មជ្ឈមណ្ដលបម្រើសេវាផ្សាយការទំនាក់ទំនង(: TTRS)
មជ្ឈមណ្ដលបម្រើសេវាផ្សាយការទំនាក់ទំនង(: TTRS)
ការបង្កើតមជ្ឈមណ្ដលបម្រើសេវាផ្សាយការទំនាក់ទំនងសម្រាប់ជនដែលខុសប្រក្រតីខាងការឮនិងជនដែលខុសប្រក្រតីក្នុងការនិយាយ ជាការដំណើរការរៀបចំសេវាពិសេសដើម្បីសង្គម ដែលចាត់ទុកថាជាផ្នែកមួយនៃការបម្រើសេវាទូរគមនាគមន៍យ៉ាងគ្រប់គ្រាន់។ មានតួនាទីជំរុញនិងគាំទ្រឲ្យអ្នកជនដែលខុសប្រក្រតីខាងការឮនិងជនដែលខុសប្រក្រតីក្នុងការនិយាយបានមានឱកាសប្រើសេវាទូរគមនាគមន៍ដើម្បីទំនាក់ទំនងជាមួយមនុស្សទូទៅក្នុងសង្គម។ ដោយសារជនដែលខុសប្រក្រតីក្នុងការឮមិនអាចទំនាក់ទំនងដោយការនិយាយបាន ការទំនាក់ទំនងអាចធ្វើបានដោយការវាយពុម្ពជាអក្សរឬការប្រើភាសាកាយវិការតាមរយះឧប្បករណ៍ទូរគមនាគមន៍ដែលខាងអ្នកទទួលមិនមាន ឬមិនអាចយល់សេចក្ដីបានផ្ទាល់
ដូចជា ការទំនាក់ទំនងដោយភាសាកាយវិការ ដូច្នេះចាំបាច់ត្រូវឲ្យអ្នកទទួលបានយល់ដោយការអ្នកកណ្ដាលដែលភ្ជាប់ការទំនាក់ទំនងទាំងសងខាងនិងយល់សេចក្ដីទាំងសងខាង។
ដូចគ្នានិងជនដែលខុសប្រក្រតីក្នុងការនិយាយដែលទំនាក់ទំនងតាមរយះសំឡេង ប៉ុន្តែជាសំឡេងដែលមិនច្បាស់ ធ្វើឲ្យមិនយល់សេចក្ដី។ដូច្នេះត្រូវមានជនកណ្ដាលដែលយល់សំឡេងនិយាយ ហើយនិយាយឡើងវិញទៅកាន់អ្នកទទួល។
មជ្ឈមណ្ដលបម្រើសេវាផ្សាយការទំនាក់ទំនងជនដែលខុសប្រក្រតីខាងការឮនិងជនដែលខុសប្រក្រតីក្នុងការនិយាយ ទើបមានតួនាទីក្នុងការបញ្ជូនសារការទំនាក់ទំនងរវាងអ្នកបញ្ជូនសារទៅកាន់អ្នកទទួលសារ ដែលអាចជាសំឡេងនិយាយ សារខ្លី សារលើបណ្ដាញអ៊ីនធើណែ ឬភាសាកាយវិការ។ ដោយមានសមត្ថកិច្ចដែលបញ្ជូនការទំនាក់ទំនងដែលមាន
ជំនាញពិសេសក្នុងការបំពេញតួនាទីជាមនុស្សកណ្ដាលក្នុងការទំនាក់ទំនង។
ការអនុវត្តរៀបចំមមជ្ឈមណ្ដលបម្រើសេវាផ្សាយការទំនាក់ទំនងជនដែលខុសប្រក្រតីខាងការឮនិងជនដែលខុសប្រក្រតីក្នុងការនិយាយនោះ ការិយាល័យគណះកម្មការកិច្ចការទូរគមនាគមន៍ជាត់បានរៀបចំបង្កើតគម្រោងគំរូកិច្ចការទូរគមនាគមន៍ ច្បាប់ទី ២ (ព.ស.២៥៥១ - ២៥៥៣) ដោយកំណត់គោលដៅទុកថា ឲ្យប្រជាជនទាំងអស់អាចប្រើសេវាទូរគមនាគមន៍បានយ៉ាងគ្រប់គ្រាន់។ ដែលមាននៅក្នុងយុទ្ធសាស្រ្តទី ៣ ស្ដីពីការពង្រីកសេវាទូរគមនាគមន៍ចម្បងយ៉ាងគ្រប់គ្រាន់និងសេវាសង្គម ដើម្បីផ្ដល់ឱកាសចំពោះប្រជាជនក្នុងតំបន់ជនបទដាច់ស្រយាលនិងប្រជាជនក្រុមគោលដៅឲ្យមានឱកាសបានប្រើសេវាទូរគមនាគមន៍តាមគួរសមនិងជំរុញឲ្យមានការពង្រីកសេវាទូរគមនាគមន៍ចម្បងឲ្យគ្រប់គ្រាន់។ ដោយមានគោលដៅក្នុងឆ្នាំ ២៥៥៣ ត្រូវមានការសាកល្បងគម្រោងគំរូនិងឧប្បករណ៍គំរូ Telecommunication relay services (TRS) ដើម្បីបំរើសេវាសម្រាប់ជនពិការខាងការឮ។ ដោយនឹងមានការសាកល្បងឲ្យបំរើសេវាបញ្ជូនការទំនាក់ទំនង(http://www.ttrs.or.th) ។
ដូច្នេះការិយាល័យគណះកម្មការកិច្ចការទូរគមនាគមន៍ជាតិ ទើបបានសហការជាមួយមជ្ឈមណ្ឌលបច្ចេកទេសអេឡិចត្រូនិនិងកុំព្យូទ័រជាតិសិក្សាអំពីការបម្រើសេវាការបញ្ជូនការទំនាក់ទំនងសម្រាប់ជនដែលខុសប្រក្រតីក្នុងការស្ដាប់និងជនដែលខុសប្រក្រតីក្នុងការនិយាយដើម្បីនាំមករៀបចំធ្វើផែនការបង្កើតមជ្ឈមណ្ឌលបញ្ជូនការទំនាក់ទំនងសម្រាប់ជនដែលខុសប្រក្រតីក្នុងការស្ដាប់និងជនដែលខុសប្រក្រតីក្នុងការនិយាយក។ ជាគំរូក្នុងការអនុវត្តដំណើរការរបស់មជ្ឈមណ្ឌលបញ្ជូនការទំនាក់ទំនងសម្រាប់ តាមតម្រូវការរបស់ការិយាល័យគណះកម្មការកិច្ចការទូរគមនាគមន៍ជាតិ។ ដែលត្រូវការឲ្យជនពិការអាចប្រើសេវាទូរគមនាគមន៍បានដូចមនុស្សទូទៅ។ ជាការផ្ដល់ឱកាសឲ្យជនពិការអាចទំនាក់ទំនងជាមួយមនុស្សទូទៅបានផងដែរ។
ក្រៅពីធ្វើឲ្យប្រជាជនក្នុងតំបន់ជនបទដាច់ស្រយាល ជនពិការនិងជនដែលគ្មានឱកាសក្នុងសង្គមបានការធានាក្នុងការប្រើសេវាទូរគមនាគមន៍យ៉ាងស្មើភាពក្នុងកម្រឹតជុំជន ដែលជាការគាំទ្រដ៏សំខាន់ក្នុងការបង្កើតសមភាពនិងកាត់បន្ថយភាពខុសគ្នាក្នុងការប្រើប្រាស់សេវាទូរគមនាគមន៍និងបច្ចេកវិទ្យា ហើយបង្កឲ្យមានការសមហរណកម្មផ្នែកបណ្ដាញទូរគមនាគមន៍ចម្បងរបស់ប្រទេសជាមួយគ្នា។ ដែលជាការកាត់បន្ថយដើមទុនក្នុងការរៀបចំឲ្យមានសេវាទូរគមនាគមន៍តាមនយោបាយរបស់រដ្ធបាល ក្នុងការបង្កើនប្រសិទ្ធិភាព និងលើកកម្ពស់គុណភាពក្នុងការបម្រើសេវារបស់អង្គភាពរដ្ធនិងឯកជនតាមរយះបណ្ដាញទូរគមនាគមន៍ល្បឿនលឿនបានយ៉ាងគ្រប់គ្រាន់។ នាំមកនៅការអភិវឌ្ឍសេដ្ធកិច្ចនិងសង្គមយ៉ាងគ្រប់គ្រាន់និងស្មើភាព។
Download
1service-sms1.gif
2service-webchat2.gif
3service-webcam3.gif
4service-mobile4.gif
5service-kios5.gif
6service-emergency6.gif
បង្កើតឡើងដោយ - (24/05/17 13:47:53)
Download
เอกสารแนบ
Page views: 3209