ServisHero” កម្មវិធីទូរស័ព្ទស្វែងរកជាង មេផ្ទះ និងការបំរើសេវា ស្ទាតអ័ពជនជាតិថៃទទួលរង្វាន់“ITU Telecom World Awards 2016” លើកកិច្ចការបំរើសេវាពី Off Line ចូលក្នុងប្រព័ន្ធអនឡាយ
បរិយាកាសក្នុងការរៀបចំកម្មវិធី ITU Telecom World 2016 ដោយការិយាល័យ កសថឆ. ក្នុងថ្ងៃចុងក្រោយនៅឯមជ្ឈមណ្ឌលការប្រជុំអ៊ីមផែក មឿងថងថានី មានការប្រគល់រង្វាន់ “ITU Telecom World Awards 2016” ជូនឲ្យអេសអឹមអ៊ីដែលចូលរួមកម្មវិធីទាំងអស់ 35 អ្នក ដោយក្រុមហ៊ុនដែលបានរង្វាន់មេដៃគឺ ក្រុមហ៊ុនស័រវិស ហ៊ីរ៉ូ អ្នកឲ្យបំរើសេវាកម្មវិធីដែលឈ្មោះ “ServisHero” ដែលជាកម្មវិធីបំរើសេវាក្នុងការស្វែងរកជាង មេផ្ទះ និងកិច្ចការបំរើសេវា ចាប់ដំណើរការក្នុងខែមករា 2559 ចាប់ផ្ដើមពីក្រុមហ៊ុនក្នុងប្រទេស
ម៉ាឡេស៊ី និងសិង្ហបុរី មុននឹងពង្រីកការវិនិយោគមកប្រទេសថៃ។
បច្ចុប្បន្នមានអាជីវកម្មដែលបំរើសេវាតាមរយៈកម្មវិធិ ServisHero ជាង 36 ក្រុមហ៊ុន ដូចជា មេផ្ទះ ជាងម៉ាស៊ីនត្រជាក់ ម៉ៅការសំណង់ ជាអ្នកបំរើសេវាតូចៗទទួលការងារក្រោយម៉ោងធ្វើការ។ ដោយកម្មវិធីនេះនឹងចាប់គូអ្នកបំរើសេវានិងអ្នកប្រើសេវាឲ្យបានជួបគ្នាតាមរយៈអនឡាយ។ ដោយអ្នកបំរើសេវាត្រូវប្រើឯកសារចុះឈ្មោះដើម្បីកត់អត្តសញ្ញាណជាមួយក្រុមហ៊ុន ការពារការអះអាងឬករណីឧក្រិដ្ឋជន។
ក្រុមហ៊ុនបានបង្ហាញខ្លួននៅថៃក្នុងខែមីនា 2559 មានការផ្ដល់ការងារតាមរយៈកម្មវិធីនេះជាង 3 ម៉ឺនការងារ គិតជាតម្លៃទាំងអស់ជាង 20 លានបាទ មានអត្រារីកចំរើន 20 ដងចាប់ពីបង្កើតក្រុមហ៊ុន។ ដោយអាជីវកម្មដែលពេញនិយមគឺ មេផ្ទះ និងម៉ៅការ ខណៈដែលក្រុមហ៊ុនមានបុគ្គលិកទ្រឹម 10 នាក់ដែលបំពេញការងារតាមរយៈកម្មវិធីនេះ។ ដោយបានដាក់គោលដៅក្នុងឆ្នាំ 2560 នឹងមានការជួលការងារទៅដល់ 1 សែនការងារតាមរយៈកម្មវិធីទូរស័ព្ទហើយនឹងពង្រីកតំបន់ក្នុងការបំរើសេវាទៅកាន់ខេត្តឆឆៀងម៉ៃ ភូកេត ខនកែន និង ស្រុកហួហ៊ិន ខេត្តប្រៈជួបគីរីខ័ន្ទ ពីបច្ចុប្បន្នមាននៅតែក្នុងទីក្រុងបាងកក។
ខណៈពេលដែល 2 ក្រុមហ៊ុនទៀតដែលបានទទួលសញ្ញាប័ត្រ រួមមាន ក្រុមហ៊ុន Anywhere 2 Go ជាអ្នកបំរើសេវាកម្មវិធីទូរស័ព្ទ Claim Di ជាកម្មវិធីដែលតភ្ជាប់ការប្ដឹងសុំប្រើសេវាធានារ៉ាប់រងពីក្រុមហ៊ុនធានារ៉ាប់រងបើមានគ្រោះថ្នាក់នៅលើផ្លូវ ដូចជា ឡានបុកគ្នា។ បច្ចុប្បន្នមានក្រុមហ៊ុនធានារ៉ាប់រងចូលរួមជាង 30 ក្រុមហ៊ុន។ ដោយបើឡានបុកគ្នាអាចថតរូបពីទូរស័ព្ទបញ្ជូនតាមរយៈកម្មវិធី បន្តនឹងមានការបញ្ជូនពត៌មានទៅឲ្យក្រុមហ៊ុនធានារ៉ាបរងដើម្បីដំណើរការ រួមទាំង Claim Di បានរៀបចំបុគ្គលិកធានារ៉ាប់រងទៅកន្លែងកើតហេតុ ដែលជាអ្នកដែលចុះឈ្មោះធ្វើការក្រៅម៉ោង ដូចជាម៉ូតូឌុប ភ្នាក់ងារបញ្ជូនឯកសារ ឲ្យបានការហ្វឹកហាត់ប្រដូចបុគ្គលិករបស់ក្រុមហ៊ុនធានារ៉ាប់រងផងដែរ។
ក្រុមហ៊ុនមួយទៀតគឺ ក្រុមហ៊ុន ប្រូ-ថយ ក្រុមហ៊ុនដែលបំរើសេវាប្រព័ន្ធបញ្ជាថតបែបមិនចំកាត់ចំនួនកាមេរ៉ា ដែលជាធុរកិច្ចប្រភេទថ្មីដែលក្នុងប្រទេសថៃមិនទាន់សូវមានក្រុមហ៊ុនណាធ្វើ ។
បង្កើតឡើងដោយ - (24/05/17 15:17:49)
Download
เอกสารแนบ
Page views: 643