ការជ្រើសរើសគណៈកម្មាធិការអាជីវកម្មផ្សាយសំឡេង អាជីវកម្មទូរទស្សន៍ និងអាជីវកម្មទូរគមនាគមន៍ជាតិ ឈុតដំបូង
ការជ្រើសរើសនិងការតែងតាំងដំបូងនៃគណៈកម្មាធិការ NBTC នេះគឺស្របតាមមាត្រា 16 និងមាត្រា 17 នៃច្បាប់បែងចែកប្រេកង់និងការគ្រប់គ្រងការវិនិយោគអាជីវកម្មវិទ្យុផ្សាយសំឡេង វិទ្យុទូរទស្សន៍និងទូរគមនាគមន៍ ព.ស.2553 ពោលគឺ នៅពេលដែលមានការអនុវត្តតាមជំពួកទី 1 ផ្នែកទី 2 នៃច្បាប់បែងចែកប្រេកង់និងការគ្រប់គ្រងការវិនិយោគអាជីវកម្មវិទ្យុផ្សាយសំឡេង វិទ្យុទូរទស្សន៍និងទូរគមនាគមន៍ ព.ស.2553 ទទួលបានឈ្មោះរបស់បុគ្គលដែលសមនឹងទទួលបានការជ្រើសរើសជា NBTC ដោយវិធីជ្រើសរើសគ្នាឯង ចំនួន 22 នាក់ ជាបញ្ជីទី 1 និងអនុវត្តតាមជំពួកទី 1 ផ្នែកទី 3 នៃច្បាប់នោះ ទទួលបានឈ្មោះរបស់បុគ្គលដែលសមនឹងទទួលបានការជ្រើសរើសជា NBTC ដោយវិធីជ្រើសរើស ចំនួន 22 នាក់ ជាបញ្ជីទី 2 ហើយ លេខាធិការព្រឹត្ធសភាក្នុងនាមជាផ្នែករដ្ធបាលក្នុងការដំណើរការស្វែងរកនិងជ្រើសរើស NBTC នាំយកបញ្ជីបេក្ខជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលត្រូវបានជ្រើសរើសជា NBTC រួមមាន 2 គណនីមានចំនួនសរុប 44 នាក់ ដោយមានប្រវត្តិនិងលទ្ធផលការងាររបស់មនុស្សម្នាក់ៗ ដែលស្នើឡើងសម្រាប់ព្រឹទ្ធសភាដើម្បីជ្រើសរើស NBTC ដែលបុគ្គលនោះសមទទួលបាន NBTC នៅក្នុងគណនីនីមួយៗ មានដូចខាងក្រោម។
តាមរយៈការជ្រើសរើសគ្នាឯង (គណនីទី 1) មាន 22 នាក់
- វិស័យអាជីវកម្មផ្សាយសំឡេង 2 នាក់
- វិស័យអាជីវកម្មទូរទស្សន៍ 2 នាក់
- វិស័យទូរគមនាគមន៍ 4 នាក់
- វិស័យផ្នែកច្បាប់ 4 នាក់
- វិស័យសេដ្ឋកិច្ច 4 នាក់
- វិស័យការការពារ ដែលមានអត្ថប្រយោជន៍ដល់ការត្រួតពិនិត្យនៃអាជីវកម្មផ្សាយសំឡេងនិងទូរទស្សន៍ 2 នាក់
- វិស័យការការពារ ដែលមានអត្ថប្រយោជន៍ដល់ការត្រួតពិនិត្យនៃកិច្ចការទូរគមនាគមន៍ 2 នាក់
- វិស័យការអប់រំ វប្បធម៌ ដែលមានអត្ថប្រយោជន៍ដល់ការត្រួតពិនិត្យនៃអាជីវកម្មផ្សាយសំឡេងនិងទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ 2 នាក់
តាមវិធីជ្រើសរើស (គណនីទី 2) មាន 22 នាក់
- មាត្រា 6 ក្នុងរង្វង់ក្រចក 1 វិស័យអាជីវកម្មផ្សាយសំឡេង 2 នាក់
- មាត្រា 6 ក្នុងរង្វង់ក្រចក 1 វិស័យអាជីវកម្មទូរទស្សន៍ 2 នាក់
- មាត្រា 6 ក្នុងរង្វង់ក្រចក 2 វិស័យកិច្ចការទូរគមនាគមន៍ 4 នាក់
- មាត្រា 6 ក្នុងរង្វង់ក្រចក 3 វិស័យច្បាប់ ដែលមានអត្ថប្រយោជន៍ដល់ការត្រួតពិនិត្យនៃអាជីវកម្មផ្សាយសំឡេងនិងទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ 4 នាក់
- មាត្រា 6 ក្នុងរង្វង់ក្រចក 3 វិស័យសេដ្ឋកិច្ច ដែលមានអត្ថប្រយោជន៍ដល់ការត្រួតពិនិត្យនៃអាជីវកម្មផ្សាយសំឡេងនិងទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ 4 នាក់
- មាត្រា 6 ក្នុងរង្វង់ក្រចក 4 វិស័យការការពារអតិថិជន ឬការលើកកម្ពស់សិទ្ធិនិងសេរីភាពរបស់ប្រជាជនដែលមានអត្ថប្រយោជន៍ដល់ការត្រួតពិនិត្យនៃអាជីវកម្មផ្សាយសំឡេងនិងទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ 2 នាក់
- មាត្រា 6 ក្នុងរង្វង់ក្រចក 4 វិស័យការការពារអតិថិជន ឬការលើកកម្ពស់សិទ្ធិនិងសេរីភាពរបស់ប្រជាជនដែលមានអត្ថប្រយោជន៍ដល់ការត្រួតពិនិត្យនៃកិច្ចការទូរគមនាគមន៍ 2 នាក់
- មាត្រា 6 ក្នុងរង្វង់ក្រចក 5 វិស័យការអប់រំ វប្បធម៌ ឬការអភិវឌ្ឍសង្គមដែលមានអត្ថប្រយោជន៍ដល់ការត្រួតពិនិត្យនៃអាជីវកម្មផ្សាយសំឡេងនិងទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ 2 នាក់
បន្ទាប់មកប្រធានព្រឹទ្ធសភាបានតែងតាំងគណៈកម្មាការសាមញ្ញមួយដើម្បីពិនិត្យមើលប្រវត្តិរូប ចរិយានិងអាកប្បកិរិយាសីលធម៌របស់បុគ្គលសក្តិសមដែលត្រូវបានជ្រើសរើសជាកម្មការផ្សអាជីវកម្មផ្សាយសំឡេងនិងទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ជាតិ ដើម្បីស្នើសុំឱ្យសមាជិកព្រឹទ្ធសភាដឹងនិងរៀបចំការជ្រើសរើស
នៅថ្ងៃច័ន្ទទី 5 ខែកញ្ញាឆ្នាំ 2011 វេលាម៉ោង 10: 00 ព្រឹក ព្រឹទ្ធសភាបានកោះប្រជុំព្រឹទ្ធសភានីតិកាលទី 5 ដែលជាប្រធានកិច្ចប្រជុំដែលបានស្នើឡើងក្នុងកិច្ចប្រជុំដើម្បីពិចារណាលើបញ្ហាប្រញាប់បន្ទាន់ គឺ ជ្រើសរើសកម្មការអាជីវកម្មផ្សាយសំឡេង អាជីវកម្មទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ជាតិ (NBTC) តាមមាត្រា 17 នៃច្បាប់បែងចែកវិសាលភាពនិងគ្រប់គ្រងការប្រកបអាជីវកម្មវិទ្យុផ្សាយសំឡេង វិទ្យុទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ ព.ស.2553។ នៅពេលដែលប្រធានក្រុមប្រឹក្សាភិបាលពិនិត្យមើលប្រវត្តិរូប ចរិយានិងអាកប្បកិរិយាសីលធម៌របស់បុគ្គលសក្ដិសមត្រូវបានជ្រើសរើសជាកម្មការអាជីវកម្មផ្សាយសំឡេង អាជីវកម្មទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ជាតិ (NBTC) បានបង្ហាញរបាយការណ៍របស់គណៈកម្មាធិការទូទៅ នៅក្នុងផ្នែកដំបូងដែលជារបាយការណ៍បើកចំហ បន្ទាប់ពីសមាជិកបានពិភាក្សា ។ ប្រធាននៃកិច្ចប្រជុំបានរៀបចំកិច្ចប្រជុំសម្ងាត់ តាមសំណើរបស់គណះកម្មាធិការ យោងទៅតាមច្បាប់ប្រជុំព្រឹទ្ធសភា ព.ស, 2551 ខ 108 ដើម្បីពិចារណារបាយការណ៍នៅផ្នែកទីពីរ ដែលជារបាយការណ៍សម្ងាត់យោងតាម ខ 106 កថាខណ្ឌទីពីរ នៅពេលដែលប្រធានក្រុមប្រឹក្សាភិបាលបានស្នើសុំរបាយការណ៍និងមានសមាជិក ជជែកពិភាក្សាពេលខ្លះ ប្រធាននៃកិច្ចប្រជុំបានរៀបចំការប្រជុំដោយបើកទូលាយ។ ហើយកិច្ចប្រជុំបានបោះឆ្នោតលើអ្នកដែលត្រូវបានគេតែងតាំង តាមរយៈការបោះឆ្នោតដោយសន្លឹកឆ្នោតសម្ងាត់ដែលប្រើសន្លឹកឆ្នោតចំនួន 11 នាក់ លទ្ធផលបោះឆ្នោតបានលេចឡើង បុគ្គលដែលទទួលបានពិន្ទុខ្ពស់បំផុតក្នុងលំដាប់ដែលត្រូវបានជ្រើសរើសកម្មការអាជីវកម្មផ្សាយសំឡេង អាជីវកម្មទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ជាតិតាមលំដាប់លំដោយក្នុងវិស័យនីមួយៗ ដូចខាងក្រោម
- វិស័យអាជីវកម្មផ្សាយសំឡេង តាមមាត្រា 6 (1) ចំនួន 1 នាក់ គឺ នាយឧត្ដមសេនីយ ថៈរ៉េត ពុនស៊ី
- វិស័យអាជីវកម្មទូរទស្សន៍ តាមមាត្រា 6 (1) ចំនួន 1 នាក់ គឺ ឧត្ដមសេនីយឯក ភីរៈផុង ម៉ាណៈគិច
- វិស័យកិច្ចការទូរគមនាគមន៍ តាមមាត្រា 6 (2) ចំនួន 2 នាក់ គឺ វរសេនីយ៍ឯក សេតថៈផុង ម៉ៈលិសុវណ្ណ និង វរសេនីយ៍ឯក ណៈធី ស៊ុកុលរ៉ាត់
- វិស័យច្បាប់ តាមមាត្រា 6 (3) ចំនួន 2 នាក់ គឺ លោកសុទ្ធិផុន ថៈវីឆៃកាន និង វរសេនីយ៍ឯក ថៈវីសាក់ ង៉ាមស្ងា
- វិស័យសេដ្ធកិច្ច តាមមាត្រា 6 (3) ចំនួន 2 នាក់ គឺ សាស្រ្តាចារ្យរង ប្រសើត ស៊ីលភិផាត់ និង ជំនួយការសាស្ត្រាចារ្យ ថៈវ៉ាត់ឆ័យ ជិតផាណាន់
- វិស័យការការពារអតិថិជនក្នុងអាជីវកម្មផ្សាយសំឡេង និងអាជីវកម្មទូរទស្សន៍ តាមមាត្រា 6 (4) ចំនួន 1 នាក់ គឺ កញ្ញា ស៊ុភិនយ៉ា ក្លាងណៈរ៉ុង
- វិស័យការការពារអតិថិជនក្នុងកិច្ចការទូរគមនាគមន៍ តាមមាត្រា 6 (4) ចំនួន 1 នាក់ គឺ លោកប្រៈវិទ លីស្ថាផនវ៉ុងសា
- វិស័យការអប់រំ វប្បធម៌ ឬការអភិវឌ្ឍសង្គមដែលមានអត្ថប្រយោជន៍ដល់ការត្រួតពិនិត្យនៃអាជីវកម្មផ្សាយសំឡេងនិងទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ តាមមាត្រា 6 (5) ចំនួន 1 នាក់ គឺ នាយឧត្ដមសេនីយ ស៊ុគិច ខៈម៉ៈស៊ុនថន
បុគ្គលទាំង 11 នាក់នេះត្រូវបានជ្រើសរើសពីព្រឹទ្ធសភាជាសមាជិកគណៈកម្មការអាជីវកម្មផ្សាយសំឡេងនិងទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ជាតិ។ ប្រធានព្រឹទ្ធសភាបាននាំបញ្ជីឈ្មោះទៅឱ្យមនុស្សដែលត្រូវបានជ្រើសរើសក្រោមមាត្រា 17 កថាខណ្ឌទី 1 ។ ហើយជូនដំណឹងលទ្ធផលទៅការិយាល័យ NBTC សម្រាប់ការជ្រើសរើសប្រធាននិងអនុប្រធានពីររូបនៅក្រោមមាត្រា 17 វគ្គទី 3
នៅថ្ងៃទី 12 ខែកញ្ញាឆ្នាំ 2011 ការិយាល័យ NBTC បានអញ្ជើញនបុគ្គលទាំង 11 រូបដែលត្រូវបានជ្រើសរើសពីព្រឹទ្ធសភាចូលរួមប្រជុំដើម្បីជ្រើសរើសប្រធាននិងអនុប្រធាន 2 រូប។ អង្គប្រជុំមានមតិអោយ
នាយឧត្ដមសេនីយ ថៈរ៉េត ពុនស៊ី ជាប្រធាន និងមានកិច្ចប្រជុំសម្ងាត់មួយក្នុងការបោះឆ្នោតជ្រើសរើសបេក្ខជនអនុប្រធានពីររូបហើយលទ្ធផលនៃការបោះឆ្នោតនេះ គឺ វរសេនីយ៍ឯក សេតថៈផុង ម៉ៈលិសុវណ្ណ និង វរសេនីយ៍ឯក ណៈធី ស៊ុកុលរ៉ាត់។ ការិយាល័យ NBTC បានជូនដំណឹងអំពីលទ្ធផលនៃការជ្រើសរើសនេះដល់ប្រធានព្រឹទ្ធសភា។
នៅថ្ងៃទី 16 ខែកញ្ញាឆ្នាំ 2011 អគ្គលេខាធិការព្រឹទ្ធសភាបានបង្ហាញពីលទ្ធផលនៃការជ្រើសរើសរបស់ NBTC ដែលមានប្រធាន 1 អនុប្រធាន 2 រូបនិងសមាជិក 8 រូបផ្សេងទៀត។ ដើម្បីជូនដំណឹងដល់លទ្ធផលនៃការជ្រើសរើស NBTC ឱ្យទៅនាយករដ្ឋមន្ត្រីដើម្បីនាំទៅទូលស្ដេចដើម្បីតែងតាំង។
នៅថ្ងៃទី 4 ខែតុលាឆ្នាំ 2011 ការិយាល័យអគ្គលេខាធិការស្នើរឱ្យកិច្ចប្រជុំរបស់ក្រុមប្រឹក្សាអ្នកឯកទេសពិនិត្យនិងពិនិត្យពិច័យមុនពេលនាំយកទៅជូនស្ដេច។
នៅថ្ងៃទី 7 ខែតុលាឆ្នាំ 2011 មានការប្រកាសរបស់ការិយាល័យនាយករដ្ឋមន្ត្រីថាព្រះមហាក្សត្រមានសេចក្ដីត្រាស់បង្គាប់តែងតាំងគណៈកម្មការអាជីវកម្មផ្សាយសំឡេង អាជីវកម្មទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ជាតិ ចំនួន 11 រូប ដូចខាងក្រោម
1. នាយឧត្ដមសេនីយ ថៈរ៉េត ពុនស៊ី |
ជាប្រធាន |
2. វរសេនីយ៍ឯក ណៈធី ស៊ុកុលរ៉ាត់ |
ជាអនុប្រធាន |
3. វរសេនីយ៍ឯក សេតថៈផុង ម៉ៈលិសុវណ្ណ |
ជាអនុប្រធាន |
4. ឧត្ដមសេនីយឯក ភីរៈផុង ម៉ាណៈគិច |
ជាកម្មការ |
5. លោកសុទ្ធិផុន ថៈវីឆៃកាន |
ជាកម្មការ |
6. និង វរសេនីយ៍ឯក ថៈវីសាក់ ង៉ាមស្ងា |
ជាកម្មការ |
7. លោក ប្រសើត ស៊ីលភិផាត់ |
ជាកម្មការ |
8. លោក ថៈវ៉ាត់ឆ័យ ជិតផាណាន់ |
ជាកម្មការ |
9. កញ្ញា ស៊ុភិនយ៉ា ក្លាងណៈរ៉ុង |
ជាកម្មការ |
10. លោកប្រៈវិទ លីស្ថាផនវ៉ុងសា |
ជាកម្មការ |
11. នាយឧត្ដមសេនីយ ស៊ុគិច ខៈម៉ៈស៊ុនថន |
ជាកម្មការ |
ចាប់ពីថ្ងៃទី 7 ខែតុលាឆ្នាំ 2011 ទៅ ទំព័រ 21 ក្បាលទី 126 វគ្គពិសេស 118 ង៉ រាជកិច្ច 7 តុលា 2011
បង្កើតឡើងដោយ - Supawan Sittipanya (04/07/19 15:11:15)
Download
เอกสารแนบ
Page views: 10515