Banner

សិទ្ធិអំណាចរបស់ការិយាល័យ កសថឆ.ភូមិភាគ

មានតួនាទីទទួលខុសត្រូវការអនុវត្តការងារដែលទាក់ទងនឹងការគ្រប់គ្រងនិងការត្រួតពិនិត្យការអនុវត្តការងាររបស់ការិយាល័យ កសថឆ.ខេត្ត ដែលនៅក្នុងការទទួលខុសត្រូវ ការចេញប័ណ្ណអនុញ្ញាត អនុវត្តច្បាប់និងពិនិត្យ
ចាប់ខ្លួនជនល្មើសច្បាប់ដែលទាក់ទងនិងកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ កិច្ចការវិទ្យុទូរគមនាគមន៍ តាមដែលបានត្រូវប្រគល់ឲ្យ។ រួមទាំងជំរុញសិទ្ធិនិងទទួលបណ្ដឹងពីប្រជាជន អ្នកបរិភោគនិងអង្គភាពដែលទាក់ទងក្នុងតំបន់
ភូមិភាគកណ្ដាល រួមទាំងអនុវត្តការងារផ្សេងៗ តាមដែលត្រូវបានប្រគល់ឲ្យ ដោយរចនាសម្ព័ន្ធរបស់ការិយាល័យ
រួមមាន

1. ផ្នែកគ្រប់គ្រងការត្រួតពិនិត្យរលកអាកាស
មានតួនាទីក្នុងការទទួលខុសត្រូវការអនុវត្តការងារដែលទាក់ទងនឹងការងារនានា ដូចតទៅ
1.1 គ្រប់ការអនុវត្តការងាររបស់ការិយាល័យ កសថឆ.ខេត្ត ដែលនៅក្នុងការទទួលខុសត្រូវ ទាក់ទងនឹងការពិនិត្យ រលកអាកាស ការគ្រប់គ្រងរលកអាកាស ស្ដង់ដារការផ្សាយរលកអាកាស
1.2 ដោះស្រាយបញ្ហាការរំខានគ្នារបស់រលកអាកាស រកតំបន់ទីតាំងស្ថានីយ៍វិទ្យុដែលមិនបានការអនុញ្ញាត ពិនិត្យស្ដង់ដារផ្នែកបច្ចេកទេសរបស់ម៉ាស៊ីនបញ្ជូនរលលអាកាស
1.3 ចេញប័ណ្ណអនុញ្ញាតប្រកបកិច្ចការតាមដែលបានត្រូវប្រគល់ឲ្យ
1.4 បង្រួបបង្រួម ដំណើរការ ពិគ្រោះហ៍ពត៌មានការអនុញ្ញាតរបស់ខេត្តនានាក្នុងកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ កិច្ចការទូរគមនាគមន៍ និងកិច្ចការវិទ្យុគមនាគមន៍
1.5 អនុវត្តការងារផ្សេងៗ តាមដែលត្រូវបានប្រគល់ឲ្យ

2. ផ្នែកអនុវត្តច្បាប់និងនិតិសាស្ត្រ
មានតួនាទីក្នុងការទទួលខុសត្រូវការអនុវត្តការងារដែលទាក់ទងនឹងការងារនានា ដូចតទៅ
2.1 អនុវត្តការងារដែលទាក់ទងនឹងការសហការពិនិត្យ ចាប់ខ្លួនជនល្មើស ពិនិត្យម៉ាស៊ីនវិទ្យុ ស្ថានីយ៍វិទ្យុនិង ប័ណ្ណអនុញ្ញាតដែលទាក់ទង
2.2 បង្រួបបង្រួមការពិតដើម្បីប្រកបជាមួយការស៊ើបអង្កេតតាមការបណ្ដឹង
2.3 អនុវត្តតាមច្បាប់ចំពោះជនដែលល្មើសលក្ខណ្ឌការអនុញ្ញាត រួមទាំងច្បាប់ទូរគមនាគមន៍ ផ្សាយសំឡេង ទូរទស្សន៍ វិទ្យុគមនាគមន៍ ច្បាប់ បទដ្ធាន ប្រកាសនានាដែលបានកំណត់ទុក
2.4 អនុវត្តការងារផ្សេងៗ តាមដែលត្រូវបានប្រគល់ឲ្យ

3. ផ្នែកអ្នកបរិភោគនិងសាធារណៈប្រយោជន៍
មានតួនាទីក្នុងការទទួលខុសត្រូវការអនុវត្តការងារដែលទាក់ទងនឹងការងារនានា ដូចតទៅ
3.1 អនុវត្តការងារដែលទាក់ទងនិងសកម្មភាពជំរុញសិទ្ធិ សកម្មភាពដើម្បីសាធារណៈប្រយោជន៍ សកម្មភាពដែលជាប្រយោជន៍ចំពោះអ្នកបរិភោគ ការទទួលនិងដំណើរការក្ដីបណ្ដឹង
3.2 សហការយ៉ាងសកម្មដើម្បីជំរុញការអនុវត្តការងារដើម្បីប្រយោជន៍ចំពោះអ្នកបរិភោគនិងសាធារណៈ
3.3 សហការក្នុងការជំរុញការឲ្យបំរើសេវាទូរគមនាគមន៍យ៉ាងគ្រប់គ្រាន់ រៀបចំសកម្មភាព ពិព័រណ៍ ការអប់រំ ក្នុងតំបន់ទទួលខុសត្រូវ ទាំងវិស័យកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ កិច្ចការវិទ្យុគមនាគមន៍ និងកិច្ចការទូរគមនាគមន៍
3.4 អនុវត្តការងារផ្សេងៗ តាមដែលត្រូវបានប្រគល់ឲ្យ

4. ផ្នែកសម្របសម្រួលកិច្ចការភូមិភាគ
មានតួនាទីក្នុងការទទួលខុសត្រូវការអនុវត្តការងារដែលទាក់ទងនឹងការងារនានា ដូចតទៅ
4.1 សម្របសម្រួលការអនុវត្តរបស់ការិយាល័យ កសថឆ.ខេត្ត បំពេញការងាររដ្ធបាល ការងារបណ្ណសារ ការរក្សាទិន្នន័យ ការរៀបចំលិខិតឆ្លើយតបទូទៅ
4.2 រៀបចំគម្រោងអនុវត្តការងារ រៀបចំគម្រោងថវិកាប្រចាំឆ្នាំ គ្រប់គ្រងការចំណាយនិងគ្រប់គ្រងថវិកា
4.3 អនុវត្តការងារផ្នែកបញ្ជីនិងការងារត្រួតពិនិត្យ ការងារជំរុញការបើកចំណាយថវិកាតាមគោលដៅ ការងារភស្តុភា លទ្ធកម្ម គ្រប់គ្រង ថែទាំ រក្សា និងការបើកចំណាយ រួមទាំងការងារទាក់ទងនឹងអាគារបរិវេននិងយានជំនិះ
4.4 តាមដាននិងរៀបចំធ្វើរបាយការណ៍លទ្ធផលការអនុវត្តការងារនានាជូនឲ្យការិយាល័យ កសថឆ. ភូមិភាគនិងខេត្តដែលនៅក្នុងការទទួលខុសត្រូវ
4.5 បង្រួបបង្រួម រៀបចំបង្កើត កែសម្រួលមូលដ្ឋានទិន្នន័យ រួមទាំងការហ្វឹកហ្វឺននិងប្រឡងដើម្បីទទួលសញ្ញាប័ត្រតាមកំណត់
4.6 អនុវត្តការងារផ្សេងៗ តាមដែលត្រូវបានប្រគល់ឲ្យ

5. ការងាររដ្ធបាល
មានតួនាទីទទួលខុសត្រូវក្នុងការសម្របសម្រួលការងាររដ្ធបាលជាមួយការិយាល័យរដ្ធបាលដែលទាក់ទងនិងការងារ
វិស័យនានា ដូចតទៅ
5.1 អនុវត្តការងារបណ្ណសារនិងរៀបចំធ្វើលិខិតឆ្លើយតបទូទៅ រួមទាំងរក្សាទុកឯកសារ
5.2 រៀបចំធ្វើគម្រោងនានា ដូចជា គម្រោងការអនុវត្តការងារប្រចាំឆ្នាំ គម្រោងថវិកា គម្រោងលទ្ធកម្ម គម្រោងគ្រប់គ្រងផ្ទៃក្នុង និងការរៀបចំសូចនាករលទ្ធផលការអនុវត្តការងារប្រចាំឆ្នាំ ជាដើម
5.3 តាមដាននិងរៀបចំធ្វើរបាយការណ៍ការអនុវត្តការងារតាមគម្រោងនានា ដូចជា​​របាយការណ៍លទ្ធផល ការអនុវត្តការងារ របាយការណ៍ការបើកចំណាយថវិកា របាយការណ៍លទ្ធកម្ម របាយការណ៍ការគ្រប់គ្រងផ្ទៃក្នុង និងរបាយការណ៍សូចនាករលទ្ធផលការអនុវត្តការងារប្រចាំឆ្នាំ ជាដើម
5.4 អនុវត្តការងារភស្តុភា ដូចជា រៀបចំទិញ រៀបចំជួល គ្រប់គ្រង ថែទាំ បើកចំណាយ ពិនិត្យ និងរាយការណ៍
លទ្ធផលការពិនិត្យភស្តុភាក្នុងឃ្លាំងប្រចាំឆ្នាំ
5.5 សម្របសម្រួលការងារជាមួយអង្គភាពដែលទាក់ទង និងគាំទ្រការអនុវត្តការងារតាមភារកិច្ចរបស់អង្គភាព
5.6 អនុវត្តការងារផ្សេងៗ តាមដែលត្រូវបានប្រគល់ឲ្យ


សិទ្ធិអំណាចរបស់ការិយាល័យ កសថឆ.ខេត្ត 

1. ការងារត្រួតពិនិត្យ
មានតួនាទីទទួលខុសត្រូវក្នុងការអនុវត្តការងារផ្នែកត្រួតពិនិត្យ ដូចតទៅ
1.1 ពិនិត្យការគ្រប់គ្រងរលកអាកាស ពិនិត្យស្ដង់ដារផ្នែកបច្ចេកទេសរបស់រលកអាកាសនិងឧប្បករណ៍ដែលប្រើក្នុងកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ កិច្ចការទូរគមនាគមន៍ និងកិច្ចការវិទ្យុគមនាគមន៍។ ពិនិត្យដោះស្រាយបញ្ហាការរំខានគ្នារបស់រលកអាកាស និងពិនិត្យការប្រើរលកអាកាសដែលមិនបានការអនុញ្ញាត រួមទាំងពិនិត្យ ចាប់ខ្លួន​និងបង្រួបបង្រួមការពិត រួមទាំងពិនិត្យនិងរក្សាម៉ាស៊ីនវិទ្យុគមនាគមន៍ដែលជាភស្តុតាង ដើម្បីប្រកបការ
អនុវត្តតាមច្បាប់
1.2 ពិនិត្យប័ណ្ណអនុញ្ញាតក្នុងកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ កិច្ចការទូរគមនាគមន៍ និងកិច្ចការ
វិទ្យុគមនាគមន៍
1.3 ទទួលបណ្ដឹងពីអ្នកបរិភោគក្នុងកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ កិច្ចការទូរគមនាគមន៍ និងកិច្ចការវិទ្យុគមនាគមន៍ និងអង្គភាពដែលទាក់ទង
1.4 ពិនិត្យកម្មវិធីក្នុងកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍
1.5 រៀបចំធ្វើកំណត់ត្រារបាយការណ៍លទ្ធផលការពិនិត្យក្នុបប្រព័ន្ធមូលដ្ឋានទិន្នន័យ រួមទាំងបញ្ជូនរបាយការណ៍លទ្ធផលការពិនិត្យទៅឲ្យអង្គភាពដែលទាក់ទង
1.6 អនុវត្តការងារផ្សេងៗ តាមដែលត្រូវបានប្រគល់ឲ្យ

2. ការងារប័ណ្ណអនុញ្ញាត មានតួនាទីទទួលខុសត្រូវក្នុងការអនុវត្តការងារផ្នែកប័ណ្ណអនុញ្ញាត ដូចតទៅ
2.1 ការចេញប័ណ្ណអនុញ្ញាតក្នុងកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ កិច្ចការទូរគមនាគមន៍ និងកិច្ចការ
វិទ្យុគមនាគមន៍តាមដែលត្រូវបានប្រគល់ឲ្យ
2.2 សហការជាមួយការិយាល័យ កសថឆ. ភូមិភាគ ក្នុងការជំរុញភាពយោគយល់និងជំរុញសិទ្ធិសេរីភាពនិងសមភាពរបស់់ប្រជាជនក្នុងតំបន់ទទួលខុសត្រូវក្នុងការទទួលពត៌មានរបស់កិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ កិច្ចការទូរគមនាគមន៍ និងកិច្ចការវិទ្យុគមនាគមន៍តាមដែលត្រូវបានប្រគល់ឲ្យ
2.3 សហការជាមួយអង្គភាពដែលទាក់ទងក្នុងការរៀបចំការហ្វឹកហ្វឺនដើម្បីទទួលសញ្ញាប័ត្រឬប័ណ្ណអនុញ្ញាតក្នុងកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ កិច្ចការទូរគមនាគមន៍ និងកិច្ចការវិទ្យុគមនាគមន៍
2.4 អនុវត្តការងារផ្សេងៗ តាមដែលត្រូវបានប្រគល់ឲ្យ

3. ការងាររដ្ធបាល
3.1 អនុវត្តការងារបណ្ណសារនិងរៀបចំធ្វើលិខិតឆ្លើយតបទូទៅ រួមទាំងរក្សាទុកឯកសារ
3.2 រៀបចំធ្វើគម្រោងនានា ដូចជា គម្រោងការអនុវត្តការងារប្រចាំឆ្នាំ គម្រោងថវិកា គម្រោងលទ្ធកម្ម គម្រោងគ្រប់គ្រងផ្ទៃក្នុង និងការរៀបចំសូចនាករលទ្ធផលការអនុវត្តការងារប្រចាំឆ្នាំ ជាដើម
3.3 តាមដាននិងរៀបចំធ្វើរបាយការណ៍ការអនុវត្តការងារតាមគម្រោងនានា ដូចជា​​របាយការណ៍លទ្ធផលការ
អនុវត្តការងារ របាយការណ៍ការបើកចំណាយថវិកា របាយការណ៍លទ្ធកម្ម របាយការណ៍ការគ្រប់គ្រងផ្ទៃក្នុង និងរបាយការណ៍សូចនាករលទ្ធផលការអនុវត្តការងារប្រចាំឆ្នាំ ជាដើម
3.4 អនុវត្តការងារភស្តុភា ដូចជា រៀបចំទិញ រៀបចំជួល គ្រប់គ្រង ថែទាំ បើកចំណាយ ពិនិត្យ និងរាយការណ៍ លទ្ធផលការពិនិត្យភស្តុភាក្នុងឃ្លាំងប្រចាំឆ្នាំ
3.5 សម្របសម្រួលការងារជាមួយអង្គភាពដែលទាក់ទង រៀបចំសកម្មភាពការទទួលខុសត្រូវចំពោះសង្គម និង គាំទ្រការអនុវត្តការងារតាមភារកិច្ចរបស់ការិយាល័យ កសថឆ.ខេត្ត
3.6 អនុវត្តការងារផ្សេងៗ តាមដែលត្រូវបានប្រគល់ឲ្យ

បង្កើតឡើងដោយ  -   (25/05/17 14:00:25)

Download

Page views: 21263