ភាពត្រៀមជាស្រេចលើវិស័យបច្ចេកវិទ្យានិងការទំនាក់ទំនងរបស់ថៃខិតឡើងជាលំដាប់ទី 3 របស់អាស៊ាន នៅក្រោមទ្រឹមសិង្ហបុរីនិងម៉ាឡេស៊ី ខណៈដែលចំនួនអ្នកប្រើម៉ូបាយអ៊ីនធើណេល្បឿនលៀនក្នុងចំនួនប្រជាករ 100 នាក់ខិតឡើងពីមុនទៅដល់ 90 លំដាប់មកនៅលំដាប់ថ្នាក់ទី 42 នៃពិភពលោក

លោកថាកន តាន់ថៈសិទ្ធ លេខាធិការគណៈកម្មការកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ជាតិ(លេខាធិការ កសថឆ.) បញ្ជាក់ថា World Economic Forum (WEF) និង INSEAD បានរាយការណ៍លទ្ធផលការចាត់លំដាប់ថ្នាក់ភាពត្រៀមជាស្រេចលើវិស័យបច្ចេកវិទ្យានិងការទំនាក់ទំនងប្រទេសនានាទូទាំងពិភពលោក (The Global Information Technology Report 2015)​ ជារួមគ្រប់សន្ទស្សន៍ក្នុងអំឡុងចុងខែមេសា 2558 កន្លងមក ឃើញថាជារួមប្រទេសថៃល្អឡើងស្ទើរគ្រប់វិស័យ។ ដោយលំដាប់ថ្នាក់ភាពត្រៀមជាស្រេចលើវិស័យបច្ចេកវិទ្យានិងការទំនាក់ទំនងប្រទេសនានាទូទាំងពិភពលោក(The Global Information Technology Report 2015)​ ជារួមគ្រប់សន្ទស្សន៍របស់ប្រទេសថៃនៅលំដាប់ថ្នាក់ទី 67 ពី 143 ប្រទេស ខិតឡើងមកជាលំដាប់ទី 3 របស់ក្រុមប្រទេសអាស៊ាន ដោយនៅក្រោមទ្រឹមសិង្ហបុរីនិងម៉ាឡេស៊ី។ ដោយសន្ទស្សន៍សំខាន់រូមមាន ការរៀបចំធនធានទូរគមនាគមន៍ទាំងរលកអាកាសនិងលេខ ការជំរុញឲ្យមានសេវាយ៉ាងគ្រប់គ្រាន់ ការគ្រប់គ្រងលើផ្នែកអត្រាតម្លៃសេវា និងការគ្រប់គ្រងលើវិស័យការប្រកួតប្រជែង​ដើម្បីមិនឲ្យមានផលប៉ះពាល់ដល់សិទ្ធិនិងការប្រើសេវានោះ រួមមាន ចំនួនអ្នកប្រើសេវាអ៊ីនធើណេល្បឿនលឿនចល័តក្នុងចំនួនប្រជាករ 100 នាក់ ប្រសើរឡើងពីលំដាប់ទី 132 នៅឆ្នាំ 2557 មកនៅលំដាប់ថ្នាក់ទី 42 ក្នុងឆ្នាំ 2558  ឬខិតឡើងទៅដល់ 90 លំដាប់ថ្នាក់ ដែលស្របទៅនឹងចំនួនអ្នកប្រើទូរស័ព្ទចល័តក្នុងចំនួនប្រជាករ​100 នាក់ ដែលពីមុននៅលំដាប់ថ្នាក់ទី 38 ក្នុងឆ្នាំ 2557 មកនៅលំដាប់ថ្នាក់ទី​ 35 ក្នុងឆ្នាំនេះ។ ក្រៅពីនេះរបាយការណ៍វាយតម្លៃភាពត្រៀមជាស្រេចលើវិស័យបណ្ដាញទូរស័ព្ទចល័តមានគ្របដណ្ដប់ចំនួនប្រជាករទូទាំងប្រទេសនិងវាយតម្លៃថាតម្លៃសេវាទូរស័ព្ទប្រភេទបញ្ចូលប្រាក់ល្អឡើងពីលំដាប់ថ្នាក់ទី 30 ក្នុងឆ្នាំ 2557 មកនៅលំដាប់ថ្នាក់ទី 16 ក្នុងឆ្នាំ 2558 ឬលទ្ធភាពក្នុងការទិញរបស់ប្រជាជនមានកើនឡើង។ ទាំងនេះដោយសារពីការដែល
កសថឆ. មានការអនុញ្ញាតឲ្យប្រើរលកប្រេកង់ IMT ប្រេកង់ GHz និងប្រកបកិច្ចការទូរស័ព្ទចល័តសាកល ឬសម្គាល់ទូទៅក្នុងប្រព័ន្ធ 3G/4G កាលពី 2 ឆ្នាំកន្លងមក។

Download

បង្កើតឡើងដោយ  -   (24/05/17 16:23:22)

Download

Page views: 2360