កសថឆ.គម្រប់ 5 ឆ្នាំខិតខំដំណើរការតាមភារកិច្ចរៀបចំនិងគ្រប់គ្រងរលកអាកាស ដំណើរការប្រទេសឈានទៅកាន់ការទំនាក់ទំនងក្នុងប្រព័ន្ធឌីជីថល ប្ដូរទៅជាទូរទស្សន៍ក្នុងប្រព័ន្ធឌីជីថល ការពារអ្នកបរិភោគក្នុងកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍
នាយឧត្តមសេនីយ៍ ថៈរ៉េត ប៉ុនស៊ី ប្រធានកម្មការកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ជាតិ(ប្រធាន កសថឆ.) ពោលថា ក្នុងថ្ងៃទី 7 តុលា 2559 នេះ គម្រប់ 5 ឆ្នាំ ដែលគណៈកម្មការ កសថឆ. ចំនួន 11 រូប បានទទួលព្រះរាជាបញ្ជា តែងតាំងឲ្យកាន់តំណែង កសថឆ.។ ដោយមានអំណាចក្នុងការគ្រប់គ្រងកិច្ចការទំនាក់ទំនងរបស់ប្រទេស ដោយសារតែ កសថឆ. ជាអង្គការសេវីដែលបង្កើតតាមព្រះរាជបញ្ញត្តិអង្គការរៀបចំរលកអាកាសនិងគ្រប់គ្រងការប្រកបកិច្ចការផ្សាយសំឡេង វិទ្យទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ ព.ស.2553 ដែលជាច្បាប់ដែលបានព្រាងឡើងស្របតាមមាត្រា 47 នៃរដ្ធធម្មនុញ្ញនៃរាជាណាចក្រថៃ ព.ស.2550 ដែលបានបញ្ញត្តិថា “រលកអាកាសដែលប្រើសម្រាប់ការបញ្ជូនវិទ្យុសំឡេង វិទ្យុទូរទស្សន៍ និងទូរគមនាគមន៍ជាធនធានការទំនាក់ទំនងរបស់ជាតិដើម្បីសាធារណៈប្រយោជន៍ ឲ្យមានអង្គការរបស់រដ្ធដែលជាអង្គការសេរីមួយអង្គការមានតួនាទីរៀបចំរលកអាកាសតាមកថាខណ្ឌទីមួយ និងគ្រប់គ្រងការប្រកបកិច្ចការវិទ្យុផ្សាយសំឡេង វិទ្យុទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ ទាំងនេះតាមដែលច្បាប់បានបញ្ញត្តិ។
ក្នុងរយៈពេល 5 ឆ្នាំកន្លងមក កសថឆ. បានអនុវត្តតាមច្បាប់និងគម្រោងគំរូការគ្រប់គ្រងរលកអាកាសនិងតារាងកំណត់រលកអាកាសជាតិ គម្រោងគំរូកិច្ចការផ្សាយសំឡេងនិងកិច្ចការទូរទស្សន៍(ព.ស.2555-2559) និងគម្រោងគំរូកិច្ចការទូរគមនាគមន៍(ព.ស.2555-2559)។ ដំណើរការការពារអ្នកប្រើសេវាទូរស័ព្ទចល័តករណីការផុតកំណត់សន្យាសម្បទានទូរស័ព្ទចល័តប្រេកង 1800 MHz និង 900 MHz ឲ្យប្រើសេវាបានជាបន្តបន្ទាប់។ ក្នុងពេលជាមួយគ្នាក៏បានដំណើរការតាមលក្ខណ្ឌការផ្លាស់ប្ដូរពីទូរទស្សន៍អាណាឡូកទៅជាទូរទស្សន៍ឌីជីថលរបស់ប្រទេសថៃ។ ដំណើរការដេញថ្លៃរលកអាកាសប្រេកង 1800 MHz និង 900 MHz ដើម្បីបំរើសេវា 4G។
ក្រៅពីនេះការការពារអ្នកបរិភោគ បានមានការបង្កើតមជ្ឈមណ្ឌលពិនិត្យសេចក្ដីក្នុងកម្មវិធិវិទ្យុនិងទូរទស្សន៍ដែលខុសច្បាប់របស់ការិយាល័យ កសថឆ. ដើម្បីពិនិត្យសេចក្ដីដែលអាចមានគ្រោះថ្នាក់ចំពោះអ្នកបរិភោគនិងគ្រប់គ្រងកម្មវិធីដែលមានបញ្ហាទាក់ទងនឹងភាគសមរម្យរបស់កម្មវិធី។ បានកំណត់សេចក្ដីក្នុងកម្មវិធីដែលប្រជាជនថៃគួរតែត្រូវទស្សនាតាមរយៈកម្មវិធីក្នុងហ្វ្រីធីវី Must Carry และ Must Have ដើម្បីឲ្យប្រជាជនមានឱកាសក្នុងការចូលទៅកាន់ពត៌មានដែលមានប្រយោជន៍។ ក្នុងវិស័យកិច្ចការទូរគមនាគមន៍មានការគ្រប់គ្រងពិនិត្យគុណភាពរបស់សេវាទូរស័ព្ទចល័តនិងអត្រាតម្លៃសេវាទូរស័ព្ទចល័តក្នុងប្រព័ន្ធ 2.1 GHz 1800 MHz និង 900 MHz តាមដែល កសថឆ. កំណត់។ ដោយកំណត់តម្លៃសេវាទូរស័ព្ទចល័តក្នុងរលកប្រេកង់ 2.1 GHz សេវាប្រភេទសំឡេងត្រូវមិនលើសពី 0.82 បាទ/នាទី សេវាប្រភេទទិន្នន័យ(Data)ត្រូវមិនលើសពី 0.28 បាទ/MB SMS ត្រូវមិនលើស 1.33 បាទ/សារ MMS ត្រូវមិនលើស 3.32 បាទ/សារ។ រីឯរលកអាកាសប្រកង់ 1800 MHz និង 900 MHz សេវាប្រភេទសំឡេងត្រូវតិចជាង 0.69 បាទ/នាទី សេវាប្រភេទទិន្នន័យ(Data)ត្រូវតិចជាង 0.26 បាទ/MB SMS ត្រូវតិចជាង 1.55 បាទ/សារ MMS ត្រូ វតិចជាង 3.11 បាទ/សារ។ រួមទាំងការពារអ្នកបរិភោគករណីដែលមានបញ្ហាកើតឡើងដូចជាំ ករណីវិក័យប័ត្រឆក់ ប្ដូរក្រុមហ៊ុនមិនបាន សេវាទូរស័ព្ទខ្សោយ ជាដើម។
ក្នុងថ្ងៃអនាគត កសថឆ. នឹងដំណើរការបន្តភារកិច្ចដើម្បីឲ្យសំរេចទៅតាមគោលបំណងក្នុងការបង្កើតអង្គការសេរី មានន័យថាគឺជាការអនុវត្តតាមគោលបំណងរបស់ច្បាប់ក្នុងការបង្កើតអង្គការរៀបចំរលកអាកាសឲ្យបានប្រយោជន៍ច្រើនបំផុតចំពោះរដ្ធ ប្រទេសជាតិ ប្រជាជន ទាំងក្នុងវិស័យកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ប្រកបទៅដោយប្រសិទ្ធិភាព។
លោកថាកន តាន់ថៈសិទ្ធ លេខាធិការគណៈកម្មការកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ជាតិ(លេខាធិការ កសថឆ.) ពោលថា ក្នុងថ្ងៃបង្កើត កសថឆ. នេះ ក្នុងកម្មវិធី ការិយាល័យ កសថឆ. បានរៀបចំពិធីថ្វាយបង្គំសក្ការៈនិងបួងសួងវិមានព្រះបាទសម្ដេចព្រជុលចោមក្លៅចៅយូហួ ព្រះរូបចោមពល សម្ដេចព្រះរាជពិតុលា បរមផុងសាពិមុខ ចៅហ្វាផានុរ៉ាងស៊ីស្វាងវង្ហ ផាន់ធុវង់វរដេត និងនាយឧត្តមសេនីយ៍ប្រចៅបរមវង់ធើ ក្រុមព្រះកំពេងពេតអគ្គយោធិន។ ដោយមាន កសថឆ. និងក្រុមអ្នកគ្រប់គ្រង កសថឆ. រួមទាំងបុគ្គលិកចូលរួមកម្មវិធី។
បន្ទាប់បានរៀបចំធ្វើបុណ្យឧទិសថ្វាយជូនព្រះបាទសម្ដេចព្រជុលចោមក្លៅចៅយូហួ ព្រះរូបចោមពល សម្ដេចព្រះរាជពិតុលា បរមផុងសាពិមុខ ចៅហ្វាផានុរ៉ាងស៊ីស្វាងវង្ហ ផាន់ធុវង់វរដេត និងនាយឧត្តមសេនីយ៍ប្រចៅបរមវង់ធើ ក្រុមព្រះកំពេងពេតអគ្គយោធិន និងឧទិសជូនចំពោះបុព្វបុរសផ្នែកវិស័យវិទ្យុនិងការទំនាក់ទំនងទូរគមនាគមន៍ ដោយនឹងបញ្ចប់កម្មវិធីចំណាយពេលកន្លះថ្ងៃ។
បង្កើតឡើងដោយ - (24/05/17 15:52:34)
Download
เอกสารแนบ
Page views: 508