ការិយាល័យ កសថឆ. បង្ហាញការទំនាក់ទំនងថ្មីៗ ជំរុញប្រទេសឈានចូលយុគសេដ្ធកិច្ចឌីជីថល
ចាប់ផ្ដើមហើយ កម្មវិធីថ្ងៃទំនាក់ទំនងជាតិ NET2015 ការិយាល័យ កសថឆ. ជំរុញប្រទេសឈានចូលយុគសេដ្ធកិច្ចឌីជីថល ជំរុញការដាក់ទុនលើធុរកិច្ចផ្សាយសំឡេង ទូរទស្សន៍ និងទូរគមនាគមន៍ សហការជាមួយឯកជនបង្ហាញការទំនាក់ទំនងដែលបង្កើតថ្មីៗ 6-9 សីហា នៅឯមជ្ឈមណ្ឌលការប្រជុំជាតិស៊ិរិកិត។
នាយឧត្តមសេនីយ៍ ថៈរ៉េត ប៉ុនស៊ី ប្រធានកម្មការកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ជាតិ(ប្រធាន កសថឆ.) បញ្ជាក់ថា កន្លងមកការិយាល័យ កសថឆ. បានដាក់រចនាសម្ព័ន្ធទាំងវិស័យកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ជាតិ ដែលជួយជំរុញសេដ្ធកិច្ចក្នុងប្រទេសឲ្យរីកចំរើនពីការដាក់ទុនលើរចនាសម្ព័ន្ធក្នុងធុរកិច្ចផ្សាយសំឡេង ទូរទស្សន៍និងទូរគមនាគមន៍។ មានការនាំបច្ចេកវិទ្យាផ្នែកការទំនាក់ទំនងថ្មីៗ ចូលមានប្រើក្នុងប្រទេសដើម្បីត្រៀមឲ្យស្រេចឲ្យប្រទេសថៃឈានចូលយុគសេដ្ធកិច្ចឌីជីថល។
ការរៀបចំកម្មវិធីថ្ងៃទំនាក់ទំនងជាតិប្រចាំឆ្នាំនេះ ការិយាល័យ កសថឆ. មានគោលបំណងបញ្ជាក់ឲ្យឃើញសក្តានុពលរបស់បច្ចេកវិទ្យាការទំនាក់ទំនងដែលមានតួនាទីសំខាន់ក្នុងការបង្កើតឱកាសនិងជំរុញការរីកចំរើនផ្នែកសេដ្ធកិច្ចនិងសង្គមរបស់ប្រទេស។
ក្នុងកម្មវិធីទាំង 4 ថ្ងៃ ក្រៅពីមានការរៀបចំពិព័រណ៍អ្វីៗដែលកើតឡើងថ្មីៗ ហើយ នៅមានវេទិកាដែលគួរឲ្យចាប់អារម្មណ៍។ដោយការិយាល័យ កសថឆ. និងកិច្ចការទូរគមនាគមន៍បានរួមបង្ហាញទស្សនៈវិស័យក្នុងការពិពាក្សា ដូចជា ចំណងជើង “Digital Technology – Global Outreach”, “Traditional TV vs. Alternative Screen : Challenges and Opportunities”, “Telecommunication enables “Digital disruptive” a new wave challenging all industries” และ “Delivery Technologies and Business Models for Mobile Television Service” ដែលជាការបង្កើនភាពរឹងមាំនិងបង្កើតទស្សនៈវិស័យថ្មីៗ ឲ្យអ្នកប្រកបកិច្ចការថៃ។
លោកថាកន តាន់ថៈសិទ្ធ លេខាធិការគណៈកម្មការកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ជាតិ បញ្ជាក់ថា ដើម្បីជាការបន្តតាមតម្រូវការរបស់រដ្ធបាល និងទទួលយកគោលនយោបាយសេដ្ធកិច្ចឌីជីថល ការិយាល័យ កសថឆ. ក្នុងមានជាអង្គភាពគ្រឹះក្នុងការដំណើរការរៀបចំរលកអាកាស ការអនុញ្ញាត និងការគ្រប់គ្រងការប្រកបកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍របស់ប្រទេសថៃ ទើបបានប្រារព្វថ្ងៃទំនាក់ទំនងជាតិឡើងនៅថ្ងៃទី 6-9 សីហា 2558 នៅឯមជ្ឈមណ្ឌលការប្រជុំជាតិស៊ិរិកិត ដោយមានឈ្មោះកម្មវិធីថា“NBTC EXPO THAILAND 2015 (NET 2015)” ក្នុងក្របគំនិត “Future Trend in Digital World” ដោយមានការតាំងពិព័រណ៍នានាដែលបញ្ជាក់ឲ្យឃើញអំពីសក្តានុពលរបស់បច្ចេកវិទ្យានិងអ្វីៗដែលកើតឡើងថ្មីៗ លើវិស័យការទំនាក់ទំនងរបស់ថៃ រួមមាន 1.សេដ្ធកិច្ចឌីជីថល Digital Economy ជាការតាំងពិព័រណ៍បង្ហាញអំពីគោលនយោបាយនិងគម្រោងផ្ដួចផ្ដើមរបស់អង្គភាពរដ្ធឈានទៅរកការជាសង្គមសេដ្ធកិច្ចឌីជីថល 2.សហគមឌីជីថល Digital Community ជាពិព័រណ៍បង្ហាញរូបភាពបច្ចេកវិទ្យាអនាគតនិងជីវិតសម័យទំនើប ដែលរៀបចំឡើងដោយភាគធុរកិច្ចឯកជន 3.ពិភពលោកចល័ត Mobile World ពិព័រណ៍និងពិព័រណ៍ផលិតផលទូរស័ព្ទដៃ និងរលកប្រេកង់ដែលត្រូវរៀបចំជាមួយប្រព័ន្ធ 4G និង 5G ក្នុងអនាគត 4. កំសាន្តលើសសម័យ Smart Entertainment ពិព័រណ៍ផលិតផលកំសាន្តក្នុងសម័យឌីជីថលនិងឧប្បករណ៍នានាសម្រាប់ការផ្សាយរូបភាពនិងសំឡេងប្រព័ន្ធឌីជីថល និង 5. សុវត្ថិភាពក្នុងសង្គមសៃប័រ Cyber Security ពិព័រណ៍បង្កើតចំណេះដឹងដល់គ្រោះថ្នាក់តាមរយះឌីជីថល និងមធ្យោបាយការពារគ្រោះថ្នាក់នោះ។
ដោយអ្នកដែលចាប់អារម្មណ៍អាចចូលរួមសិក្ខាសាលានោះបានរវាងថ្ងៃទី 6-9 សីហា 2558 ម៉ោង 10.00-19.00 នៅឯ បន្ទប់ផេនណារី មជ្ឈមណ្ឌលការប្រជុំជាតិស៊ិរិកិត។
Download
Press-Release.docx
បង្កើតឡើងដោយ - (24/05/17 20:13:44)
Download
เอกสารแนบ
Page views: 816