ការពង្រីកការបម្រើសេវាបច្ចេកវិទ្យាពត៌មានក្នុងប្រព័ន្ធ DAISY តាមរយះទូរស័ព្ធស្វ័យប្រវត្ត

ការពង្រីកការបម្រើសេវាបច្ចេកវិទ្យាពត៌មានក្នុងប្រព័ន្ធ DAISY តាមរយះទូរស័ព្ធស្វ័យប្រវត្ត

ក្នុងឆ្នាំ ២៥៥២ - ២៥៥៣ ការិយាល័យគណះកម្មការកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ជាតិ បានគាំទ្រឲ្យសមាគមមនុស្សភ្នែកខ្វាក់ប្រទេសថៃ អនុវត្តគម្រោងការដើម្បីជំរុញការអភិវឌ្ឍគុណភាពរស់នៅរបស់មនុស្សភ្នែកខ្វាក់ទួទាំងប្រទេសក្រោមគម្រោងការ “ការឲ្យសេវាពត៌មានបច្ចេកវិទ្យាក្នុងប្រព័ន្ធដេស៊ី តាមរយះទូរស័ព្ទស្វ័យប្រវត្ត” ដែលមកពីការអនុវត្ត អាចសារុបជាលទ្ធផលបានជា ៣ ដំណាក់កាល ដូចតទៅ

https://scontent.fbkk10-1.fna.fbcdn.net/v/t1.0-9/10577119_948694141822771_2347060730350464279_n.png?oh=dad90bcbbc67fbce6e28721cf9e3fa44&oe=588B0385 ការអនុវត្តគម្រោងការក្នុងដំណាក់កាល ១ (ព.ស.២៥៥២ - ២៥៥៣) ជាការពង្រីកប្រព័ន្ធសេវាចាស់របស់សមាគម ដោយការប្ដូរលេខសម្រាប់ខលចូលមកប្រើសេវាឲ្យទៅជា ៤ ខ្ទង់ឯលេខ ១៤១៤ និងប្ដូរឈ្មោះសេវាទៅជា “១៤១៤ hotlineពត៌មានចំណេះដឹង” បងកើនលេខក្នុងការបម្រើសេវាពី ៣០ លេខទៅជា ៩០ លេខ។ រួមទាំងគាំទ្រឲ្យមានការផលិតពត៌មានបច្ចេកទេសដែលជាប្រយោជន៍ក្នុងការអភិវឌ្ឍជីរភាពរស់នៅ ដើម្បីនាំទៅបម្រើសេវា។ អ្នកប្រើសេវានឹងខលចូលលេខ ១៤១៤ ដើម្បីជ្រើសស្ដាប់ពត៌មានតាមជំពួកដែលត្រូវការ ដូចជា ពត៌មានសម្រាប់ជនភ្នែកខ្វាក់ និងជនពិការ ពត៌មានប្រចាំថ្ងៃពីសារពត៌មាននានា រួមទាំងសៀវភៅប្រភេទនានា ពីសៀវភៅជនភ្នែកខ្វាក់និងជនពិការតាមរយះសារបោះពុម្ពជាតិ។ ដោយពត៌មានទាំងអស់នឹងបង្ហាញជូនតាមរយះសៀវភៅសំឡេង ដែលចាត់ទុកថាជាបណ្ណាល័យខាងទូរស័ព្ទ។

ការអនុវត្តគម្រោងការក្នុងដំណាក់កាល ២ (ព.ស.២៥៥៣ - ២៥៥៤) មានការបង្កើនលេខចំនួនជា ១៥០ លេខ បង្កើនចំនួនការផលិតសៀវភៅសំឡេង។ ក្រៅពីនេះដោយសារតែមានអ្នកចាប់អារម្មណ៍ច្រើន ទើបបានពង្រីកមធ្យោបានក្នុងការបម្រើសេវាទៅក្នុងបណ្ដាញគេហទំព័រ។ ដោយជនភ្នែកខ្វាក់ដែលចុះឈ្មោះជាសមាជិកនឹងអាចចូលទៅស្ដាប់សៀវភៅសំឡេងពីបណ្ណាល័យបាននៅឯ www.tab2read.com ក្នុងលក្ខណះជាបណ្ណាល័យសៀវភៅលើបណ្តាញ។ ហើយមានការបន្ថែមសេវាថ្ងីតាមរយះ ១៤១៤ hotlineពត៌មានចំណេះដឹង ដូចជា ពេទ្យកុំព្យូទ័រ ដោយអ្នកដែលចាប់អារម្មណ៍អាចខលចូលដើម្បីសុំពាក្យពិពាក្សាទាក់ទងនឹងកុំព្យូទ័រនិង IT សម្រាប់ជនភ្នែកខ្វាក់ពីអ្នកជំនាញ សេវា Internet Speech ដើម្បីអ្នកដែលត្រូវការប្រើ Internet ប៉ុន្តែមិនមានម៉ាស៊ីនកុំព្យូទ័រឬ Smart Device អាចប្រើ Internet បានជាមួយម៉ាស៊ីនទូរស័ព្ទប្រភេទណាក៏បានដែលអាចខលមកចូលប្រព័ន្ធ ១៤១៤ hotlineពត៌មានចំណេះវិជ្ជា។ ហើយជ្រើ Internet Speech អ្នកប្រើបញ្ជូលពត៌មានដោយការចុចក្ដារទូរស័ព្ទឬបញ្ជាដោយសំឡេង។ ប្រព័ន្ធនិងបង្ហាញលទ្ធផលការអាននៅមុខគេហទំព័រនានាចេញមកជាសំឡេងនិយាយ។

ការអនុវត្តគម្រោងការក្នុងដំណាក់កាល ៣ (ព.ស.២៥៥៥ - ២៥៥៩) ដែលជាគម្រោងការបន្តបន្ទាប់គ្នាដំណាក់កាល ៥ ឆ្នាំ បានប្ដូរឈ្មោះគម្រោងការទៅជាគម្រោងការរៀបចំឲ្យមានសសេវាពត៌មានបច្ចេកវិទ្យាប្រព័ន្ធឌេស៊ី តាមរយះបណ្ដាញទូរគមនាគមន៍ និងមានការពង្រីកការបម្រើសេវាក្រោមឈ្មោះ ១៤១៤ Plus ដើម្បីឲ្យគ្របដណ្ដប់ការប្រើប្រយោជន៍ពីបណ្ដាញទូរគមនាគមន៍ក្នុងគ្រប់ផ្នែក ។ បច្ចុប្បន្នសេវាក្នុងក្រុម ១៤១៤ Plus រួមមាន

សេវាទី ១ : ១៤១៤ hotline ពត៌មាន ជាការផ្ដល់សេវាតាមរយះទូរស័ព្ទស្វ័យប្រវត្ត ៥១០ លេខ។ អ្នកប្រើសេវាអាចជ្រើសស្ដាប់ពត៌មាននិងជ្រើប្រើសេវាពី menu ដូចជា
ពត៌មានផ្នែកជនពិការ ពត៌មានប្រចាំថ្ងៃពីកាសែតនិងគេហទំព័រពត៌មាន ឬប្រើសេវានៅឯ www.1414plus.com

http://tab2read.com/Styles/img/Open2Read.png សេវាទី ២ : Tab2Read សេវាអានសៀវភៅសំឡេងក្នុងប្រព័ន្ធឌេស៊ីលើគេហទំព័រ www.tab2read.com  ជាការនាំយកកាសែតសំឡេងក្នុងប្រព័ន្ធឌេស៊ីមកឲ្យស្ដាប់លើបណ្ដាញ។ អ្នកប្រើសេវាត្រូវជាអ្នកដែលមានគុណសម្បត្តិតាមដែលកំណត់និងត្រូវចុះឈ្មោះជាសមាជិកមុនប្រើសេវា។

សេវាទី ៣ : Tab Radio វិទ្យុបម្រើសេវាការអាន ជាការនាំពត៌មានពីសៀវភៅ ឯកសារ និងពត៌មាននានាមកបង្ហាញតាមរយះកម្មវិធីវិទ្យុ។​បច្ចុប្បន្នផ្សាយសំឡេងនៅឯ radio.tab.or.th ឬស្ដាប់តាមរយះ hotline លេខ ១៤១៤ រួមទាំងបានរៀបចំបង្កើត application tab radio ដើម្បីឲ្យអ្នកដែលចាប់អារម្មណ៍អាចស្ដាប់តាមរយះ tablet និង smart phone បានយ៉ាងស្រួល។ បច្ចុប្បន្ន TAB RADIO ផ្សាយសំឡេងចាប់ពីថ្ងៃច័ន្ទ-អាទិត្យ ម៉ោង ០៨.០០ - ១៦.០០ ។ ក្រៅពីនេះនៅមានការរៀបចំបង្កើតកម្មវិធីទៅចូលរួមផ្សាយនៅឯស្ថានីយ៍ផ្សេងៗ ដូចជា ស្ថានីយ៍វិទ្យុផ្សាយសំឡេងប្រទេសថៃ។

 

TAB2Read Mobile- screenshot TAB2Read Mobile- screenshot thumbnail http://a5.mzstatic.com/us/r30/Purple5/v4/f2/60/1c/f2601ccc-76b4-a900-0536-9f61f1a8d1f3/screen696x696.jpeg Image result for Tab2read

សេវាទី ៤ : សេវាសំឡេងរៀបរាប់រូបភាព Audio Description ជាការប្រើសំឡេងរៀបរាប់បន្ថែមសម្រាប់កម្មវិធីទូរទស្សន៍ ភាពយន្ត រូមទាំងការសម្ដែងនានា ដើម្បីឲ្យមនុស្សភ្នែកខ្វាក់បានទទួលពត៌មានដែលកាន់តែច្បាស់លាស់ ជាពិសេសក្នុងផ្នែកដែលទាក់ទងនិងសារះសំខាន់របស់កម្មវិធីនោះ ដែលត្រូវនាំមកបង្ហាញក្នុងលក្ខណះនានាដែលមិនមែនជាសំឡេង ធ្វើឲ្យមនុស្សភ្នែកខ្វាក់មិនអាចយល់បាន។ មូលនិធិបានរៀបចំឲ្យមានការហ្វឹកហាត់វគ្គអ្នកបញ្ជូលសំឡេងដោយគ្រូអ្នកជំនាញពីប្រទេសសហរដ្ធអាមេរិក។ រួមទាំងរៀបចំធ្វើបង្កាន់ដៃដើម្បីផ្សព្វផ្សាយចំណេះដឹងក្នុងការរៀបចំសេវា ឲ្យបានសាកល្បងធ្វើសេវាសំឡេងរៀបរាប់ក្នុងភាពយន្ត។ ហើយនាំទៅផ្សាយក្នុងរោងកុន រូមទាំងរៀបចំធ្វើសំឡេងរៀបរាប់រូបភាពក្នុងរឿងក្នុងទូរទស្សន៍ដែលទទួលបានការពេញនិយមហើយនាំមកផ្ដល់សេវាតាមរយះ ១៤១៤ hotline និង TAB2Read។

បង្កើតឡើងដោយ  -   (24/05/17 14:08:59)

Download

Page views: 1024