កសថឆ. សហការជាមួយអនុរដ្ធមន្ត្រីក្រសួងទូរគមនាគមន៍និងការទំនាក់ទំនងរុស្សីពិពាក្សាមធ្យោបាយក្នុងការបន្ថយតម្លៃសេវារ៉ូមីងរវាងប្រទេសថៃ-រុស្សី
លោកថាកន តាន់ថៈសិទ្ធ លេខាធិការគណៈកម្មការកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ជាតិ(លេខាធិការ កសថឆ.) បញ្ជាក់ថា លោក Mr.Alexey Volin អនុរដ្ធមន្ត្រីក្រសួងទូរគមនាគមន៍និងការទំនាក់ទំនងប្រទេសរុស្សី(Deputy Minister of Telecom and Mass Communications of the Russian Federation) និងគណៈប្រតិភូ បានចូលពិពាក្សាដើម្បីពិគ្រោះទាក់ទងនឹងមធ្យោបាយក្នុងការចុះតម្លៃសេវារ៉ូមីង(International Mobile Roaming) រវាងប្រទេសថៃនិងរុស្សី ដោយស្នើឲ្យមានកិច្ចសហការប្រតិបត្តិការជាផ្លូវការរបស់ 2 អង្គភាព(Joint Statement) ដោយមានសារៈសំខាន់ 3 រឿង រួមមាន 1.ការចុះតម្លៃសេវា International Mobile Roaming រវាងប្រទេសថៃនិងរុស្សី ទាំងផ្នែកទិន្នន័យនិងសេវាសំឡេង 2.ការសហការផ្នែកទូរទស្សន៍ឌីជីថលដែលនឹងផ្ដល់ជំនួយក្នុងការអភិវឌ្ឍកម្មវិធី ការប្ដូរទៅជាទូរទស្សន៍ក្នុងប្រព័ន្ធឌីជីថល និងការបញ្ឈប់សេវាទូរទស្សន៍ប្រព័ន្ធអាណាឡូក ដើម្បីឈានចូលប្រព័ន្ធទូរទស្សន៍ឌីជីថលពេញលេញ និង 3.សហការទាក់ទងនឹងសុវត្ថិភាពផ្នែកអ៊ីនធើណេ(Cyber Security) ដែលប្រទេសរុស្សីមានជំនាញ។
ទាំងពីរភាគីឯកភាពនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការក្នុងអំឡុងខែឧសភា ឬមិថុនា 2560 ដោយប្រទេសរុស្សីសុំធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធី ហើយបានអញ្ជើញ កសថឆ. ធ្វើដំណើរទៅចូលរួមពិធីចុះហត្ថលេខានៅឯប្រទេសរុស្សី។ ក្នុងនេះការិយាល័យ កសថឆ. នឹងអញ្ជើញអ្នកប្រកបកិច្ចការទូរគមនាគមន៍ អ្នកប្រកបកិច្ចការផ្សាយសំឡេងនិងកិច្ចការទូរទស្សន៍របស់ថៃ និងអង្គភាពដែលទាក់ទងរួមដំណើរដើម្បីចរចានិងផ្លាស់ប្ដូរមតិយោបល់ជាមួយអ្នកប្រកបកិច្ចការរបស់រុស្សីផ្ទាល់។ ការចរចាលើកនេះដើម្បីការពារផលប្រយោជន៍របស់អ្នកប្រើសេវាទូរស័ព្ទចល័តទាំងជនជាតិថៃនិងជនជាតិរុស្សី។
បង្កើតឡើងដោយ - (24/05/17 11:57:29)
Download
เอกสารแนบ
Page views: 427