Banner

ប្រវត្តិការិយាល័យ កសថឆ.


គណៈកម្មការកិច្ចការផ្សាយសំលេង កិច្ចការទូរទស្សន៍និងកិច្ចការទូរគមនាគមន៍ជាតិ ឬ កសថឆ. 

ជាអង្គការរដ្ធដែលមានសេរីភាព បង្កើតតាមព្រះរាជបញ្ញត្តិអង្គការរៀបចំរលកអាកាសនិងគ្រប់គ្រងការប្រកបអាជីវកម្មកិច្ចការផ្សាយសំលេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ ព.ស.២៥៥៣ ដែលជាច្បាប់ដែលបានចែងតាមមាត្រា ៤៧ របស់រដ្ធធម្មនុញ្ញនៃរាជាណាចក្រថៃ ព.ស.២៥៥០ ដែលបានចែងថា
    “រលកអាកាសដែលប្រើសម្រាប់ការបញ្ជូនវិទ្យុសំលេង វិទ្យុទូរទស្សន៍ និងទូរគមនាគមន៍ដែលជាធនធានរបស់ជាតិដើម្បីប្រយោជន៍ជាសាធារណៈ។ អោយមាន
អង្គការរដ្ធដែលជាអង្គការសេរីមួយអង្គការមានទួនាទីរៀបចំរលកអាកាសតាមកថាខណ្ឌទីមួយ និងគ្រប់គ្រងការប្រកបអាជីវកម្មកិច្ចការវិទ្យុផ្សំលេង វិទ្យុទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ តាមច្បាប់បានចែង”
    កសថឆ. មានសិទ្ធិអំណាចក្នុងការដំណើរការរៀបចំរលកអាកាសនិងគ្រប់គ្រងការប្រកបអាជីវកម្មកិច្ចការវិទ្យុសំលេង វិទ្យុទូរទស្សន៍និងកិច្ចការទូរគមនាគមន៍អោយប្រជាជនទទួលបានប្រយោជន៍ពីរលកអាកាសអោយបានច្រើនបំផុត ។ ដោយមានការិយាល័យ កសថឆ. ជាការិយាល័យរដ្ធបាល ដែលបានទទួលបណ្ដាកិច្ចការ ទ្រព្យសម្បត្តិ សិទ្ធិ ទួនាទី ជំពាក់ បុគ្គលិកនិងប្រាក់ថវិកាពីការិយាល័យ កសថឆ. ចាប់ពី ២០ ធ្នួ ២៥៥៣។ ហើយនៅពេលដែលការតែងតាំង កសថឆ. មិនទាន់បានរួលរាល់  ច្បាប់បានចែងអោយគណៈកម្មការកិច្ចការទូរគមនាគមន៍ជាតិ ឬ កសថឆ. បំពេញទួនាទីជា កសថឆ. ជាបណ្ដើរៗ ។
    យ៉ាងណាក៏ដោយ នៅថ្ងៃទី ៧ តុលា ២៥៥៤ កន្លងមក ប្រទេសថៃបានមានគណៈ
កម្មការកិច្ចការផ្សាយសំលេង កិច្ចការទូរទស្សន៍និងកិច្ចការទូរគមនាគមន៍ជាតិ ឬ កសថឆ. ចំនួន ១១ រូប។ ដែលប្រកបទៅដោយអ្នកជំនាញពីផ្នែកសាខាខុសៗ គ្នា ដែលឆ្លងកាត់ការជ្រើសរើសយ៉ាងសកម្ម។ មុនព្រឹត្តិសភានឹងមានមតិជ្រើសរើសក្នុងអំឡុងពេលដែលច្បាប់
បានចែង។ លុះដល់បានទទួលព្រះបរមរាជឧង្ការតែងតាំងអោយកាន់កាប់តំណែង កសថឆ. 
ដើម្បីមានអំណាចគ្រប់គ្រងកិច្ចការទំនាក់ទំនងរបស់ប្រទេសយ៉ាងពេញលេញ។
    និងដើម្បីសម្រួលនៃការបំពេញទួនាទី ច្បាប់បានចែងអោយមានគណៈកម្មការ 
២ ក្រុម បំពេញទួនាទីជំនួស កសថឆ. ក្នុងផ្នែកដែលទាក់ទង និយាយរួមគឺ “គណៈកម្មការកិច្ចការផ្សាយសំលេងនិងកិច្ចការទូរទស្សន៍ ឬ កសថ.” បំពេញទួនាទីផ្នែកដែលទាក់ទងនឹងការគ្រប់គ្រងកិច្ចការផ្សាយសំលេងនិង “គណៈកម្មការកិច្ចការទូរគមនាគមន៍ ឬ កថខ.” បំពេញទួនាទីជំនួសទាក់ទងនឹងការគ្រប់គ្រងកិច្ចការទូរគមនាគមន៍។ ដោយសារ កសថ. និង កថខ. 
ជាគណៈកម្មការតូចរបស់ កសថឆ.។ ការរៀបចំនយោបាយនិងសម្រេចចិត្តក្នុងរឿងដែល
សំខាន់ៗ នៅត្រូវជាការសម្រេចចិត្តរបស់ កសថឆ. ទាំង ១១ រូប និងប្រើបុគ្គលិករបស់ការិយាល័យ កសថឆ. ដែលមានលេខាធិការ កសថឆ. ជាអ្នកគ្រប់គ្រង សម្រាប់ការគាំទ្រ
ការបំពេញបេសកកម្ម។
    ដូច្នេះទើបអាចពោលបានថា ឥឡូវរលកអាកាសនិងការប្រកបអាជីវកម្មកិច្ចការផ្សាយ
សំលេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍របស់ប្រទេសថៃ បានឈានទៅក្នុងប្រព័ន្ធការគ្រប់គ្រងរបស់ កសថឆ. ដែលនឹងនាំមកនៅផលប្រយោជន៍ចំពោះប្រជាជននិងបង្ក
អោយមានការប្រកួតប្រជេងសេរីនិងយុត្តិធម៌។

រដ្ធធម្មនុញ្ញនៃរាជាណាចក្រថៃ ព.ស.២៥៥០
ព្រះរាជបញ្ញត្តិអង្គការរៀបចំរលកអាកាសនិងគ្រប់គ្រងការប្រកបអាជីវកម្មកិច្ចការវិទ្យុ
សំលេង វិទ្យុទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ ព.ស.២៥៥៣

Download

បង្កើតឡើងដោយ  -   (24/01/17 16:48:07)