The digital economy: driving industry 4.0 ពីកម្មវិធី ITU Telecom World 2016

            កម្មវិធី ITU Telecom World 2016 ថ្ងៃចុងក្រោយ(17 វិច្ឆិកា 2559) បានមានការការពិភាក្សាស្ដីពី “The digital economy: driving industry 4.0” លោកហ៊ូលិន សាវ លេខាធិការសហភាពទូរគមនាគមន៍រវាងប្រទេស (Mr. Houlin Zhao, Secretary General, ITU) ពោលថា កត្តាសំខាន់របស់សេដ្ធកិច្ចឌីជីថល គឺ អាយស៊ីធី ដែលអាចនាំទៅជំរុញបានជាច្រើនកិច្ចការ ដូចជា​ការអប់រំ សុខភាព កសិកម្ម។ល។ ទាំងអស់នេះជាជំនួយឲ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរ។ ប៉ុន្តែត្រូវមានការវិនិយោគផ្នែកហេដ្ធារចនាសម្ព័ន្ធឲ្យបានល្អសិន ដែលវាត្រូវចំណាយថវិកាក្នុងការវិនិយោគ ហើយត្រូវមានទស្សនៈវិស័យឬយុទ្ធសាស្ត្រដ៏ល្អផងដែរ។

            លេខាធិការ ITU បានលើកឡើងគំរូភាពជោគជ័យកន្លងមក។ នៅឆ្នាំ 2547 ប្រទេសអាហ្រ្វិក ប្រជាជនក្នុងប្រទេសអាហ្វ្រិកអាចប្រើសេវាទូរស័ព្ទបានទ្រឹម 4 ភាគរយ ទើបមានការបង្កើតគោលដៅក្នុងឆ្នាំ 2553 ថាត្រូវបង្កើនកំរឹតការប្រើប្រាស់ឲ្យបាន 10 ភាគរយ ដែលមើលទៅដូចចាពិបាក​ប៉ុន្តែនៅពេលដែលបានអនុវត្តនិងបានការសហការពីអង្គភាពជាច្រើន ធ្វើឲ្យប្រទេសអាហ្វ្រិកមានការប្រើប្រាស់ទូរទស្សន៍របស់ប្រជាជនកើនឡើង 25 ភាគរយ។ ជាមួយគ្នានឹងប្រទេសភូមាក្នុងឆ្នាំ 2554 មានការប្រើសេវាទូរស័ព្ទទ្រឹម 5​ ភាគរយ ហើយបានដាក់គោលដៅថាត្រូវបង្កើនកំរឹតការប្រើប្រាស់ឲ្យបាន 50 ភាគរយក្នុងឆ្នាំ 2558 ដោយបានឲ្យការណែនាំថាគួរតែឲ្យមានការប្រកួតប្រជែងក្នុងកិច្ចការទូរគមនាគមន៍។ បណ្ដាណឲ្យបច្ចុប្បន្នមានការប្រើប្រាស់សេវាទូរស័ព្ទកើនឡើង 70 ភាគរយ។ ទាំងអស់នេះបង្ហាញឲ្យឃើញថា ការវិនិយោគផ្នែកហេដ្ធារចនាសម្ព័ន្ធ ទោះបីប្រជាជនជាច្រើននៅមិនទាន់អាចប្រើប្រាស់បាន ប៉ុន្តែបើមានយុទ្ធសាស្ត្រនិងទស្សនៈវិស័យរួមទាំងការសហការល្អពីអង្គភាពនានាក៏អាចជំរុញឲ្យទទួលបានជោគជ័យតាមគោលដៅបាន។

            រីឯ Ms.Natasha Beschorner, Senior ICT Policy Specialist, The World Bank ពោលថា ខាងធនាគារពិភពលោកមានការជំរុញជាច្រើន ដូចជា ការធ្វើឲ្យមនុស្សតភ្ជាប់គ្នា ការជំរុញឲ្យមានការប្រកួតប្រជែងក្នុងទីផ្សារឌីជីថល ការជំរុញឲ្យរដ្ធាភិបាលប្រើបច្ចេកវិទ្យាឌីជីថល ការកំណត់លក្ខណ្ឌក្នុងការគ្រប់គ្រង រួមទាំងសុវត្ថិភាពក្នុងអ៊ីនធើណេនិងភាព​ឯកជន។

            ខណៈដែល Mr. John Galvin, Vice President, Government and Education, Intel Corporation ពោលថា គួរតែផ្ដោតទៅលើការអប់រំ ពីព្រោះបច្ចុប្បន្នពិភពលោកមានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស អាជីវកម្មដែលកើតឡើងក្នុងបច្ចុប្បន្នក៏មិនមានក្នុងអតីត។ ដូច្នេះការអប់រំដែលពីដើមការបង្រៀនផ្ដោតទៅលើការឲ្យចំណេះដឹង ក៏ត្រូវប្ដូរទៅជាការបង្ហាត់ឲ្យចេះគិត វិគ្រោះហ៍ បង្រៀនឲ្យចេះយកលំនាំទៅតាមការផ្លាស់ប្ដូរនៃបច្ចេកវិទ្យា ដោយត្រូវបង្កើតការអប់រំដែលអាចចេះដឹងអំពីរបស់ថ្មីៗជានិច្ច។

            បណ្ឌិត អទិប អ័សវ៉ាណាន់ លេខាធិការសមាគមទូរគមនាគមន៍នៃប្រទេសថៃ ពោលថាក្នុងប្រទេសថៃមានភាពប្រថុយប្រថានជាច្រើនដែលមានបញ្ហាដែលត្រូវដោះស្រាយ បញ្ហាដំបូងបញ្ហារបស់ពត៌មានដែលជនជាតិថៃប្រើភាគច្រើនមកពីគេហទំព័ររបស់បរទេស ដូចជា Google Facebook មានន័យថាពត៌មានដែលជនជាតិថៃកំពុងប្រើត្រូវគេរក្សាទុកនៅក្រៅប្រទេស។ លុះដល់រដ្ធបាលត្រូវការពត៌មានទាំងនេះ ដូចជាប្រើក្នុងការសើបឧក្រិដ្ឋកម្មនានា ត្រូវចំណាយពេលយូរក្នុងការសហការ ស្នើសុំដើម្បីមើលពត៌មាន។ ទើបត្រូវតែមានយន្តការដែលអាចចូលទៅកាន់ពត៌មានបានងាយស្រួលជាងនេះ។ បញ្ហាទីពីរ ការប្រើបច្ចេកវិទ្យាក្នុងកសិកម្ម សង្គមថៃជាសង្គមកសិកម្ម ប៉ុន្តែការនាំបច្ចេកវិទ្យាមកប្រើមានតិចតូចណាស់ ត្រូវចំណាយប្រាក់ច្រើន ខុសគ្នាពីបរទេសដែលជាក្រុមហ៊ុនធំមានទុនច្រើន និងចំណេះវិជ្ជារបស់កសិករដែលខ្វះខាតចំនេះបច្ចេកវិទ្យា ដែលភាគច្រើនជាមនុស្សចាស់ជរា។

            លោកផៃរោច វ៉ៃវានិជកិច្ច ទីប្រឹក្សាសេរី ពោលថាបានផ្ដល់ចំណុចប្រុងប្រយ័ត្នពីការផ្លាស់ប្ដូរទៅយុគ digital economy ថា ទោះបីមានការផ្លាស់ប្ដូរទៅខាងល្អ ប៉ុន្តែអាចមានផលប៉ះពាល់ទាក់ទងនឹងការឥតការងាររបស់មនុស្សកើនឡើង ដោយសារការនាំបច្ចេកវិទ្យាមកជំនួសមនុស្ស ដូច្នេះ កុំផ្ដោតទៅលើការផ្លាស់ប្ដូរតែម្យ៉ាង ឲ្យគិតអំពីមនុស្សដែលនឹងបានប្រយោជន៍ច្រើនបំផុត។

រីឯ Mr. Saj Kumar, Vice President – Digital Transformation & IoT, SAP Asia Pvt. Ltd បានផ្ដល់មតិទាក់ទងនឹង Industry 4.0 ថាមានកត្តាសំខាន់នៅ 3 កត្តា 1.ការប្រើពត៌មានរួមគ្នាពីពត៌មានដែលមកពីម៉ាស៊ីននិងពីមនុស្ស  2.ការផ្លាស់ប្ដូរពីឧស្សាហកម្មបែបចាស់ ពី Mass production ទៅជា Mass Customization គឺការផលិតវត្ថុស្របទៅតាមតម្រូវការដែលខុសគ្នាទៅតាមមនុស្សនីមួយៗ និងឆាប់រហ័ស 3.វត្ថុធាតុដើម(Material) បច្ចុប្បន្នមានបច្ចេកវិទ្យាដែលទាក់ទងនឹងការផលិតជាច្រើន ទាំងការនាំយកបច្ចេកវិទ្យាការបោះពុម្ព 3D មកប្រើប្រាស់ ឬវត្ថុនានូ ដោយលើកឧទាហរណ៍ការនាំបច្ចេកវិទ្យាមកប្រើប្រាស់ ដូចជា កសិកម្ម ជាកិច្ចការដែលប្រើបច្ចេកវិទ្យាខ្នាតធំ មិនអាចនាំយកចំណេះវិជ្ជាចាស់ៗមកប្រើក្នុងតំបន់កសិកម្មបាន ដូចជា ទូរស័ព្ទដៃ ឬផ្កាយរណប ដែលត្រូវចំណាយច្រើនទើបមានការគិតបច្ចេកវិទ្យាថ្មីដើម្បីឲ្យស្របទៅនឹងកសិកម្ម ដូចជា បច្ចេកវិទ្យា Narrow band និង Internet of things ឬ IOT ដែលជាឧប្បករណ៍ចាប់សញ្ញាតម្លៃថោក មកប្រើវាស់គុណសម្បត្តិរបស់ដី ទាយអាកាសធាតុ និងប្រើដឹកជញ្ជូនផលិតផលកសិកម្ម។ ឃើញថាក្នុងអតីតមានផលិតផលចំពួកនេះជាង 40 ភាគរយដែលស្អុយរលួយ ត្រូវបោះចោលពីការដឹកជញ្ជូន ប៉ុន្តែបច្ចេកវិទ្យាថ្មីៗ ធ្វើឲ្យមានការពិនិត្យផលិតផលដើម្បីជួយក្នុងការគនណីពេលវេលាក្នុងការរៀបចំបញ្ជូនផលិតផល ឲ្យទាន់មុនថ្ងៃផុតកំណត់។

បង្កើតឡើងដោយ  -   (24/05/17 13:38:25)

Download

Page views: 521