឧប្បករណ៍សម្រួលសម្រាប់ជនពិការជាង ៥០០០ លេខទូទាំងប្រទេស។
  • ដំណាក់កាលទី ២ ព.ស.២៥៥៣ - ២៥៥៤ ដាច់ស្រយាលអាចប្រើសេវាទូរគមនាគមន៍និងសេវាអ៊ីនធើណែសាធារណៈបានកាន់តែច្រើន។ ដើម្បីគាំទ្រដល់ការផ្លាស់ប្ដូរការប្រើប្រាស់សេវាទូរគមនាគមន៍របស់ប្រជាជន ដែលចាប់ផ្ដើមលើកកម្ពស់ជានទៅកាន់ការចូលដល់ពត៌មាននិងបច្ចេកវិទ្យាលើបណ្ដាញទូរគមនាគមន៍កើនឡើង ដោយមានការដំណើរការដូចតទៅ
    1. បង្កើតមជ្ឈមណ្ឌលអ៊ីនធើណែប្រចាំសាលា ក្នុងតំបន់ដាច់ស្រយាល ចំនួន ៥២០ កន្លែងទួទាំងប្រទេស
    2. បង្កើតមជ្ឈមណ្ឌលអ៊ីនធើណែជុំជន ក្នុងតំបន់ដាច់ស្រយាល ចំនួន ៣៧៩ កន្លែងទួទាំងប្រទេស
    3. បង្កើតមជ្ឈមណ្ឌលអ៊ីនធើណែដើម្បីសង្គម ដែលអាចឆ្លើយតបតាមតំរូវការក្នុងការប្រើប្រាស់តាមប្រភេទរបស់ជនពិការជាង ៤០ កន្លែងទូទាំងប្រទេស
  • ដំណាក់កាលទី ៣ ព.ស.២៥៥៥ - ២៥៥៩
    ពីការដំណើរការរៀបចំឲ្យមានសេវា USO ទាំង ២ ដំណាក់កាលកន្លងមក
    រួមជាមួយនឹងការជំរុញផ្នែកនយោបាយនិងលក្ខណ្ឌដែលទាក់ទងនឹងការគ្រប់គ្រងកិច្ចការទូរគមនាគមន៍ក្នុងរូបភាពជាការប្រកួតប្រជែងសេរីនិងយុត្តិធម៌។ បណ្ដាណឲ្យទីផ្សារទូរគមនាគមន៍របស់ប្រទេសថៃមានការរីកចំរើនជាបន្តបន្ទាប់។ ខណះពេលជាមួយគ្នា ការកាត់បន្ថយអត្រាតម្លៃសេវាក៏បានផ្ដល់ឱកាសឲ្យប្រជាជនភាគច្រើនមានលទ្ធភាពអាចប្រើសេវាទូរគមនាគមន៍បានយ៉ាងទូលាយផងដែរ។

ពីមូលដ្ឋានទិន្នន័យរបស់ការិយាល័យ កសថឆ. ក្នុងឆ្នាំ ព.ស.២៥៥៥ ឃើញថាបណ្ដាញការបំរើសេវាទូរស័ព្ទឯកជនមាននៅ ៩៤ ភាគរយនៃចំនួនប្រជាករ។ បើពិចារណាក្នុងចំណែកការបំរើសេវាអ៊ីនធើណែល្បឿនលឿន ចាប់ពីឆ្នាំ ព.ស.២៥៤៨ មក ទោះបីជាអត្រាតម្លៃសេវានឹងថយចុះជិត ១ ដង​ក៏ដោយ ក៏ប៉ុន្តែការគ្របដណ្ដប់របស់បណ្ដាញអ៊ីនធើណែល្បឿនលឿនចំពោះប្រជាករមានទ្រឹមតែ ៣៩ ភាគរយប៉ុណ្ណោះ។

មូលហេតុនេះ កសថឆ. ទើបបានគាំទ្រនិងជំរុញឲ្យមានការវិនិយោគដើម្បីពង្រីកបណ្ដាញសេវាអ៊ីនធើណែល្បឿនលឿនទៅក្នុងតំបនជនបទឬតំបន់ដែលមានកម្រៃក្នុងការ
វិនិយោគតិច ឬតំបន់ដែលមិនទាន់មានអ្នកផ្ដល់សេវាឬមានប៉ុន្តែមិនគ្រប់គ្រាន់ ដើម្បីឲ្យ
ប្រជាជនដែលរស់នៅក្នុងតំបន់នោះមានឱកាសបានប្រើសេវាអ៊ីនធើណែយ៉ាងគ្រប់គ្រាន់។
រួមទាំងការគាំទ្រនិងជំរុញឲ្យប្រជាជនជាពិសេសក្រុមដែលមានប្រាកចំណូលតិច ជនពិការ កុមារ មនុស្សចាស់ជរា និងជនគ្មានឱកាសក្នុងសង្គម បានមានឱកាសក្នុងការអភិវឌ្ឍចំណេះវិជ្ជាផ្នែកបច្ចេកវិទ្យា។ រួមទាំងជំរុញឲ្យមានការប្រឌិត អភិវឌ្ឍរូបបែប និងអនុវត្តការប្រើបច្ចេកវិទ្យាលើបណ្ដាញទូរគមនាគមន៍ដែលស្របទៅតាមតម្រូវការរបស់ប្រជាជននៃក្រុមនីមួយៗ ដើម្បីបង្កើនសក្តានុពលនិងលើកកម្ពស់សមត្ថភាពក្នុងការប្រកួតប្រជែងរបស់ប្រទេសថៃ។
ពីមូលហេតុដូចបានពោល ទើបធ្វើឲ្យមានការដំណើរការរៀបចំឲ្យមានសេវា USO ដំណាក់កាល ៣ ដោយ កសថឆ. បានកំណត់គោលដៅរយះ ៥ ឆ្នាំ ក្នុងគម្រោងការរៀបចំឲ្យមានសេវាទូរគមនាគមន៍ចម្បងយ៉ាងគ្រប់គ្រាន់និងសេវាដើម្បីសង្គម ព.ស.២៥៥៥-ព.ស.២៥៥៩ ដូចតទៅ
  1. ប្រជាករក្នុងប្រទេសមិនតិចជាង ៩៥ ភាគរយអាចប្រើសេវាទូរស័ព្ទឯកជន ដោយការរៀបចំឲ្យមានសេវាទូរស័ព្ទសាធារណៈចំនួន ១ - ២ លេខក្នុងមួយភូមិក្នុងតំបន់ដែលមិនមានសក្តានុពលផ្នែកពានិជ្ជកម្មនិងមិនមានសេវ
  2. ប្រជាករក្នុងប្រទេសមិនតិចជាង ៨០ ភាគរយអាចប្រើសេវាអ៊ីនធើណែល្បឿនលឿន ដោយ
    • ​រៀបចំឲ្យមានសេវាមជ្ឈមណ្ឌលអ៊ីនធើណែជុំជន អ៊ីនធើណែក្នុងសាលារៀន និងអ៊ីនធើណែក្នុងមន្ទីរពេទ្យបង្អែក ជាដើម ក្នុងតំបន់ដែលមិនមានសក្តានុពលផ្នែកពានិជ្ជកម្មនិងមិនមានសេវា
    • រៀបចំឲ្យមានមជ្ឈមណ្ឌលបំរើសេវាអ៊ីនធើណែល្បឿនលឿនចំពោះក្រុមគោលដៅក្នុងសង្គម រូមមាន អ្នកមានប្រាក់ចំណូលតិច ជនពិការ កុមារ មនុស្សចាស់ជរា និងអ្នកគ្មានឱកាសក្នុងសង្គម ចំនួនមិនតិចជាង ៥០០ កន្លែងទូទាំងប្រទេស
    • រៀបចំឲ្យមានប្រព័ន្ធការទំនាក់ទំនងទូរគមនាគមន៍សម្រាប់ជនពិការ ចំនួនមិនតិចជាង ១ សែននាក់ ឲ្យអាចទទួលបានពត៌មានដូចគ្នានឹងមនុស្សទួទៅ
    • គាំទ្រជំរុញឲ្យមានការបង្កើនចំណេះវិជ្ជាដែលមានប្រយោជន៍ចំពោះប្រជាជន ជាពិសេស ជនពិការ កុមារ មនុស្សចាស់ជរា និងអ្នកគ្មានឱកាសក្នុងសង្គម ចំនួនមិនតិចជាង ៥ សែននាក់
    • សិក្សានិងវិភាគមធ្យោបាយការដំណើរការរៀបចំឲ្យមានសេវាលេខទូរស័ព្ទបន្ទាន់ ដោយបូករួមចូលទៅជាមួយការរៀបចំឲ្យមានសេវា USO
លទ្ធផលការដំណើរការតាមគម្រោងប្រតិបត្តិការ USO

លទ្ធផលការដំណើរការការរៀបចំឲ្យមានទូរគមនាគមន៍ចម្បងយ៉ាងគ្រប់គ្រាន់និង
សេវាដើម្បីសង្គម ក្រោមគម្រោងការរៀបចំឲ្យមានសេវា USO ព.ស.២៥៥៥-ព.ស.២៥៥៩ អាចសារុបបានដូចតទៅ

ការអភិវឌ្ឍរចនាសម្ព័នទូរគមនាគមន៍និងអ៊ីនធើណែល្បឿនលឿន
ក្រោមគម្រោងការអភិវឌ្ឍឌីជីថលដើម្បីសេដ្ធកិច្ចនិងសង្គម បានកំណត់យុទ្ធសាស្ត្រ
ដ៏សំខាន់មួយគឺ ការអភិវឌ្ឍរចនាសម្ព័នឌីជីថលប្រសិទ្ធិភាពខ្ពស់ឲ្យបានទូទាំងប្រទេស។ ដោយមានគោលដៅក្នុងការពង្រីកបណ្ដាញអ៊ីនធើណែល្បឿនលឿនឲ្យមាននៅគ្រប់ភូមិ។ ដោយការិយាល័យ កសថឆ. បានសហការជាមួយក្រសួងបច្ចេកវិទ្យានិងការទំនាក់ទំនង(ក្រោយមកបានប្ដូរឈ្មោះជា ក្រសួងឌីជីថលដើម្បីសេដ្ធកិច្ចនិងសង្គម) បានកំណត់និងចែកតំបន់គោលដៅទទួលខុសត្រូវធ្វើការពង្រីកបណ្ដាញអ៊ីនធើណែល្បឿនលឿនឲ្យមាននៅក្នុងគ្រប់ភូមិតាមនយោបានរបស់រដ្ធបាល ចំនួន ៤៤,៣៥២ ភូមិ។ ដោយក្រសួងឌីជីថលដើម្បីសេដ្ធកិច្ចនិងសង្គមទទួលខុសត្រូវ ២៤,៧០០ ភូមិ និងការិយាល័យ កសថឆ. ទទួលខុសត្រូវ ១៩,៦៥២ ភូមិ ជាមួយនិងអត្រាល្បឿនក្នុងការភ្ជាប់មិនតិចជាង ๓๐/๑๐ Mbps. ទាំងប្រព័ន្ធខ្សែកាប (Fiber to the x: FTTx) និងឥតខ្សែ (Satellite) ទៅកាន់តំបន់គោលដៅ រូមមាន សាលាក្នុងការទទួលខុសត្រូវរបស់ការិយាល័យគណះកម្មការការអប់រំចម្បង មន្ទីរពេទ្យបង្អែក សាលាមូលនិធិដើម្បីការអបរំនិងមូលនិធិគម្រោងការរបស់ហ្លួង។

ความเป็นมา-1.png

Download

បង្កើតឡើងដោយ  -   (23/05/17 17:06:00)

Download

Page views: 12787