ការជំរុញការរួមជាក្រុមទៅជាអង្គការរបស់អ្នកបាបប័ណ្ណអនុញ្ញាតអ្នកផលិតកម្មវិធី និងអ្នកប្រកបអាជីវកម្មអ្នកសារពត៌មាន

ថ្ងៃទី 28-29 កក្កដា 2558 ការិយាល័យ កសថឆ. រៀបចំវគ្គបំប៉នស្ដីពី “ការជំរុញការរួមជាក្រុមទៅជាអង្គការរបស់អ្នកបាបប័ណ្ណអនុញ្ញាតអ្នកផលិតកម្មវិធី និងអ្នកប្រកបអាជីវកម្មអ្នកសារពត៌មាន” ដើម្បីឲ្យក្រុមអ្នកបានប័ណ្ណអនុញ្ញាត អ្នកផលិតកម្មវិធីនិងអ្នកប្រកបអាជីវកម្មអ្នកសារពត៌មានដែលទាក់ទងនឹងកិច្ចការផ្សាយសំឡេងនិងកិច្ចការទូរទស្សន៍បានមានចំណេះដឹងនិងយល់អំពីប្រយោជន៍ វិធីការ គោលការណ៍ការរួមជាក្រុមនិងផ្លាស់ប្ដូរបទពិសោធន៍ក្នុងការដោះស្រាយបញ្ហាដើម្បីឈានទៅរកការគ្រប់គ្រងគ្នាឯង។ ដោយមាន កសថឆ. បណ្ឌិត ថៈវ៉ាត់ឆៃ ជិតផាណាន់ ជាប្រធានបើកកម្មវិធីនៅឯបន្ទប់សេបហ្វៃ ជាន់ទី 2 សណ្ធាគារសេនជូរី ផាក បាងកក។ ការអប់រំលើកនេះបានទទួលកិត្តិយសបីលោកច្រើន ធិនកោះកែវ ប្រធានសហគមន៍អ្នកប្រកបអាជីវកម្មវិទ្យថៃ ,បណ្ឌិតធីរ៉ារ័ត ផាន់ធ្វី ប្រធានសមាគមវិទ្យុនិងសារពត៌មានដើម្បីកុមារនិងយុវជន មករៀបរាប់និងផ្លាស់ប្ដូរបទពិសោធន៍ទាក់ទងនឹងការបង្កើតភាពរឹងមាំរបស់ក្រុម។ សម្រាប់ថ្ងៃទី 2 មានការពិពាក្សាដោយទទួលកិត្តិយសពីលោកវិឆាន អ៊ុនអុក លេខាធិការសហព័ន្ធវិទ្យជុំជនជាតិ , លោកចក្រក្រឹត ផើមភូន កម្មការគ្រប់គ្រងចរិយធម៌ សមាគមអ្នកកាសែតនៃប្រទេសថៃ, លោកវិស៊ុត ខុមវ៉ាត់ឆៈរ៉ៈផុង អតីតប្រធានសមាគមអ្នកសារពត៌មានវិទ្យុនិងទូរទស្សន៍ថៃ។ កាន់កម្មវិធីដោយបណ្ឌិតម៉ានៈ ទ្រីយ៉ាភិវ័ត សាស្ត្រាចារ្យពីមហាវិទ្យាល័យសិល្បៈ សាកលវិទ្យាល័យហរកានខាថៃ។​ដោយមានអ្នកដឹកនាំក្រុមនានាទួទាំងប្រទេសចូលរួមជាង 100 នាក់។

Download

បង្កើតឡើងដោយ  -   (24/05/17 19:58:19)

Download

Page views: 402