ដំណោះស្រាយការដេញថ្លៃរលកប្រេកង់ 900 MHz
ជាទីបំផុតការដេញថ្លៃរលកប្រេកង់ 900 MHz បានបញ្ចប់ក្រោយអាធ្រាត្រថ្ងៃទី 18 ឈានចូលព្រឹកថ្ងៃទី 19 ធ្នូ 2558 លទ្ធផលការដេញថ្លៃហួសពីការស្មានទាំងតម្លៃការដេញថ្លៃ និងអ្នកឈ្នះការដេញថ្លៃ និងមានសំណួរជាច្រើនកើតឡើងក្នុងអំឡុងពេលការដេញថ្លៃ រួមទាំងមានចំណុចសង្ស័យក្រោយបញ្ចប់ការដេញថ្លៃថាទាំងបួននាក់នឹងមានអនាគតយ៉ាងដូចម្ដេច? តោះយើងសាករកចំលើយចំពោះចំណុចសង្ស័យនោះ ដូចតទៅ
1. ហេតុអីអ្នកឲ្យបំរើសេវាដែលមានរលកប្រេកង់ផ្សេងនៅហើយ នៅតែចូលរួមដេញថ្លៃរលកប្រេកង់ 900 MHz
ក្នុងបច្ចុប្បន្ននិងអនាគតសេវាលើទូរស័ព្ទចល័តគឺជាសេវាប្រោតបែនតាមរយះទូរស័ព្ទដៃ(ខុសពីមុនដែលផ្ដោតទៅទ្រឹមការហៅចេញនិងហៅចូល) ល្បឿនរបស់សេវានេះស៊ីសងទៅលើបរិមាណរលកដែលប្រើ រួមទាំងក្នុងបច្ចុប្បន្នបច្ចេកទេសអាចនាំរលកប្រេកង់នានាមកលាយផ្សំគ្នាឲ្យបំរើសេវាបានយ៉ាងល្អ។ ទើបយើងតែងតែឃើញអ្នកបំរើសេវាចូលរួមដេញថ្លៃរលកអាកាសគ្រប់ប្រេកង់ ដើម្បីដណ្ដើមភាពជាអ្នកនាំមុខគេក្នុងការបំរើសេវា។
2. ហេតុអីតម្លៃរលកប្រេកង់ 900 MHz ថ្លៃជាងរលកប្រេកង់ 1800 MHz
រលកប្រេកង់ 900 MHz មានគុណសម្បត្តិបញ្ជូនទៅបានឆ្ងាយជាងរលកប្រេកង់ 1800 MHz ការដាក់អង់តែន 1 ដើម អាចគ្របដណ្ដប់តំបន់បានស្មើនឹងអង់តែនរបស់ប្រេកង់ 1800 MHz ប្រមាណ 3 ដើម ធ្វើឲ្យមានការចំណាយថវិកាក្នុងការពង្រីកបណ្ណាញតិចជាងក្នុងតំបន់ទំហំស្មើគ្នា។ តម្លៃប្រេកង់ 900 MHz មធ្យមក្នុងមួយឯកតាទូទាំងពិភពលោកទើបខ្ពស់ជាងតម្លៃប្រេកង់ 1800 MHz ប្រមាណ 2 ដង។
3. ហេតុអីរលកប្រេកង់ 900 MHz ដូចគ្នា ប៉ុន្តែតម្លៃរលកអាកាសឈុតទីមួយថោកជាងឈុតទីពីរ
រលកឈុតទីមួយជាប្រេកង់ដែលជាប់ជាមួយប្រេកង់ 850 MHz ដែលក្រុមហ៊ុនDtacឲ្យបំរើសេវា 3G បង្កឲ្យអាចមានបញ្ហាសេវារំខានគ្នា។ ក្នុងអតីតបានមានការសល់រលកប្រេកង់ទុកប្រហែល 3.5 MHz ដើម្បីជាតំបន់ទល់មុខឬ guard band ធ្វើឲ្យនៅសល់រលកប្រេកង់ 900 MHz សម្រាប់ឲ្យបំរើសេវាទ្រឹម 17.5 MHz។ ប៉ុន្តែការដេញថ្លៃលើកនេះ កសថឆ. កាត់បន្ថយ guard band ចុះទៀត 2.5 MHz ដើម្បីនាំទៅបួកជាមួយរលកប្រេកង់ដែលផុតកំណត់សម្បទានលុះអាចបន្ថែមបរិមាណរលកប្រេកង់ក្នុងការដេញថ្លៃទៅជា 20 MHz។ ខាងបច្ចេកទេសអ្នកឈ្នះការដេញថ្លៃឈុតនេះអាចត្រូវដាក់ទុនបំពាក់ឧប្បករណ៍គ្រប់គ្រងបញ្ហាសេវារំខានបន្ថែមទៀត ដោយការចំណាយបន្ថែមនេះអាចច្រើនទៅដល់ 3,000 លានបាទ។ ក្នុងខណះពេលដែលរលកប្រេកង់ឈុតទីពីរមិនជួបនឹងបញ្ហានេះ ទើបមិនចាំបាច់ចំណាយបន្ថែម។ ពត៌មាននេះអាចរៀបរាប់បានថា ហេតុអីក្រុមហ៊ុនអេអាយអេច(អ្នកចាញ់ការដេញថ្លៃឈុតទីពីរ)ទើបមិនឈ្នះការដេញថ្លៃទោះបីជាស្នើតម្លៃខ្ពស់ជាងក្រុមហ៊ុនJAS(អ្នកឈ្នះការដេញថ្លៃឈុតទីមួយ) ពីព្រោះបើត្រូវការឈ្នះឈុតទីមួយ ក្រុមហ៊ុនAISត្រូវត្រៀមថវិការដើម្បីគ្រប់គ្រងបញ្ហាសេវារំខានគ្នាបន្ថែមទៀតរាប់ពាន់លានបាទ ទើបបានបញ្ឈប់ការស្នើតម្លៃទ្រឹមឈុតទីពីរ។
4. តម្លៃដេញថ្លៃលើនេះខ្ពស់បំផុតលើពិភពលោកឬទេ?
តម្លៃឈ្នះការដេញថ្លៃលើកនេះហួសពីការស្មានរបស់គ្របភាគី លុះដល់មានការសង្ស័យថាជាតម្លៃដែលខ្ពស់ជាងប្រទេសដទៃឬទេ? ពីរបាយការណ៍ការស្រាវជ្រាវរបស់ ITU ដើម្បីវាយតម្លៃតម្លៃរលកប្រកង់ 900 MHz ក្នុងការដេញថ្លៃលើកនេះឃើញថា នៅពេលដែលបានបង្រួបបង្រួមលទ្ធផលការដេញថ្លៃក្នុងប្រទេសដទៃ(អាចមិនគ្រប់ប្រទេស ទើបមិនអាចបញ្ជាក់ថាជាស្ថិតិពិភពលោកបាន) ឃើញថាតម្លៃរលកប្រេកង់ 900 MHz ដែលដេញថ្លៃខ្ពស់បំផុតក្នុងអតីត គឺ ការដេញថ្លៃនៅហុងកុង កាលពី ព.ស.2554 មានតម្លៃមធ្យមក្នុងមួយឯកតាប្រមាន 64 បាទក្នុងមួយ MHz /ប្រជាករ។ ឃើញថាតម្លៃរបស់ថៃនៅតិចជាង ប៉ុន្តែជាការប្រៀបធៀបដោយលេខឆៅ បើមានការកែសម្រួលតម្លៃពិតប្រាកដរបស់តម្លៃហិរញ្ញវត្ថុតាមគោលការណ៍ភាពស្មើគ្នារបស់អំណាចការទិញ (Purchasing power parity) តម្លៃមធ្យមរបស់ហុងកុងនិងប្រៀបធៀបបានទ្រឹមប្រមាណ 51 បាទក្នុងមួយ MHz /ប្រជាករ ដោយឃើញថាមានតម្លៃរបស់ថៃខ្ពស់ជាង ទោះបីជាទីផ្សារទូរគមនាគមន៍ហុងកុងមានអត្រាកំរៃចំពោះការដាក់ទុនខ្ពស់ជាងថៃច្រើន។
5. ចំនួនលើកការដេញថ្លៃលើកនេះច្រើនបំផុតក្នុងពិភពលោកឬទេ?
ការដេញថ្លៃលើកនេះមានការស្នើតម្លៃទៅដល់ 198 ដង ដែលយូរជាងការដេញថ្លៃរលកប្រេកង់ 1800 MHz កន្លងមក ទើមមានការសង្ស័យថាជាការដេញថ្លៃដែលយូរបំផុតក្នុងពិភពលោកឬទេ? ពីការពិតឃើញថាការដេញថ្លៃរាប់រយដងជារឿងធម្មតារបស់ការដេញថ្លៃរលកប្រេកង់ក្នុងបរទេស។ ក្នុងឆ្នាំ 2551 ប្រទេសកាណាដាមានការដេញថ្លៃរលកប្រេកង់យូរជិតពីរខែ បញ្ចប់ទ្រឹម 331 ដង។ យ៉ាងណាក៏ដោយជាទូទៅការដេញថ្លៃរលកប្រេកង់ក្នុងបរទេសមិនបាននាំអ្នកចូលរួមដេញថ្លៃមកលាក់ខ្លួនដូចស្រុកយើង។
6. ហេតុអីតម្លៃដែលឈ្នះការដេញថ្លៃទើបមានតម្លៃខ្ពស់?
តម្លៃឈ្នះដែលមានតម្លៃខ្ពស់បញ្ជាក់ឲ្យឃើញដល់តម្រូវការដែលមានខ្ពស់ដូចគ្នា កត្តាដែលធ្វើឲ្យមានតម្រូវការខ្ពស់មានច្រើនកត្តា រួមមាន
កត្តាផ្នែកបច្ចេកទេស: រលកប្រេកង់ 900 MHz សន្សំសន្ច័យថវិការក្នុងការពង្រីកបណ្ដាញ។ហើយអ្វីដែលសំខាន់គឺប្រទេសថៃមានរលកប្រេកង់នេះសម្រាប់សេវាទូរស័ព្ទចល័តទ្រឹម 20 MHz ប៉ុណ្ណោះ ដែលនាំមករៀបចំដេញថ្លៃបានទ្រឹមលើកនេះប៉ុណ្ណោះ គ្មានរលកប្រេកង់នេះនៅសល់ឡើយ។ ក្នុងខណះដែលប្រទេសជាច្រើនទៀត មិនថាប្រទេសឥណ្ឌាឬប្រទេសអាល្លឺម៉ង់មានការដេញថ្លៃរលកអាកាសប្រេកង់នេះច្រើនជាងប្រទេសថៃ។ នៅពេលដែលជាទំនិញដែលខ្វះខាតហើយមានតម្រូវការខ្ពស់ ទើមតម្លៃត្រូវតែខ្ពស់តាមដែរ។
កត្តាលើចំណែកទីផ្សារ: អ្នកបំរើសេវាថ្មីត្រូវកើតក្នុងទីផ្សារសេវាទូរស័ព្ទចល័ត ហើយអ្នកបំរើសេវាចាស់ខ្លះចាំបាច់ត្រូវបានរលកប្រេកង់ដែលធ្លាប់កាន់កាប់តាមសម្បទានចាស់ដើម្បីមិនឲ្យគុណភាពសេវាថយចុះ។ រីឯអ្នកខ្លះត្រូវការដណ្ដើមចំណែកទីផ្សារដោយការបង្កើនរលកប្រេកង់ដែលកាន់កាប់ ក្នុងពេលជាមួយគ្នាដែរក៏ជាការដណ្ដើមរលកប្រេកង់ពីគូប្រជែង លុះអាចបណ្ដាលឲ្យគូប្រជែងខ្លះៗ ត្រូវចាកចេញពីទីផ្សារក្នុងថ្ងៃអនាគត។
កត្តាការចែករយះពេលក្នុងការបង់រំលោះ: ក្នុងការដេញថ្លៃរលកប្រេកងផ្សេង កសថឆ. កំណត់ឲ្យអ្នកឈ្នះបង់ប្រាក់លើកដំបូង 50% នៃតម្លៃដែលឈ្នះ និងលើកទីពីរនិងបីមួយលើកៗ 25%។ តម្លៃដេញថ្លៃកាន់តែច្រើនក៏ត្រូវតែរកប្រាក់មកបង់ក្នុងលើកដំបូងច្រើន។ ប៉ុន្តែការដេញថ្លៃលើកនេះ កសថឆ. បានកំណត់ឲ្យបង់លើកដំបួងប្រមាណ 8,000 លានបាទ និងលើកទីពីរនិងបីមូយលើកៗប្រមាន 4,000 លានបាទ រីឯដែលនៅសល់ទាំងអស់ត្រូវបង់នៅលើកទីប្រាំ។ ធ្វើឲ្យការបង្កើនតម្លៃក្នុងការដេញថ្លៃជាបន្តបន្ទាប់មិនមានផលប៉ះពាល់ចំពោះហិរញ្ញវត្ថុក្នុងបីលើកដំបូង។ ការចែករយះពេលក្នុងការបង់រំលោះដូចនេះ បើអាចនាំរលកប្រេកង់ដែលដេញថ្លៃឈ្នះទៅបង្កើតចំណួលក្នុងបួនឆ្នាំដំបូង ហើយនាំចំណួលនោះទៅបង់ក្នុងលើកចុងក្រោយ វាជាការកាត់បន្ថយបញ្ហាជំពាក់និងការប្រាក់ក្នុងរយះពេលខ្លី។
7.អ្នកឈ្នះការដេញថ្លៃនឹងមិនបង់ជំពាក់បានឬទេ បើកិច្ចការមិនបានទទួលជោគជ័យ?
ការចែករយះពេលបង់រំលោះដូចបានពោលមកនោះ ឃើញថាអ្នកឈ្នះការដេញថ្លៃត្រូវបង់តម្លៃមួយលើកៗ ក្នុងសមាមាត្រប្រមាណ 10 : 5 : 5 : 80 ពោលគឺបង់លើកចុងក្រោយជិត 80 ភាគរយនៃតម្លៃឈ្នះការដេញថ្លៃ។ មានការសង្ស័យថា បើធុរកិច្ចមិនទទួលជោគជ័យក៏អាចមិនបង់ជំពាក់នោះបាន។ ជាការពិត កសថឆ. កំណត់ការបង់លើកដំបូងប្រមាណ 8,000 លានបាទ ប៉ុន្តែត្រូវមានលិខិតធានារ៉ាប់រងពីស្ថាប័នហិរញ្ញវត្ថុសម្រាប់ទឹកប្រាក់ដែលនៅសល់ទាំងអស់ ដូច្នេះបើមានការមិនបង់ក្នុងលើកណាមួយក៏ដោយ កសថឆ. អាចអនុវត្តតាមច្បាប់ដើម្បីរឹបយកទ្រព្យធានារ៉ាប់រងដែលបានប្រគល់ពីដំបូង។
8.តម្លៃឈ្នះការដេញថ្លៃដែលខ្ពស់នឹងធ្វើឲ្យសេវា 4G មានតម្លៃខ្ពស់ឡើងឬទេ?
ការដេញថ្លៃរលកប្រេកង់ប្រដូចការទិញសិទ្ធិក្នុងការប្រើរលកអាកាស ទោះបីជាយើងទិញស្ថានីយ៍ហ្គាសមកថ្លៃយ៉ាងណាក៏ដោយ យើងក៏ត្រូវតែលក់ហ្គាសក្នុងតម្លៃមិនលើសពីស្ថានីយ៍ហ្គាសផ្សេងដែរ។ បើមិនដូច្នោះតែនឹងមិនមានមនុស្សមកចាក់ហ្គាសនៅស្ថានីយ៍របស់យើង។ ក្នុងពេលជាមួយគ្នា ទោះបីជាក្រុមហ៊ុនAISនិងDtacនឹងមិនឈ្នះការដេញថ្លៃក្នុងឡើងនេះ ប៉ុន្តែក៏មានសេវា 4G ដូចគ្នា។ បើអ្នកឈ្នះការដេញថ្លៃចង់ដណ្ដើមយកទីផ្សារ ក៏មិនអាចលក់សេវាថ្លៃជាង 4G ក្នុងបច្ចុប្បន្នបានដែរ។
9. ហើយអ្វីដែលអាចប៉ះពាល់ដល់អ្នកបរិភោគ?
កសថឆ. បានកំណត់លក្ខណ្ឌទាក់ទងនឹងអត្រាតម្លៃសេវាមធ្យមដែលត្រូវកាត់បន្ថយឲ្យតិចជាតម្លៃសេវាមធ្យមក្នុងបច្ចុប្បន្ន។ ប៉ុន្តែអាចកើតទៅបានថា បើអ្នកឈ្នះការដេញថ្លៃផ្ដោតទៅលើការទ្រទ្រង់លទ្ធផលការប្រកបកិច្ចការ នឹងឃើញការកាត់បន្ថយតម្លៃសេវាជាបន្តិចម្ដងៗ ហើយបើអ្នកឈ្នះការដេញថ្លៃខ្វះខាតថវិកាក្នុងការបង្រីកបណ្ដាញ ក៏អាចប៉ះពាល់ចំពោះអត្រាការគ្របដណ្ដប់តំបន់ឲ្យបំរើសេវា។ យ៉ាងណាក៏ដោយ កសថឆ.មានតួនាទីត្រូវតាមដានផលប៉ះពាល់ដែលកើតឡើងក្នុងគ្រប់ផ្នែក ហើយបើមានការចាំបាច់ អាចកំណត់យន្តការបន្ថែមដើម្បីការពារប្រយោជន៍សាធារណៈ។
10. អនាគតការប្រកួតប្រជែងក្នុងទីផ្សារទូរស័ព្ទដៃ ក្រោយការដេញថ្លៃរបស់ក្រុមហ៊ុននីមួយនៅទៅជាដូចម្ដេច?
សម្រាប់ក្រុមហ៊ុនAISនិងក្រុមហ៊ុន Dtac ទោះបីជាមិនឈ្នះការដេញថ្លៃ ប៉ុន្តែតម្លៃដែលប្រជែងក្នុងការដេញថ្លៃដែលមិនទាបជាង 70000 លានបាទទាំងពីរក្រុមហ៊ុន បង្ហាញឲ្យថាទាំងពីរក្រុមហ៊ុនស៊ូពេញទំហឹងនិងមិនមានមុខសញ្ញាណាមួយថានឹងដកខ្លួនចេញពីទីផ្សារទូរស័ព្ទដៃរបស់ថៃ។ ដោយក្រុមហ៊ុននីមួយៗ មានរលកប្រេកង់ផ្សេងដែលនឹងឲ្យបំរើសេវាបាន។ ក្នុងបច្ចុប្បន្នទាំងពីរក្រុមហ៊ុនមិនបានធ្លាក់នៅក្នុងសភាពការណ៍លំបាកឡើយ។ គ្រាន់តែត្រូវកំណត់យុទ្ធសាស្ត្រដើម្បីរក្សាគុណភាពសេវានិងចំណែកនៃទីផ្សារឲ្យបាន។ សម្រាប់ក្រុមហ៊ុនធ្រូនោះ ការមានឆន្ទះដើម្បីឈ្នះការដេញថ្លៃទាំងរលកប្រេកង់ 900 และ 1800 MHz បង្ហាញឲ្យឃើញដល់តម្រូវការក្នុងការជាលេខ 1 ក្នុងទីផ្សារទូរស័ព្ទដៃក្នុងប្រទេសថៃ។ ការគ្រប់គ្រងរលកអាកាសច្រើនប្រេកង់ក្នុងបរិមាណច្រើននឹងជាលទ្ធផលល្អចំពោះគុណភាពសេវានិងការគ្របដណ្ដប់នៃតំបន់បំរើសេវា។
រីឯក្រុមហ៊ុនមុខថ្មីក្នុងទីផ្សារទូរស័ព្ទដៃគឺក្រុមហ៊ុនJAS ដែលពីដើមមានសេវាប្រោតបែនមានខ្សែនិងwifi នៅមុនហើយ ការបង្កើនសេវាប្រោតបែនតាមរយះទូរស័ព្ទដៃនឹងធ្វើឲ្យអាចបំរើសេវាអតិថិជនបានគ្រប់គ្រាន់ជាង។ ហើយទោះជាតម្លៃដែលក្រុមហ៊ុនJASបានស្នើនោះខ្ពស់ខ្លាំងសម្រាប់ក្រុមហ៊ុនថ្មីដែលនឹងយកទៅបង្កើតកំរៃ ពីព្រោះជាតម្លៃរបស់ក្រុមហ៊ុនចាស់ក្រុមហ៊ុនធំ ប៉ុន្តែប៉ាន់ស្មានថាJASអាចរកដៃគូជាមួយក្រុមហ៊ុនទូរស័ព្ទចាស់ដែលមិនឈ្នះការដេញថ្លៃលើនេះ ដើម្បីកាត់បន្ថយដើមទុនផ្សេងៗ ក្នុងការចូលទីផ្សារទូរស័ព្ទដៃ។ ទើបត្រូវតាមដានមើលថាក្រុមហ៊ុនទូរស័ព្ទដៃដែលគ្រប់គ្រងរលកអាកាសបរិមាណតិចជាងក្រុមហ៊ុនផ្សេងអាចមានឱកាសនឹងជាដៃគូដែលមានផលប្រយោជន៍ត្រូវគ្នាបំផុតឬទេ។
ដូច្នេះការដែលមិនមានអ្នកឲ្យបំរើសេវាថ្មីកើតឡើង អាចជាការជំរុញឲ្យមានការប្រកួតប្រជែងដើម្បីអ្នកបរិភោគម្ដងទៀត ក្រោយពីការប្រកួតប្រជែងក្នុងទីផ្សារទូរស័ព្ទដៃរបស់បីក្រុមហ៊ុនធំរាំងស្ទះមកច្រើនឆ្នាំ។
11. ការដេញថ្លៃលើកនេះធ្វើឲ្យ កសថឆ. មានចំណូលយ៉ាងច្រើនសម្បើម
កសថឆ. មានតួនាទីក្នុងការរៀបចំរលកអាកាសដោយវិធីការដេញថ្លៃ ប៉ុន្តែចំណួលក្រោយការដេញថ្លៃទាំងអស់ កាត់តម្លៃចំណាយពីការដេញថ្លៃ ត្រូវបញ្ជូនទៅជាចំណួលរដ្ធ មិនមែនជាចំណូលរបស់ កសថឆ. សូមបីតែមួយបាទ។ ការចំណាយប្រាក់ទាំងនោះជាអំណាចរបស់រដ្ធបាល ដែលអាចនាំទៅចំណាយបានគ្រប់ភារកិច្ច។ យ៉ាងណាក៏ដោយឧស្សាហកម្មទូរគមនាគមន៍ក៏មានតម្រូវការចង់ឲ្យរដ្ធបាលរៀបចំប្រាក់នោះមូយចំណែកដើម្បីអភិវឌ្ឍសេដ្ធកិច្ចឌីជីថល ដែលនឹងជំរុញឲ្យទីផ្សារទូរស័ព្ទដៃនិងឧស្សាហកម្មដែលទាក់ទងមានការរីកចំរើនជាបន្តបន្ទាប់។ រីឯ កសថឆ. មិនបានបញ្ចប់ភារកិច្ចទ្រឹមតែរៀបចំដេញថ្លៃនោះទេ ប៉ុន្តែនៅមានតួនាទីក្រោយការដេញថ្លៃ តាំងពីការចេញប័ណ្ណអនុញ្ញាត ការគ្រប់គ្រងការប្រកបកិច្ចការ ហើយអ្វីដែលសំខាន់គឺការការពារអ្នកបរិភោគឲ្យទទួលបានភាពយុត្តិធម៌។ ហើយបើមានសភាពការណ៍កើតឡើងតាមក្រោយថាការដេញថ្លៃក្នុងលើកនេះនាំទៅជាការផ្ដាច់មុខក្នុងទីផ្សារទូរស័ព្ទចល័តដោយអ្នកបំរើសេវាមួយណាឬច្រើនអ្នក កសថឆ. ត្រូវតែមានយន្តការដើម្បីដោះស្រាយបញ្ហាការផ្ដាច់មុខពីអ្នកមានអំណាចលើទីផ្សារនោះៗ។
បង្កើតឡើងដោយ - (25/05/17 10:07:08)
Download
เอกสารแนบ
Page views: 4055