Banner

ប្រភពរបស់ កថប៉ស.

 មូលនិធិវិច័យនិងអភិវឌ្ឍកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ដើម្បីប្រយោជន៍ជាសាធារណះ (កថប៉ស.) ដែលជាអង្គភាពនៃការិយាល័យគណៈកម្មការកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ កិច្ចការទូរគមនាគមន៍ជាតិ(ការិយាល័យ កសថឆ.)។ ចាត់តាំងតាមព្រះរាជបញ្ញត្តិអង្គការរៀបចំរលកអាកាសនិងគ្រប់គ្រងការប្រកបកិច្ចការវិទ្យុសំឡេង វិទ្យុទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍
ព.ស.២៥៥៣(ព្រះរាជបញ្ញត្តិ ព.ស.២៥៥៣) ចុះថ្ងៃទី ២០ ធ្នូ ២៥៥៣។ ដោយមានគោលដៅតាមមាត្រ ៥២ រួមមានការអនុវត្តឲ្យប្រជាជនទទួលបានសេវាយ៉ាងគ្រប់គ្រាន់ ការជំរុញនិងគាំទ្រការវិច័យនិងអភិវឌ្ឍ ការអភិវឌ្ឍបុគ្គលិកនិងការការពារអ្នកបរិភោគ ផ្នែកកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ រួមទាំងការគាំទ្រការអនុវត្តតាមច្បាប់ស្ដីពីមូលនិធិអភិវឌ្ឍមធ្យោបាយផ្សព្វផ្សាយសុវត្ថិភាពនិងផ្ដួចផ្ដើម។ ក្រោយមក តាមប្រកាសគណៈរក្សាសន្តិសុខជាតិ ច្បាប់ទី ៨០/២៥៥៧ បានបន្ថែមគោលបំណងរបស់ កថប៉ស. ក្នុងការជំរុញនិងគាំទ្រផ្នែកថវិកាឲ្យក្រសួងហិរញ្ញវត្ថុអាចខ្ចីលុយមូលនិធិដើម្បីនាំទៅចំណាយក្នុងកិច្ចការរបស់រដ្ធដែលជាសាធារណៈប្រយោជន៍មួយគោលបំណងទៀត។

ក្នុងការគ្រប់គ្រងនិងរៀបចំថវិការ កថប៉ស. តាមច្បាប់កំណត់ឲ្យមានគណៈកម្មការគ្រប់គ្រងមូលនិធិមួយក្រុម ដោយមានប្រធាន កថប៉ស. ជាប្រធានគណៈកម្មការគ្រប់គ្រងមូលនិធិនិងលេខាធិការ
កសថឆ. ជាកម្មការនិងលេខានុការ ។ ក្រៅពីនេះ នៅមានកម្មការដោយតំណែងពីអង្គភាពរដ្ធចំនួន ៤ នាក់
រួមមាន អគ្គនាយកដ្ធានខុទ្ធកាល័យនាយករដ្ធមន្ត្រី លេខាធិការគណៈកម្មការអភិវឌ្ឍសេដ្ធកិច្ចនិងសង្គមជាតិ អគ្គនាយកដ្ធានបញ្ជីកណ្ដាល និងនាយកមជ្ឈមណ្ឌលបច្ចេកទេសអេឡិចត្រូនិនិងកុំព្យូទ័រជាតិ និងកម្មការជំនាញដែលមានចំណេះដឹងនិងបទពិសោធន៍ក្នុងផ្នែកនានាដែលទាក់ទងនិងគោលបំណងរបស់ កថប៉ស. ចំនួន ៥ នាក់ទៀត។ ដោយគណៈកម្មការគ្រប់គ្រងមូលនិធិមានអំណាចតាមមាត្រា ៥៥ នៃព្រះរាជបញ្ញត្តិអង្គការរៀបចំរលកអាកាស ក្នុងការគ្រប់គ្រងមួលនិធិ និងការស្នើមតិយោបលទាក់ទងនឹងការរៀបចំថវិកាដើម្បីចំណាយតាមគោលបំនងរបស់មូលនិធិចំពោះ កសថឆ. ដើម្បីឯកភាព។ រួមទាំងការចេញបទដ្ធានដែលទាក់ទងនឹងការរក្សា ការចំណាយ ការរៀបចំធ្វើបញ្ជីនិងប្រព័ន្ធបញ្ជី ការបង្ហាញពត៌មានលម្អិត ទាក់ទងនិងការរៀបចំថវិកានិងការដំណើរការរបស់មូលនិធិឲ្យប្រជាជនបានជ្រាបតាមរយះប្រព័ន្ធអេឡិចត្រូនិរបស់ការិយាល័យ កសថឆ. ដោយមានការិយាល័យមូលនិធិវិច័យនិងអភិវឌ្ឍ ដែលជាអង្គភាពនៃការិយាល័យ
កសថឆ. ទទួលខុសត្រូវកិច្ចការរដ្ធបាល រួមទាំងគាំទ្រការដំណើរការរបស់គណៈកម្មការគ្រប់គ្រងមូលនិធិនិងកិច្ចការទូទៅ ដើម្បីឲ្យមានការដំណើរការឲ្យស្របទៅតាមគោលបំណងរបស់ កថប៉ស.។

បង្កើតឡើងដោយ  -   (25/05/17 16:37:15)

Download

Page views: 4407