លេខាធិការ កសថឆ. បញ្ជាក់ថាត្រីមាសទី 2 ឆ្នាំ 2558 តម្លៃហៅចេញនិងអ៊ីនធើណេប្រភេទ Prepaid ប្រៀបធៀបចំណូលរបស់មនុស្សអាស៊ានឃើញថាតម្លៃនៅថៃមានតម្លៃថោកនៅលំដាប់ទីបីបន្ទាប់ពីប៊្រុយណេ និងសិង្ហបុរី ដែលជាលេខមួយថោកបំផុត 25 ស្តាង្គក្នុងមួយ MB។

លោកថាកន តាន់ថៈសិទ្ធ លេខាធិការគណៈកម្មការកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ជាតិ(លេខាធិការ កសថឆ.)បញ្ជាក់ថា ការិយាល័យ កសថឆ.  បញ្ជាក់ថាការិយាល័យ កសថឆ.

ពិនិត្យអត្រាតម្លៃសេវាទូរស័ព្ទចល័តប្រភេទបញ្ចូលប្រាក់ឬ Prepaid របស់អ្នកឲ្យបំរើក្រុមហ៊ុនធំដែលមានចំនួនអ្នកប្រើសេវាច្រើនជាលំដាប់ 1 ដល់ 4 របស់ប្រទេសនីមួយៗ ក្នុងអាស៊ានប្រចាំត្រីមាសទីពីររបស់ឆ្នាំ 2558 ឃើញថាប្រទេសថៃមានអត្រាតម្លៃសេវាថោកជាលំដាប់ទីបីបន្ទាប់ពីប្រទេសប៊្រុយណេនិងសិង្ហបុរីនៅពេលដែលប្រៀបធៀបជាមួយចំណូលរបស់ប្រជាករ។ ដោយមានអត្រាតម្លៃសេវាមធ្យមពីប្រូម៉ូសិនស្មើនឹង 55 ស្ដាង្គ រីឯប្រទេសកម្ពុជាគិតតម្លៃការហៅចេញ មួយនាទី 2.32 បាទ។

ការិយាល័យ កសថឆ. បានចាត់លំដាប់អត្រាតម្លៃសេវាទូរស័ព្ទចល័តប្រភេទបញ្ចូលប្រាក់ ដោយផ្ដោចទៅលើប្រូម៉ូសិនក្នុងក្រុមប្រទេសអាស៊ានទាំង 10 ប្រទេស ធៀបនឹងចំណូលរបស់ប្រជាករក្នុងប្រទេសនោះៗ ប្រទេសដែលមានចំណូលតិចចាត់ទុកថាមានអត្រាសេវាថ្លៃជាងប្រទេសដែលមានចំណូលច្រើនជាង។ ទាំងនេះប្រទេសសិង្ហបុរីមានអត្រាតម្លៃសេវាមធ្យមថោកបំផុត ស្មើនឹង 0.0021 ភាគរយរបស់ចំណូលរបស់ប្រជាករក្នុងមួយខែ។ ប៉្រុយណេថោកជាលំដាប់ទីពីរ ស្មើនឹង 0.0022 ភាគរយរបស់ចំណូលក្នុងមួយខែ តាមជាមួយថៃជាលំដាប់ទីបី ស្មើនឹង 0.0036 ភាគរយរបស់ចំណូលក្នុងមួយខែ ម៉ាឡេស៊ីលំដាប់ទីបួន ស្មើនឹង 0.0043 ភាគរយ

ឥណ្ឌូនេស៊ី លំដាប់ទីប្រាំ ស្មើនឹង 0.0227 ភាគរយ មីយ៉ាន់ម៉ា លំដាប់ទីប្រាំមួយ ស្មើនឹង 0.0328 ភាគរយ
វៀតណាមលំដាប់ទីប្រាំពីរ ស្មើនឹង 0.0364 ភាគរយ ហ្វីលីពីន លំដាប់ទីប្រាំបី 0.0559 ភាគរយ ឡាវលំដាប់ទីប្រាំបួន 0.0656 ភាគរយ និងប្រទេសកម្ពុជាថ្លៃបំផុត ស្មើនឹង 0.0823 ភាគរយរបស់ចំណូលក្នុងមួយខែ។

រីឯអត្រាសេវាអ៊ីនធើណេតាមរយះទូរស័ព្ទចល័តក្នុងប្រទេសអាស៊ាននោះ ការិយាល័យ កសថឆ. ឃើញថាប្រទេសប៉្រុយណេមានអត្រាសេវាដែលថោកបំផុត គិតជា 0.0002 ភាគរយរបស់ចំណូលក្នុងមួយខែរបស់ប្រជាការ តាមជាមួយសិង្ហបុរី 0.0003 ភាគរយ ឥណ្ឌូនេស៊ីលំដាប់ទីបី 0.0006 ភាគរយ ថៃនៅលំដាប់ទីបួន គិតជា 0.0009 ភាគរយរបស់ចំណូលក្នុងមួយខែ ម៉ាឡេស៊ីលំដាប់ទីប្រាំ 0.0012 ភាគរយ ឡាវលំដាប់ទីប្រាំមួយ 0.0013 ភាគរយ វៀតណាមលំដាប់ទីប្រាំពីរ 0.0021 ភាគរយ ហ្វីលីពីនលំដាប់ទីប្រាំបី 0.0025 ភាគរយ កម្ពុជាលំដាប់ទីប្រាំបួន 0.0027 ភាគរយ និងប្រទេសមីយ៉ាន់ម៉ា ថ្លៃបំផុត គិតជា 0.0034 ភាគរយរបស់ចំណួលក្នុងមួយខែ។

លោកថាកន បានឲ្យពត៌មានបន្ថែមថាប្រជាជនក្នុងប្រទេសដែលមានចំណូលក្នុងមួយខែច្រើន​ ដូចជា ជនជាតិសិង្ហបុរីដែលមានចំណូលក្នុងមួយខែច្រើនជាងអត្រាមធ្យមរបស់អាស៊ានជាង 4 ដង និងប៉្រុយណេ ច្រើនជាងអត្រាមធ្យមប្រមាណ 3 ដង នឹងមានតម្លៃហៅចេញនិងអ៊ីនធើណេថោក។ ខណៈពេលដែលប្រជាជនក្នុងប្រទេសដែលមានចំណួលក្នុងមួយខែតិច ដូចជា កម្ពុជា មីយ៉ាន់ម៉ា ឡាវ នឹងមានតម្លៃហៅចេញនិងអ៊ីនធើណេថ្លៃ។ យ៉ាងណាក៏ដោយ សម្រាប់ប្រទេសមីយ៉ាន់ម៉ា ឃើញថាមានការរកទីផ្សារដោយវិធីការចុះថ្លៃឲ្យថោកឬវាយទីផ្សារ ធ្វើឲ្យតម្លៃហៅចេញថោកនៅពេលដែលធៀបនឹងចំណូលក្នុងមួយខែ។

ដូច្នេះបើថាអត្រាតម្លៃសេវាទាំងតម្លៃហៅចេញនិងអ៊ីនធើណេជាផ្ទុកផ្នែកហិរញ្ញវត្ថុចំពោះចំណូលហើយ ការដែលនឹងធ្វើឲ្យផ្ទុកនៅថយចុះគឺការអភិវឌ្ឍសេដ្ធកិច្ច ដោយផ្ដោចទៅលើការឲ្យប្រជាជនមានចំណូលច្រើនជាមួយនឹងការជំរុញការប្រកួតប្រជែងក្នុងទីផ្សារបំរើសេវាទូរស័ព្ទចល័ត ដែលបច្ចុប្បន្នអត្រាតម្លៃសេវាទូរស័ព្ទចល័តទាំងសេវាប្រភេទសំឡេងនិងទិន្នន័យមាននិន្នាការថយចុះដោយសារចំនួនអ្នកប្រើសេវាដែលកើនឡើងជាបន្តបន្ទាប់ធ្វើឲ្យដើមទុនក្នុងមួយឯកតាថយចុះ នៅពេលដែលមនុស្សមានចំណូលកើនឡើងនិងធ្វើឲ្យតម្លៃហៅចេញនិងអ៊ីនធើណេថោកចុះដែរ។

 

Download

បង្កើតឡើងដោយ  -   (24/05/17 16:34:56)

Download

Page views: 331