ប្រធាន កសថ. ប៉ាន់ស្មានថាឆ្នាំ 2560 ឧស្សាហកម្មទូរទស្សន៍ឌីជីថលមានតម្រុយដ៏ល្អពីយន្តការជួយគាំទ្រអ្នក វិនិយោគនឹងមានការចរាចរទឹកប្រាក់ក្នុងឆ្នាំនេះ 4,984 លានបាទ

វរសេនីយ៍ឯក បណ្ឌិត នៈធី សុកលរ័ត្ន អនុប្រធានកម្មការកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ជាតិ(អនុប្រធាន កសថឆ.) និងប្រធានកម្មការកិច្ចការផ្សាយសំឡេងនិងកិច្ចការទូរទស្សន៍(កសថ.) ពោលថា ទិសដៅឧស្សាហកម្មទូរទស្សន៍ក្នុងឆ្នាំ 2560 នៅមានទិសដៅដែលល្អពីការចេញយន្តការសំខាន់ៗ ដើម្បីជំរុញនិងគាំទ្រការប្រកបកិច្ចការរបស់អ្នកវិនិយោគកិច្ចការទូរទស្សន៍ក្នុងប្រព័ន្ធឌីជីថលតាមមាត្រា 44 ទាំងការពន្យារយៈពេលការបង់ថ្លៃប័ណ្ណអនុញ្ញាតនិងគាំទ្រថ្លៃចំណាយក្នុងការដំណើរការតាមប្រកាស Must Carry អស់រយៈពេល 3 ឆ្នាំ។ ដែលបណ្ដាលឲ្យក្នុងឆ្នាំនេះអ្នកវិនិយោគនីមួយៗ មានចំណាយតិចចុះហើយមានការចរាចរណ៍ថវិការក្នុងការវិនិយោគកើនឡើងប្រមាណ 4,984 លានបាទ។ ធ្វើឲ្យប៉ុស្តិ៍នីមួយៗ អាចនាំថវិកាមកអវិវឌ្ឍកម្មវិធីរបស់ប៉ុស្តិ៍និងវិនិយោគបានកើនឡើង។

ការរីកចំរើននៃ GDP និងនិន្នាការការបរិភោគរបស់ប្រជាជនក្នុងឆ្នាំ 2559 មានទិសដៅល្អ ទើបអាចប៉ាន់ស្មានបានថា ដើម្បីជំរុញការបរិភោគរបស់ប្រជាជនក្នុងឆ្នាំ 2560 ក្រុមហ៊ុនអ្នកផលិតទំនិញនិងសេវានឹងចំណាយថវិកាលើការផ្សាយពាណិជ្ជកម្មតាមរយៈទូរទស្សន៍កើនឡើង។ ក្នុងពេលនោះដែរ ការផ្លាស់ប្ដូរដើមទុនពីក្រុមធុរកិច្ចខ្នាតធំទៅកាន់ឧស្សាហកម្មទូរទស្សន៍តា​មរយៈការទិញហ៊ុនក្នុងប៉ុស្តិ៍ទូរទស្សន៍ឌីជីថល ដូចជា ប៉ុស្តិ៍វ័ន និងប៉ុស្តិ៍អាម៉ារិនធីវី នឹងជួយឲ្យទូរទស្សន៍ឌីជីថលមានផ្នែកហិរញ្ញវត្ថុដ៌រឹងមាំ មានឥទ្ធិផលដល់ឧស្សាហកម្មទូរទស្សន៍ជារួម ជាពិសេសការចំណាយថវិការទៅលើការផ្សាយពាណិជ្ជកម្ម។

ប្រធាន​ កសថ. ពោលថា ក្នុងឆ្នាំនេះនឹងបានឃើញកិច្ចការដែលទាក់ទងនិងឧស្សាហកម្មទូរទស្សន៍មានការរីកចំរើន ទាំងកិច្ចការដែលប្រើបណ្ដាញអ៊ីនធើណេដើម្បីមើលទូរទស្សន៍ ឬ OTT  ធីវីហូមឆបពិង និង Mobile DTV ។ ដោយសារតែបច្ចុប្បន្នប្រជាជនមានមធ្យោបាយជាច្រើនក្នុងការទស្សនា ជាពិសេសការប្រើអ៊ីនធើណេដើម្បីទស្សនាទូរទស្សន៍។ បណ្ដាណឲ្យការបំរើសេវា OTT មាននិន្នាការរីកចំរើនកើនឡើង។ ធ្វើឲ្យ កសថឆ. ដែលជាអង្គភាពគ្រប់គ្រងនិងអ្នកវិនិយោគទូរទស្សន៍ទាំងហ្វ្រីធីវីនិងផេធីវី និងអ្នកដែលទាក់ទងត្រូវប្រញាប់លើកកំពស់ខ្លួន។

“ក្នុងករណីរបស់ទូរទស្សន៍ហ្វ្រីក្នុងពេលនេះក៏អាចភ្ជាបគេហទំព័រដែលផ្សាយទូរទស្សន៍ជាមួយនិងអ៊ីនធើណេ (Cross Platform) ដើម្បីភាពងាយស្រួលក្នុងការទស្សនារបស់ប្រជាជន។ រីឯក្នុងករណីរបស់ផេធីវីក៏ត្រូវកែសម្រួល CONTENT ឲ្យមានការចាប់អារម្មណ៍ ក្នុងតម្លៃសមរម្យ។ ក្រៅពីនេះទៅទៀតការគ្រប់គ្រងដែលមានភាពខុសគ្នារវាងហ្វ្រីធីវីនិង​ OTT បង្ហាញនៅភាពចាំបាច់ក្នុងការបង្កើតគំរូការអនុញ្ញាតដែលមានភាពច្បាស់លាស់ចំពោះការបំរើសេវាក្នុងប្រភេទនោះ” ប្រធាន កសថ.ពោល

ប្រធាន កសថ. បញ្ជាក់ទៀតថា ធុរកិច្ចហូមឆុបពិងជាធុរកិច្ចមួយដែលនឹងមានការរីកចំរើនក្នុងឆ្នាំនេះ ហើយមានឱកាសរីកធំបានច្រើន។ ដែលអាចមានអ្នកចាប់អារម្មណ៍ថ្មីចូលមកក្នុងទីផ្សារកើនឡើង។ បច្ចុប្បន្នអ្នកប្រកបកិច្ចការធីវីហូមឆុបពិងនឹងនាំទំនិញនិងសេវាមកផ្សាយពាណិជ្ជកម្មតាមរយៈហ្វ្រីធីវីនិងទូរទស្សន៍ឌីជីថល បង្កឲ្យអ្នកប្រកបកិច្ចការទូរទស្សន៍មានចំណូលពីការជូលម៉ោងផ្សាយដើម្បីលក់ទំនិញ។ ប៉ុន្តែតាមបទដ្ធានរបស់អង្គភាពគ្រប់គ្រងក៏ត្រូវមានភាពច្បាស់លាស់ផងដែរ ដើម្បីធានាការរីកចំរើនរបស់ធុរកិច្ច។

ក្រៅពីនេះនៅមានទីផ្សារ Mobile DTV ដែលនឹងរីកចំរើនជាបន្តបន្ទាប់ ដោយអំឡុងឆ្នាំ 2556-2559 មានចំនួន Mobile DTV ដែលលក់ក្នុងទីផ្សារប្រមាណ 1.53 លានគ្រឿង។ ដោយការរីកចំរើនរបស់ទីផ្សារ Mobile DTV មកពីច្រើនកត្តា ដូចជា តម្រូវការរបស់អ្នកបរិភោគក្នុងទីផ្សារដែលកើនឡើង និងការពង្រីកបណ្ដាញនិងសេវាឌីជីថលធីវីគ្របដណ្ដប់ស្ទើរគ្រប់តំបន់។

ប្រធាន កសថ. ពោលថា សម្រាប់ឧស្សាហកម្មទូរទស្សន៍ក្នុងឆ្នាំកន្លងទៅ ប្រជាជនថៃមានការទស្សនាទូរទស្សន៍តាមរយៈប្រព័ន្ធផ្កាយរណបច្រើនបំផុត គិតជា 55 ភាគរយ បន្ទាប់មកជាការទស្សនាតាមរយៈទូរទស្សន៍ឌីជីថល 30​ ភាគរយ ការទស្សនាតាមរយៈប្រព័ន្ធអាណាឡូក 9 ភាគរយ និងទស្សនាតាមរយៈទូរទស្សន៍ខ្សែកាបតិចបំផុត 6 ភាគរយ។

ក្នុងឆ្នាំ 2559 សមាមាត្រអ្នកទស្សនាកម្មវិធីទូរទស្សន៍ចាស់ថយចុះទាំងឆ្នាំ ដោយក្នុងខែមករា នៅទ្រឹម 61.1 ភាគរយ ក្នុងខែធ្នូថយចុះទៅនៅទ្រឹម 46.8 ភាគរយ។ ក្នុងខណៈដែលការពង្រីកបណ្ដាញទូរទស្សន៍ឌីជីថលក្នុងពេលនេះគ្របដណ្ដប់ទៅ 91.7 ភាគរយនៃតំបន់ទូទាំងប្រទេស។
 

បង្កើតឡើងដោយ  -   (24/05/17 11:44:55)

Download

Page views: 1319