ការិយាល័យ កសថឆ. យល់ព្រមជំរុញប្រទេសឈានចូលយុគសេដ្ធកិច្ចឌីជីថល ជំរុញការវិនិយោគ ធុរកិច្ចកិច្ចការផ្សាយសំឡេង ទូរទស្សន៍ និងទូរគមនាគមន៍ រៀបចំកម្មវិធីថ្ងៃទំនាក់ទំនងជាតិ NET2015 បង្ហាញការទំនាក់ទំនងថ្មីៗគ្រប់វិស័យ ថ្ងៃទី 6-9 សីហា នៅឯមជ្ឈមណ្ឌលការប្រជុំជាតិស៊ិរិកិត។
ការិយាល័យ កសថឆ. យល់ព្រមជំរុញប្រទេសឈានចូលយុគសេដ្ធកិច្ចឌីជីថល ជំរុញការវិនិយោគធុរកិច្ចកិច្ចការផ្សាយសំឡេង ទូរទស្សន៍ និងទូរគមនាគមន៍ រៀបចំកម្មវិធីថ្ងៃទំនាក់ទំនងជាតិ NET2015 បង្ហាញការទំនាក់ទំនងថ្មីៗគ្រប់វិស័យ ថ្ងៃទី 6-9 សីហា នៅឯមជ្ឈមណ្ឌលការប្រជុំជាតិស៊ិរិកិត។
នាយឧត្តមសេនីយ៍ ថៈរ៉េត ប៉ុនស៊ី ប្រធានកម្មការកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ជាតិ(ប្រធាន កសថឆ.) បញ្ជាក់ថា ពេលនេះការិយាល័យ កសថឆ. បានដាក់រចនាសម្ព័ន្ធទាំង
វិស័យកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ជាតិ ដែលជួយជំរុញសេដ្ធកិច្ចក្នុងប្រទេសឲ្យរីកចំរើនពីការដាក់ទុនលើរចនាសម្ព័ន្ធក្នុងធុរកិច្ចផ្សាយសំឡេង ទូរទស្សន៍និងទូរគមនាគមន៍។ មានការនាំបច្ចេកវិទ្យាផ្នែកការទំនាក់ទំនងថ្មីៗ ចូលមានប្រើក្នុងប្រទេសដើម្បីត្រៀមឲ្យស្រេចឲ្យប្រទេសថៃឈានចូលយុគសេដ្ធកិច្ចឌីជីថល។
ប្រធាន កសថឆ. បញ្ជាក់ថា ក្នុងឆ្នាំនេះការិយាល័យ កសថឆ. បានប្រារព្វថ្ងៃទំនាក់ទំនងជាតិប្រចាំឆ្នាំ 2558 ឡើងនៅថ្ងៃទី 6-9 សីហា 2558 នៅឯមជ្ឈមណ្ឌលការប្រជុំជាតិស៊ិរិកិត ដោយមានឈ្មោះកម្មវិធីថា“NBTC EXPO THAILAND 2015 (NET 2015)” ក្នុងក្របគំនិត “Future Trend in Digital World”ដោយផ្សព្វផ្សាយចំណេះវិជ្ជាវិស័យការគ្រប់គ្រងរលកអាកាសនិងការគ្រប់គ្រងកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍។ ដោយក្នុងកម្មវិធីមានការបង្ហាញបច្ចេកវិទ្យាថ្មីៗ និងការទំនាក់ទំនងដែលនឹងប្រើក្នុងថ្ងៃអនាគតដែលបញ្ជាក់ឲ្យឃើញអំពីសក្តានុពលរបស់ឧស្សាហកម្មកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍របស់ប្រទេសថៃ។ ដោយមានកិត្តិយសពីឯកឧត្តម ប្រីឌីយ៉ាថន ថេវៈគុន ឧបនាយករដ្ធមន្ត្រីជាប្រធានបើកកម្មវិធី និងមានសុន្ទរកថាពិសេសស្ដីពី Digital Economy និងការអភិវឌ្ឍប្រទេសថៃ។
លោកថាកន តាន់ថៈសិទ្ធ លេខាធិការគណៈកម្មការកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ជាតិ បញ្ជាក់ថា ក្នុងកម្មវិធី NET2015 មានការតាំងពិព័រណ៍ទាំងអស់ 5 កន្លែង រូមមាន
1.សេដ្ធកិច្ចឌីជីថល Digital Economy ជាការតាំងពិព័រណ៍បង្ហាញអំពីគោលនយោបាយនិងគម្រោងផ្ដួចផ្ដើមរបស់អង្គភាពរដ្ធឈានទៅរកការជាសង្គមសេដ្ធកិច្ចឌីជីថល 2.សហគមឌីជីថល Digital Community
ជាពិព័រណ៍បង្ហាញរូបភាពបច្ចេកវិទ្យាអនាគតនិងជីវិតសម័យទំនើប ដែលរៀបចំឡើងដោយភាគធុរកិច្ចឯកជន 3.ពិភពលោកចល័ត Mobile World ពិព័រណ៍និងពិព័រណ៍ផលិតផលទូរស័ព្ទដៃ និងរលកប្រេកង់ដែលត្រូវរៀបចំជាមួយប្រព័ន្ធ 4G និង 5G ក្នុងអនាគត 4. កំសាន្តលើសសម័យ Smart Entertainment ពិព័រណ៍ផលិតផលកំសាន្តក្នុងសម័យឌីជីថលនិងឧប្បករណ៍នានាសម្រាប់ការផ្សាយរូបភាពនិងសំឡេងប្រព័ន្ធឌីជីថល និង 5. សុវត្ថិភាពក្នុងសង្គមសៃប័រ Cyber Security ពិព័រណ៍បង្កើតចំណេះដឹងដល់គ្រោះថ្នាក់តាមរយះឌីជីថល និងមធ្យោបាយការពារគ្រោះថ្នាក់នោះ។
ដោយក្នុងកម្មវិធីមានការពិពាក្សាស្ដីពី Collaborating toward Global Economy: Opportunities and Challenges ដើរមុខឈានចូលសង្គមសេដ្ធកិច្ចឌីជីថលថ្នាក់ពិភពលោក ឱកាសនិងភាពប្រថុយ ដែលនឹងរៀបចំឡើងនៅថ្ងៃទី 6 សីហា 2558។ មានចំណងជើងក្នុងការពិពាក្សាដែលគួរឲ្យចាប់អារម្មណ៍ផ្សេងៗ ដូចជា Digital Technology – Global Outreach, Traditional TV vs Second Screen : ឱកាសនិងភាពប្រថុយ, Telecommunication enables “Digital disruptive” a new wave challenging all industries និង Delivery Technologies and Business Models for Mobile Television Service ដែលជាការបង្កើនភាពរឹងមាំនិងនិងបើកទស្សនៈវិស័យថ្មីៗ ចំពោះអ្នកប្រកបកិច្ចការថៃ ដោយអ្នកដែលចាប់អារម្មណ៍អាចចូលរួមសិក្ខាសាលានោះបានរវាងថ្ងៃទី 6-9 សីហា 2558 ម៉ោង 10.00-19.00 នៅឯ បន្ទប់ផេនណារី មជ្ឈមណ្ឌលការប្រជុំជាតិស៊ិរិកិត។
Download
Press-Release.doc
បង្កើតឡើងដោយ - (25/05/17 09:46:21)
Download
เอกสารแนบ
Page views: 807